ក្រសួងប្រៃសណីយ៍ – Champey News

ក្រសួងប្រៃសណីយ៍ ចាត់វិធានការក្រុមហ៊ុន Smart ៤ចំណុច ករណីកាត់ផ្តាច់លេខទូរស័ព្ទ អតិថិជនកំពុងប្រើរាល់ថ្ងៃ យកទៅលក់ឲ្យអតិថិជនថ្មី
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសចាត់វិធានការ ៤ចំណុច ទៅលើក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (Smart Axiata Co., Ltd.) ក្រោយពីក្រុមហ៊ុននេះ បានអនុវត្តខុសនឹងនីតិវិធី ក្នុងការបើកលេខទូរសព្ទជូនអតិថិជន ដោយបានកាត់ផ្តាច់លេខទូរសព្ទ របស់អតិថិជនដែលកំពុងប្រើប្រាស់រាល់ថ្ងៃ ហើយយកទៅលក់បន្តឱ្យអតិថិជនថ្មី ដោយគ្មានការយល់ព្រមពីម្ចាស់ដើម។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងប្រៃសណីយ៍ នៅថ្ងៃទី២២ កក្កដានេះ បានបញ្ជាក់ថា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍អ្នកប្រើប្រាស់ សេវាទូរសព្ទចល័ត ក្រសួងប្រៃសណីយ៍ សូមជម្រាបជូនសាធារណជន អំពីការចាត់វិធានការលើក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ដូចខាងក្រោម៖

១.ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ត្រូវធ្វើការសុំទោសជាសាធារណៈ ដោយចុះផ្សាយក្នុងគេហទំព័រផ្លូវការរបស់ខ្លួន និងសន្យាមិនឱ្យមានហេតុការណ៍ខាងលើ កើតមានសារជាថ្មីម្តងទៀត។

២.ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ត្រូវផ្តល់សំណងនៃការខូចខាត ដល់ម្ចាស់ដើមចំពោះការប្រព្រឹត្ត ខុសនឹងនីតិវិធីក្នុងការបិទលេខទូរសព្ទ ពីអតិថិជនដែលកំពុងប្រើប្រាស់។

៣.ម្ចាស់ដើមមានសិទ្ធិទទួលបាន លេខទូរសព្ទនោះមកប្រើប្រាស់វិញ។

៤.រាល់បុគ្គលពាក់ព័ន្ធ នឹងករណីខាងលើនេះ នឹងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានរំលឹកដល់ប្រតិបត្តិករ ផ្តល់សេវាទូរសព្ទចល័តទាំងអស់ ត្រូវពង្រឹង ការគ្រប់គ្រងនិងនីតិវិធី នៃការចែកចាយនិងលក់ស៊ីមកាតទូរសព្ទចល័ត ឱ្យបានត្រឹមត្រូវជូនអតិថិជនរបស់ខ្លួន ជៀសវាង មានករណីបែបនេះកើតឡើង។ ក្រសួងប្រៃសណីយ៍ នឹងបន្តតាមដាននិងចាត់វិធានការយ៉ាងតឹងរ៉ឹង បំផុត ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះប្រតិបត្តិករផ្តល់សេវា ទូរសព្ទចល័តណា ដែលបាន ប្រព្រឹត្តខុស៕

ក្រសួងប្រៃសណីយ៍ ណែនាំពីវិធានការរារាំងការវាយប្រហារ តាមប្រព័ន្ធ WhatsApp
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្ដីពី វិធានការរារាំង ការវាយប្រហារតាមប្រព័ន្ធ WhatsApp ក្រោមទម្រង់ជាការបញ្ជូនលេខកូដ៦ខ្ទង់ តាមរយៈ SMS ដោយចៃដន្យ។

