នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department – Champey News

Google បន្ថែមមុខងារ អាចជួយការពារព័ត៌មានឯកជនភាព ក្នុងការប្រើប្រាស់ Incognito Tabs
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ដើម្បីឱ្យការប្រើប្រាស់ Incognito Tabs ឬ Private Tabs របស់កម្មវិធី Chrome សម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS កាន់តែមានសុវត្ថិភាព ក្រុមហ៊ុន Google បានបន្ថែមមុខងារដែលទាមទារ អ្នកប្រើប្រាស់ឱ្យបញ្ចូលទិន្នន័យជីវមាត្រ (Biometrics) ដើម្បីអាចឱ្យពួកគេចូលទៅ មើលព័ត៌មាននៅក្នុង Incognito Tabs។

ប្រសិនបើលោកអ្នកបាន បើកប្រើមុខងារចាក់សោរ Incognito tabs កម្មវិធីនឹងទាមទារឱ្យលោកអ្នកបញ្ចូល ទិន្នន័យជីវមាត្រមានដូចជា ក្រយ៉ៅម្រាមដៃ ផ្ទៃមុខ ឬលេខសម្ងាត់ដើម្បីអាចចូលទៅប្រើ Incognito tabs ឡើងវិញបន្ទាប់ពីលោកអ្នកបានបិទ ហើយព្យាយាមបើកកម្មវិធី Chrome វិញនោះ។ ដូច្នេះមុខងារនេះអាចជួយរារាំង មិនឱ្យអ្នកប្រើប្រាស់ដទៃទៀត ដែលប្រើទូរសព្ទរបស់លោកអ្នកអាចចូលទៅ មើលអ្វីដែលលោកអ្នកបានមើលនៅក្នុង Incognito tabs។

ដើម្បីប្រើមុខងារថ្មីនេះ លោកអ្នកអាចចូលទៅក្នុង Settings របស់កម្មវិធី Chrome > Privacy > Lock Incognito tabs ដើម្បីបើកមុខងារនេះ៕

ស្វែងយល់អំពីបច្ចេកវិទ្យា DNS-over-HTTPS ឬ DoH
ភ្នំពេញ៖ នៅពេលដែលលោកអ្នកចង់ចូលទៅក្នុងគេហទំព័រណាមួយនោះ កុំព្យូទ័រត្រូវតែធ្វើការស្វែងរក និងផ្ទៀងផ្ទាត់អាសយដ្ឋាន IP (IP address) ជាមួយនឹងឈ្មោះរបស់គេហទំព័រ (domain name) ដែលលោកអ្នកបានវាយបញ្ចូល។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា ដោយសារតែទិន្នន័យដែលបានផ្លាស់ប្ដូរក្នុងការផ្ទៀងផ្ទាត់នេះមិនត្រូវបានអ៊ីនគ្រីបនោះ វាអាចឱ្យក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធឺណិត (ISP) និងក្រុមហ៊ុនពាក់ព័ន្ធផ្សេងៗទៀត អាចមើលឃើញគេហទំព័រទាំងអស់ដែលអ្នកប្រើប្រាស់ បានចូលទៅមើល។

ដើម្បីជួយការពារទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ ក្រុមហ៊ុនបង្កើតកម្មវិធី web browser មួយចំនួនមានដូចជា Mozilla និង Google បានបន្ថែមមុខងារ DoH ដើម្បីអុីនគ្រីបទិន្នន័យ និងធ្វើការផ្ទៀងផ្ទាត់ឈ្មោះរបស់គេហទំព័រទាំងនោះ ជាមួយនឹងសើវើ (server) មួយដែលលោកអ្នកបានជ្រើសរើសយក។ ជាមួយនឹងមុខងារនេះ មានតែក្រុមហ៊ុនដែលផ្ដល់សេវាកម្មសើវើតែមួយប៉ុណ្ណោះដែលដឹងពីគេហទំព័រ ដែលអ្នកប្រើប្រាស់បានចូលទៅមើល ដូច្នេះវាមានភាពងាយស្រួលច្រើនជាងមុនក្នុងការគ្រប់គ្រងទិន្នន័យរបស់អ្នកប្រើប្រាស់។

ទោះបីជាមុខងារនេះត្រូវបានបើកឱ្យប្រើដោយស្វ័យប្រវត្តិសម្រាប់អ្នកប្រើប្រាស់កម្មវិធី Firefox នៅក្នុងសហរដ្ឋអាមេរិកក្ដីប៉ុន្តែសម្រាប់ប្រទេស កម្ពុជាយើង ប្រសិនបើលោកអ្នកចង់ប្រើមុខងារនេះ លោកអ្នកអាចបើកវានៅក្នុង Settings របស់កម្មវិធី។ សម្រាប់ការណែនាំលម្អិត

លោកអ្នកអាចចូលទៅអានតាមតំណភ្ជាប់ដូចខាងក្រោម៖
https://support.mozilla.org/en-US/kb/firefox-dns-over-https

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Microsoft ក៏បានកំពុងតែសាកល្បងដាក់ឱ្យប្រើមុខងារនេះនៅក្នុងកម្មវិធីប្រព័ន្ធប្រតិបត្តិការ Windows 11 ដែលនឹងអុីនគ្រីបទិន្នន័យទាំងអស់ក្នុងពេលផ្ទៀងផ្ទាត់ DNS ដែលមាននៅក្នុងកុំព្យូទ័រ៕

