ទឹកផ្លែឈើ – Champey News

ដោះស្រាយ​បញ្ហា​ទល់​លាម​កបានភ្លាម​ៗជាមួយ​ទឹក​ទឹក​ផ្លែឈើ​ទាំងនេះ
​បញ្ហា​ទល់លាមក​ អាច​បង្ក​មក​ពី​ការ​ទទួលទាន​អាហារ​ប្រចាំថ្ងៃ​មិនបាន​ល្អ​ មិន​មាន​ជាតិ​សរសៃ​គ្រប់គ្រាន់​, រោគសញ្ញា​នៃ​ជំងឺ​ពោះវៀន​, មហារីក​ពោះវៀនធំ​, អង្គុយ​យូរ​ពេក​, ជាតិ​អាល់កុល​, ស្ត្រេស​, មានផ្ទៃពោះ​, ការប្រើ​ឱសថ​, ប្តូរ​របប​អា​ហារ​ភ្លាម​ៗ, ជំងឺ​ទឹកនោមផ្អែម​ ឬ ជំ​ងឺ​ផ្សេង​ៗមួយចំនួន​ទៀត​។

នៅ​ថ្ងៃនេះ​គេហទំព័រ​ចំប៉ី​ សូម​ណែនាំ​ឱ្យ​អ្នក​សាកល្បង​ទទួលទានទឹក​ផ្លែឈើ​ទាំង៥​ ប្រភេទ​ដូច​ខាងក្រោម​នេះ​៖

ទឹក​ផ្លែ​ព្រូន​ : ផ្លែ​ព្រូន​ ៥ផ្លែ​ ត្រាំទឹក​ក្តៅ​ឧណ្ហ​ៗ ៥នាទី​ រួច​បក​សម្បក​និង​យក​គ្រាប់​ចេញ​, ទឹកឃ្មុំ​កន្លះ​ស្រាប​ព្រា​បាយ​, ម្សៅ​ Cumin​ កន្លះ​ស្លាបព្រា​ បាយ​និង​ទឹក​ក្តៅ​តិច​ៗ ១ពែង​ ដាក់​ចូលក្នុង​ម៉ាស៊ីន​ក្រឡុក​ចូលគ្នា​ រួច​ទទួលទាន​។

ទឹក​ផ្លែ​សារី​: ក្រឡុក​ផ្លែ​សារី​ជាមុន​សិន​ បន្ទាប់មក​ចាក់​ដាក់​ចូល​កែវ​រួច​ សឹម​ដាក់​ទឹកក្រូច​ឆ្មារ​ (២ស្លាបព្រា​កាហ្វេ​) និង​អំបិល​បន្តិច​ចូល​រួច​កូរ​វា​ឱ្យ​រលាយ​ចូលគ្នា​មុន​ទទួលទាន​។

ទឹក​ផ្លែ​ប៉ោម​ : ប៉ោម​មួយ​ផ្លែ​ចិត​សម្បក​ និង​យក​គ្រាប់​ចេញ​, ម្សៅ​ Fennel​ កន្លះ​ស្លាបព្រា​កាហ្វេ​ និង​ទឹក​កន្លះ​ពែង​ ដាក់​ក្រឡុក​ចូលគ្នា​ជាការស្រេច​ រួម​សឹម​យក​មក​ទទួលទាន​។

ទឹកក្រូច​ : ដោយ​គ្រាន់តែ​យក​សាច់​ក្រូច​ទៅ​ច្របាច់​ឬកិន​ដោយ​ម៉ាស៊ីន​ក្រឡុក​។ មុន​ពេល​ទទួលទាន​គ្រាន់តែ​បន្ថែម​អំបិល​បន្តិច​ហើយ​កូរ​វា​ឱ្យ​រលាយ​ចូលគ្នា​នោះ​អាច​ទទួលទាន​បាន​ហើយ​។

ទឹកក្រូច​ឆ្មារ​ : យក​ទឹក​ក្តៅ​ឧណ្ហ​ៗមួយ​ពែង​ បន្ថែម​ក្រូចឆ្មារ​មួយ​ចំហៀង​ផ្លែ​ ទឹកឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ​ និង​ម្សៅ​ Cumin​ កន្លះ​ស្លាបព្រា​កាហ្វេ​ កូរ​ឱ្យ​រលាយ​ចូលគ្នា​មុន​ទទួលទាន​។

ផ្លែឈើ​ទាំង​ ៥ ប្រភេទ​ខាងលើ​នេះ​ សុទ្ធតែ​ជា​ប្រភេទ​ផ្លែឈើ​ដែល​មាន​ជាតិកា​កសរសៃ​ វីតាមីន C​ និង​ជាតិរ៉ែ​ខ្ពស់​ អាច​ជួយ​ដល់​ការរំលាយអាហារ​ ជួយ​បណ្តេញ​ជាតិពុល​ចេញ​មក​ខាងក្រៅ​ និង​ជួយ​សម្រួល​ដល់​ការ​ធ្វើការ​របស់​ពោះវៀនធំ​យ៉ាង​ល្អ​ប្រសើរ​។

ដ្បិតថា​ទឹក​ផ្លែឈើ​ទាំងនេះ​មាន​សមត្ថភាព​ក្នុង​ការ​ជួយ​សម្រួល​ដល់​អាការ​ទល់លាមក​ក៏​ពិតមែន​ តែ​វា​ក៏អាច​ផ្តល់​នូវ​លទ្ធផល​អវិជ្ជមាន​មួយ​ចំ​នូន​ដែរ​ដូចជា​ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង​ ដែល​អាច​ធ្វើ​ឱ្យ​មានផល​វិបាក​សម្រាប់​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ ហើយ​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​រលាក​ពោះវៀន​វិញ​គឺ​អាច​នឹង​មានការ​ប៉ះពាល់​ខ្លះ​ដែរ​ ដូច្នេះ​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ទាំងពីរ​ប្រភេទ​ដូច​រៀបរាប់​នេះ​គួរតែ​ស្វែងរក​វិធី​នៃ​ការ​កម្ចាត់​បញ្ហា​ទល់លាមក​ដោយ​វិធី​ផ្សេង​វិញ​ល្អ​ជាង​។

ក្រៅពី​ទឹក​ផ្លែឈើ​ទាំង៥មុខ​ខាងលើ​នេះ​ ហើយ​ អ្នក​ក៏​គួរតែ​បន្ថែម​សារធាតុ​អាហារ​សំ​ខាន់​ៗមួយចំនួន​ទៀត​ដូចជា​ ផ្លែឈើ​ ផ្លែ​ចេក​ ផ្លែ​ឪឡឹក​ និង​ផ្លែ​ល្ហុង​ជាដើម​, បន្លែ​ ដូចជា​ (ស្ពៃ​ ប្រូ​ខូ​លី​ ការ៉ុត​ និង​ឆៃថាវ​ជាដើម​, ប្រូ​តេ​អុីន​ សណ្តែក​គ្រប់​ប្រភេទ​ ធញ្ញជាតិ​ ខ្លាញ់​ និង​ប្រេង​អូ​លីវ​) ព្រមទាំង​សារធាតុរាវ​ (ទឹក​ ទឹកដូង​ ទឹកដោះគោ​ និង​ទឹក​ផ្លែឈើ​ស្រស់​ជាដើម​)៕