ឆបោក – Champey News

សូមប្រុងប្រយ័ត្ន បទល្មើសឆបោក ឬបន្លំផ្ទេរប្រាក់តាមរយៈ ប្រព័ន្ធធនាគារ!
នាយកដ្ឋានព័ត៌មានវិទ្យា៖ ដោយសារភាពរីកចម្រើននៃបច្ចេកវិទ្យា បណ្តាអង្គភាព ក្រុមហ៊ុន និងសហគ្រាសផ្សេងៗ បានប្រែក្លាយរបៀបប្រតិបត្តិការបែបឌីជីថល គាំទ្រដោយប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ ថ្ងៃនេះក្រុមការងារបច្ចេកទេស សូមលើកយកបទល្មើសបច្ចេកវិទ្យា ដែលកំពុងផ្តោតគោលដៅលើ គ្រឹះស្ថានហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។

តាមរយ:ការស្រាវជ្រាវ និងសេចក្តីរាយការណ៍កន្លងមក បទល្មើសហិរញ្ញវត្ថុ (មធ្យោបាយបច្ចេកវិទ្យា) កំពុងកើតមានយ៉ាងច្រើនករណី គោលដៅលើអ្នកប្រើប្រាស់ ឬប្រព័ន្ធធនាគារនា ក្នុងព្រះរាជាណាចក្រកម្ពុជា តួរយ៉ាង៖ ការឆបោកផ្ទេរប្រាក់ដោយ ប្រើប្រាស់វិស្វកម្មបណ្តាញសង្គម (Social Engineering) ការវាយប្រហារចូលប្រព័ន្ធលួចផ្ទេរប្រាក់ (Banking System / Business Logic Hacking) និងការក្លែងបន្លំផ្សេងៗ។

-ការឆបោកផ្ទេរប្រាក់ដោយ ប្រើប្រាស់វិស្វកម្មបណ្តាញសង្គម (Social Engineering)៖ ឧក្រិដ្ឋជនប្រើប្រាស់បច្ចេកទេសឆបោកផ្សេងៗ (ឧទាហរណ៍៖ ផ្ស ព្វផ្សាយកម្មវិធីរង្វាន់ផ្សេងៗ តាមរយៈសារអេឡិចត្រូនិក ឬសារ SMS ផ្តល់តំណភ្ជាប់ Phishing ឬបន្លំជាបុគ្គលិកធនាគារ។ល។) ដើម្បីលួងលោមម្ចាស់គណនីធនាគារ ផ្តល់នូវលេខកូដសម្ងាត់ លេខកូដផ្ទេរប្រាក់ ឬលេខកូដផ្ទៀងផ្ទាត់ (OTP) ឬរធ្វើការផ្ទេរប្រាក់ទៅកាន់ឧក្រិដ្ឋជន ក្នុងស្រុក ឬក្រៅប្រទេស។

-ការវាយប្រហារចូលប្រព័ន្ធលួចផ្ទេរប្រាក់ (Banking System / Business Loophole Hacking)៖ ឧក្រិដ្ឋជនបានប្រើប្រាស់ចន្លោះ ខ្វះខាតផ្នែកសន្តិសុខប្រព័ន្ធ (Internet / Mobile Banking) កេងបន្លំតួនាទីកម្មវិធីប្រព័ន្ធធនាគារ ឬលួចចូលក្នុងគណនីអុីម៉ែលសម្ងំលួចមើលការឆ្លើយឆ្លងស្តីពីការទូរទាត់ប្រាក់ និងបោកបញ្ឆោតជនរងគ្រោះផ្ទេរប្រាក់។

-ក្រៅពីបទល្មើសដូចរៀបរាប់ខាងលើ ក៏នៅមានករណីក្លែងបន្លំផ្សេងៗមួយចំនួនទៀត ដែលបានប្រើប្រាស់      ដោយឧក្រិដ្ឋជន តួរយ៉ាង៖ ការបញ្ឆោតផ្ទេរប្រាក់តាមរយៈ ការទិញទំនិញអនឡាញ ការឆបោកក្នុងសកម្មភាពវិនិយោគ។ល។

ជាថ្មីម្តងទៀត នាយកដ្ឋានព័ត៌មានវិទ្យា សូមក្រើនរលឹកបងប្អូនប្រជាពលរដ្ឋ មេត្តាមានការប្រុងប្រយ័ត្នចំពោះ សកម្មភាពឆបោកដូចបានរៀបរាប់ខាងលើ ដោយអនុវត្តវិធីសាស្ត្រមួយចំនួន ដូចខាងក្រោម៖

-ពិចារណា និងធ្វើការផ្ទៀងផ្ទាត់មុននឹងធ្វើការផ្ទេរប្រាក់ឱ្យជនណាម្នាក់។
-សូមប្រើប្រាស់លេខសម្ងាត់ការពារកម្មវិធី ឬប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលពិបាកទស្សទាយ។
– ត្រួតពិនិត្យតំណភ្ជាប់ (គេហទំព័រ) មុននឹងវាយបញ្ចូល ឬផ្តល់ព័ត៌មានសម្ងាត់ តួរយ៉ាង ៖ លេខគណនី លេខអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន លេខសម្ងាត់ ឬលេខ OTP។ល។
-ជៀសវាងការផ្តល់នូវព័ត៌មានស្តីពី លេខសម្ងាត់ លេខកូដផ្ទេរប្រាក់ ឬលេខកូដផ្ទៀងផ្ទាត់ (OTP) ឱ្យជនណាម្នាក់ ទោះបីពួកគេអះអាងថា ជាបុគ្គលិកធនាគារក៏ដោយ។