Home សង្គម ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់

ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់

0
6

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលមានវិវាទដីធ្លីរ៉ាំរ៉ៃស្ថិតនៅក្នុងខេត្តកណ្តាលបានស្នើឲ្យថ្នាក់ដឹកនាំជួយអន្តរាគមន៍ធ្វើយ៉ាងណាឱ្យពួកគាត់ទទួលបានកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់ ខណៈ ភាគីក្រុមហ៊ុនបានកំពុងធ្វើសកម្មភាពលើដីធ្លីនោះ ទោះបីជាពួកគេស្នើឲ្យមានការដោះស្រាយយ៉ាងណាក្តី។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននាព្រឹកថ្ងៃទី២៦ មិថុនា ឆ្នាំ២០២៦ លោកបាន សុផលតំណាងប្រជាពលរដ្ឋទាំង១៣០គ្រួសារបានឲ្យដឹងថា វិវាទដីធ្លីរវាងប្រជាពលរដ្ឋ១៣០គ្រួសារនឹងក្រុមហ៊ុន OCIC ស្ថិតនៅភូមិជ្រៃរយោង ភូមិស្វាយព្រៃ ភូមិគោករមៀត ភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានរយៈពេលជាង២០ឆ្នាំមកហើយនៅមិនទាន់ដោះស្រាយចប់ នៅឡើយ។

លោក បាន សុផលបានឲ្យដឹងថា ប្រជាពលរដ្ឋបានធ្វើការប្តឹងផ្តល់ជាមួយក្រុមហ៊ុន រហូតដល់តុលាការកំពូលកាត់សេចក្តីឲ្យប្រជាពលរដ្ឋឈ្នះ និងមានដីការចេញឲ្យមានការអនុវត្តឲ្យបាន ត្រឹមត្រូវយ៉ាងណាក្តីមកដល់ពេលនេះក្រុមហ៊ុននៅតែបន្តធ្វើការអភិវឌ្ឍលើដីដែលមានទំនាស់។

លោកបានលើកឡើងថា៖«ពេលនេះមានរយថយន្តគ្រឿងចក្ររាប់ពាន់គ្រឿងបានកំពុងតែធ្វើសកម្មភាពចាក់លុបដីធ្វើការសាងសង់សំណង់អាគារលូចលាស់យ៉ាងលឿន  អីញ្ចឹងយើងមាន ការបារម្មណ៍ ថាពេលសាងសង់ចប់ទៅ ពួកយើងនឹងពិបាកដោះស្រាយ។ អីញ្ចឹងយើងក៏បានធ្វើ លិខិតទៅកាន់ក្រុមហ៊ុន OCIC ផ្អាកការសាងសង់សិន ដោយរងចាំការដោះស្រាយសិន ប៉ុន្តែគេមិនស្តាប់ទេ រួចហើយក៏ធ្វើដំណើរទៅក្រសួងដែនដីដើម្បីជួយអន្តរាគមន៍ ឲ្យក្រុមហ៊ុន ផ្អាកបណ្តោះអាសន្នសិន តែក្រុមហ៊ុន នៅតែធ្វើ។ បន្ទាប់ពីមិនផ្អាក ពួកយើងក៏ដា ក់ពាក្យសេ ចក្តីជូនដំណឹងទៅខេត្តកណ្តាលដើម្បីធ្វើបាតុកម្ម ដាក់ញាត្តិ ប៉ុន្តែខាងខេត្តមិន អនុញ្ញាតដោ យអះអាងថាធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ»។

បើតាមលោក បាន សុផល បានលើកឡើងថា នៅពេលខេត្តមិនអនុញ្ញាតភាគីពលរដ្ឋក៏មិន បានធ្វើដែរ រហូតដល់ក្រុមប្រជាពលរដ្ឋដាក់សំណើរទៅសាលាខេត្តដើម្បីកោះប្រជុំភាគីក្រុមហ៊ុន ជាមួយប្រជាពលរដ្ឋដែលរងគ្រោះ តែខាងសាលាខេត្តមិនបានប្រជុំនោះទេ។

បើតាមលោក បាន សុផល វិវាទដីធ្លីមួយនេះមានការគាំទ្រពី ស្ថាប័ន ជាតិធំៗមានស្ថាប័ននីតិប្បញ្ញតិ្តនីតិប្រតិបត្តិ និងតុលាការថាប្រជាពលរដ្ឋ ត្រូវតែទទួលបានប័ណ្ណកម្មសិទ្ធិកាន់កាប់។ ជាក់ស្តែង តុលាការបានកាត់សេចក្តីឲ្យប្រជាពលរដ្ឋឈ្នះក្តី ហើយក្រសួងយុត្តិធម៌ក៏បានបកស្រាយអង្កហេតុអង្គច្បាប់ថាត្រូវតែធ្វើប័ណ្ណឲ្យប្រជាពលរដ្ឋ។

លោកបញ្ជាក់ថា៖«ស្ថាប័ននីតិប្បញត្តិប្រតិបត្តិ តុលាការ បានផ្តល់យុត្តិធម៌ឲ្យប្រជាពលរដ្ឋរួចហើយចុះហេតុអ្វីប្រជាពលរដ្ឋមិនទាន់ទទួលបានយុត្តិធម៌ មិនទទួលបាន ដីមកវិញ? នៅពេលមានលិខិតពីថ្នាក់ដឹកនាំដាក់មកថ្នាក់ក្រោម មន្ត្រីថ្នាក់ក្រោមមិនអនុវត្ត ដោយធ្វើរបាយ ការណ៍មួយបំភាន់ ដូច្នេះយើងមានការពិបាកណាស់»។

ជាមួយគ្នានោះដែរក្នុងនាមតំណាងប្រជាពលរដ្ឋ១៣០ គ្រួសារលោកស្នើសុំឲ្យថ្នាក់ដឹកនាំជួយអន្តរាគមន៍ស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋដែលកំពុងតែមានវិវាទដីធ្លីផង ព្រោះមានតែថ្នាក់ដឹកនាំតែប៉ុណ្ណោះដែលយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here