ចាប់ខ្លួនជនជាតិថៃ – Champey News

សមត្ថកិច្ចខេត្តសៀមរាប ចាប់​ខ្លួន​ជនជាតិ​ថៃ​២​នាក់​ ករណី​លួច​ឆ្លង​ដែន​ ស្នាក់​នៅ​ខុសច្បាប់​
ភ្នំពេញ៖​ កម្លាំង​ប្រចាំការ​គោលដៅ​បិទ​ខ្ទប់​ ត្រង់​ចំណុច​ភ្លើងស្តុប​ចុង​កៅស៊ូ​ នៃខេត្តសៀមរាប នៅវេលាម៉ោង៣និង០០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បាន​ត្រួតពិនិត្យ​រថយន្តឈ្នួល​មួយ​គ្រឿង​ ធ្វើ​ដំណើរ​ពី​ទិស​ខាងលិច​ ទៅ​ខាងកើត​ ក្នុង​រថយន្ត​មាន​ដឹក​ជនបរទេស​ចំនួន​២​នាក់​ មាន​លិខិតឆ្លងដែន​ តែ​គ្មាន​ប្រថាប់ត្រា​ច្រក​ទ្វារ​ ។​

លោក​ឧត្តមសេនីយ៍ត្រី​ ជា​ គឹ​ម​សាន្ត​ ស្នងការ​រង​ទទួល​ផែន​អន្តោប្រវេសន៍​បានអោយ​ដឹង​ថា​ ជនបរទេស​ទាំង​ពីរ​នាក់​នេះ​មានឈ្មោះ​៖ ១-​ឈ្មោះ​ CHAIKHAMWANG​ EKARIN​ ភេទ​ប្រុស​ កើត​ថ្ងៃ​ទី​១៤-០១-១៩៨៧​ ជនជាតិ​ថៃ​ និង​ឈ្មោះ​ PANYA​ SIRIRANYA​ ភេទ​ស្រី​ កើត​ថ្ងៃ​ទី​១២-០៧-១៩៩៧​ ជនជាតិ​ថៃ​ ។​

តាម​ការ​សាកសួរ​របស់​សមត្ថកិច្ច​ជំនាញ​ឲ្យ​ដឹង​ថា​ ជនបរទេស​ទាំង​ពីរ​នាក់​នេះ​បាន​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​អំឡុង​ខែឧសភា​ ឆ្នាំ​២០២១​ តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ដោយ​មិន​បាន​ប្រថាប់ត្រា​ពី​សមត្ថកិច្ច​ប្រចាំ​ទ្វារ​ ក្នុង​គោលបំណង​ធ្វើ​ដំណើរ​ទេសចរណ៍​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ បន្ទាប់​មក​ដោយសារ​បញ្ហា​កូ​វី​ដ​-១៩​ ច្រក​ទ្វារ​ព្រំដែន​ត្រូវ​បាន​បិទ​ ពួក​គេ​ក៏​បន្ត​ស្នាក់​នៅ​សណ្ឋាគារ​ ហាក់​ ហួត​ ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ និង​ដើរ​លេង​ជា​ច្រើន​កន្លែង​ រហូត​ជ្រុះ​បាត់​លិខិតឆ្លងដែន​ដោយ​មិនដឹង​ថា​បាត់​នៅ​កន្លែង​ណា​ ។​

បន្ទាប់​មក​ទៀត​ នា​អំឡុង​ដើមខែ​កញ្ញា​ ឆ្នាំ​២០២១​ ពួក​គេ​បាន​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​ ឲ្យ​ជួយ​ធ្វើ​លិខិតឆ្លងដែន​ថ្មី​ ដើម្បី​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​វិញ​។​ នៅ​វេលា​ម៉ោង​ ០១​និង​០០​នាទី​ព្រឹក​ចូល​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០២១​ ពួក​គេ​បាន​ហៅ​រថយន្តឈ្នួល​មួយ​គ្រឿង​ធ្វើ​ដំណើរ​ទៅ​រាជធានី​ភ្នំពេញ​ ជួប​ស្ថានទូត​ថៃ​ ស្នើ​សុំ​ជួយ​សម្របសម្រួល​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ តែ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ខេត្តសៀមរាប​ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​ សួរនាំ​ ឃើញ​ថា​ មិន​មាន​ប្រថាប់ត្រា​ច្រក​ទ្វារ​ ក៏​បាន​ឃាត់ខ្លួន​និង​បញ្ជូន​ទៅ​យក​សំណាក​ ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​-១៩​តែ​ម្តង​(​លទ្ធផល​អវិជ្ជមាន​)​ ។​

​លោក​ឧត្តមសេនីយ៍ត្រី​ស្នងការ​រង​ បាន​បញ្ជាក់​ថា​ លោក​បាន​ស្នើ​សុំ​អនុញ្ញាតិ​គោលការណ៍​ពី​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ចាត់​បញ្ជូន​ជនបរទេស​ទាំង​ពីរ​នាក់​នេះ​ទៅ​ស្នាក់​ការ​ត្រៀម​បណ្តេញចេញ​ប្រចាំ​ខេត្តសៀមរាប​ ចាត់ការ​បន្ត​តាម​នីតិវិធី​៕