តាមរយៈសេចក្ដីជូនដំណឹងដដែលនោះក្រសួងប្រៃសណីយ៍ សូមជម្រាបជូនដំណឹង ដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា នាពេលថ្មីៗនេះ ការវាយប្រហារតាម WhatsApp កំពុងកើតឡើងគួរឲ្យកត់សម្គាល់។
ចោរបច្ចេកវិទ្យា (hackers) បានធ្វើការវាយប្រហារដោយក្លែងបន្លំធ្វើជាផ្ញើសារតាម WhatsApp ទៅកាន់អ្នកប្រើប្រាស់ (ជនរងគ្រោះ) ដែលអាចមានខ្លឹមសារថា «Sorry! I sent 6-digit code by SMS by mistake. Can you transfer it to me? It is urgent»។

ខ្លឹមសារនៃសារនេះ ក៏អាចត្រូវបានផ្ញើពីមិត្តភក្តិ ឬអ្នកដែលយើងស្គាល់ផងដែរ ក្នុងករណីដែល WhatsApp របស់បុគ្គលនោះ ត្រូវបានគេលួចរួចហើយ។
ក្រោយអ្នកប្រើប្រាស់បញ្ជូនលេខកូដ ៦-ខ្ទង់ដែលបានពីក្រុមហ៊ុន WhatsApp នោះ ចោរបច្ចេកវិទ្យាអាចមានលទ្ធភាព Log ចូលគណនី WhatsApp របស់អ្នកប្រើប្រាស់ ដោយប្រើលេខកូដ ៦-ខ្ទង់នោះ និងលេខទូរសព្ទរបស់អ្នកប្រើប្រាស់ បានដោយជោគជ័យ។

ដូចនេះ ដើម្បីជៀសវាងការធ្លាក់ ទៅក្នុងអន្ទាក់បោកប្រាស់របស់ចោរបច្ចេកវិទ្យា អ្នកប្រើប្រាស់ WhatsApp  ទាំងអស់គួរតែត្រួតពិនិ្យទៅលើខ្លឹមសារ និងគណនីរបស់បុគ្គល ដែលបានផ្ញើសារមកឲ្យបានច្បាស់លាស់ និង    មិនគួរធ្វើតាមការទាមទារនោះទេ។ ក្នុងករណីសង្ស័យ អ្នកប្រើប្រាស់គួរតែទូរសព្ទ ទៅសាកសួរម្ចាស់គណនីដោយផ្ទាល់តែម្តង។
ក្រោយពេលបានដឹងថា ម្ចាស់គណនីមិនមែន ជាម្ចាស់គណនីពិតប្រាកដ អ្នកប្រើប្រាស់អាចបិទ (Block) ការទទួលសារពីគណនីនោះ តាមរយៈការជ្រើសរើស យកពាក្យជាភាសាអង់គ្លេស ដែលមានពាក្យថា «Block»។

សូមបញ្ជាក់ថា អ្នកប្រើប្រាស់ទាំងអស់ មិនត្រូវផ្ញើលេខកូដ ៦-ខ្ទង់ ទៅឲ្យអ្នកដទៃនោះទេ បើទោះជាមនុស្សដែលស្គាល់គ្នា ឬធ្លាប់ផ្ញើសារ (chat) ជាមួយគ្នារាល់ថ្ងៃ ក៏ដោយ ជាពិសេស លេខកូដ ៦-ខ្ទង់នៃកម្មវិធីបណ្តាញសង្គម ដូចជា WhatsApp, Telegram, Messenger, Viber, Line, ឬកម្មវិធីប្រើប្រាស់សេវាធនាគារ តាមទូរសព្ទជាដើម។

ក្នុងករណីបាត់បង់គណនី WhatsApp ដោយសារបញ្ហាខាងលើ អ្នកប្រើប្រាស់អាចព្យាយាម log ចូលគណនី WhatsApp របស់ខ្លួនសារជាថ្មីម្តងទៀត ដើម្បីទទួលបានការកាន់កាប់មកវិញ។

សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះអ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ «ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)» នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន www.camcert.gov.kh ឬរាយការណ៍ ឬសុំជំនួយបច្ចេកទេសបន្ថែមលើករណីនេះ តាមរយៈអ៊ីម៉ែល incident@camcert.gov.kh ឬទូរសព្ទលេខ ០២៣ ៧២២ ៣៩១ / ០១៦ ៨៥១ ៦៧៨៕