នោះ! ក្រុមហ៊ុនបង្កើតកម្មវិធីហ្គេម Electronic Arts មិនបានធ្វើការកែសម្រួលភាពចន្លោះប្រហោងសំខាន់ៗមួយចំនួនឡើយ
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ក្រុមហ៊ុន Electronic Arts ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីហ្គេមល្បីៗជាច្រើនមាន ដូចជា Apex Legends, Battlefield, FIFA និង Madden ត្រូវបានរងការរិះគន់ពីក្រុមអ្នកស្រាវជ្រាវ ផ្នែកសុវត្ថិភាពបច្ចេកវិទ្យាបន្ទាប់ពីក្រុមហ៊ុន មិនមានវិធានការ ក្នុងការកែតម្រូវភាពចន្លោះប្រហោងមួយចំនួនដែលពួកគេបានរាយការណ៍ទៅឱ្យក្រុមហ៊ុនតាំងពីខែធ្នូ ឆ្នាំ ២០២០។

ភាពចន្លោះប្រហោងនេះត្រូវបានពួកគេរកឃើញនៅក្នុងការការគ្រប់គ្រងឈ្មោះគេហទំព័រ និងការកំណត់មិនបានត្រឹមត្រូវមួយចំនួនទៀតនៅក្នុងប្រព័ន្ធ DNS។ បញ្ហានេះអាចឱ្យជនអនាមិកទាញយកឈ្មោះគេហទំព័រទៅគ្រប់គ្រង ហើយពួកគេអាចបង្កើតគណនីអ៊ីមែលក្លែងក្លាយដែល មើលទៅដូចគ្នានឹងអ៊ីមែលផ្លូវការរបស់ក្រុមហ៊ុន បន្ទាប់មកពួកគេអាចប្រើអ៊ីមែលនេះដើម្បីធ្វើការបោកបញ្ឆោតអ្នកប្រើប្រាស់ ឬបុគ្គលិករបស់ក្រុមហ៊ុនបាន។

ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍ទៅក្រុមហ៊ុន នូវឈ្មោះគេហទំព័រយ៉ាងហោចណាស់ចំនួន១០ ដែលអាចឱ្យជនអនាមិកទាញយកទៅគ្រប់គ្រង។

បើទោះបីជាក្រុមហ៊ុន EA បានបញ្ចាក់ថា ក្រុមហ៊ុននឹងធ្វើការទាក់ទងប្រសិនបើពួកគេត្រូវការព័ត៌មានបន្ថែមប៉ុន្តែរហូតមកដល់បច្ចុប្បន្នពួកគេមិនបាន ធ្វើការសួរនាំអ្វីនោះទេ ហើយជាងនេះទៅទៀត ពួកគេក៏មិនបានធ្វើការកែតម្រូវបញ្ហានេះផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុននេះក្រុមហ៊ុនទើបតែធ្វើការកែសម្រួលភាពចន្លោះប្រហោងមួយផ្សេងទៀតដែលអាចឱ្យជនអនាមិកជ្រៀតចូល ទៅក្នុងគណនីរបស់អ្នកលេងហ្គេម ហើយអាចទាញយកទិន្នន័យសំខាន់ៗមានដូចជាលេខប័ណ្ណឥណទានបន្ទាប់ពីក្រុមហ៊ុនបានទទួល សេចក្ដីរាយការណ៍ ពីក្រុមហ៊ុនផ្នែកស្រាវជ្រាវសុវត្ថិភាពបច្ចេកវិទ្យា Check Point និង CyberInt នោះមក៕

ពិសេសណាស់! ក្រោយពីពន្យារពេលអស់ជាងមួយឆ្នាំ ក្រុមហ៊ុន Telegram បានបន្ថែមមុខងារវីដេអូខលជាក្រុម
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីខែមេសាឆ្នាំ២០២០ ក្រុមហ៊ុន Telegram បានប្រកាសថា នឹងដាក់ឱ្យប្រើប្រាស់មុខងារវីដេអូខលជាក្រុមឱ្យបានមុនដំណាច់ឆ្នាំ ប៉ុន្តែក្រុមហ៊ុនពុំបានបញ្ចេញមុខងារនោះទេ ហើយក្នុងខែមេសាឆ្នាំ២០២១ ក្រុមហ៊ុនបានប្រកាសជាថ្មីម្ដងទៀតថា មុខងារនេះនឹងដាក់ឱ្យប្រើប្រាស់នៅក្នុងខែឧសភាវិញ។

ទោះបីជាក្រុមហ៊ុនមានការយឺតយ៉ាវក្នុងការបញ្ចេញដាក់ឱ្យប្រើប្រាស់មុខងារវីដេអូខលជាងកម្មវិធីផ្សេងៗទៀតក៏ដោយ ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់មួយចំនួនដែលចូលចិត្តប្រើកម្មវិធី Telegram ពួកគេកំពុងតែទន្ទឹងរង់ចាំដើម្បីប្រើមុខងារនេះ។

ដើម្បីប្រើមុខងារវីដេអូខលជាក្រុមនេះ ដំបូងលោកអ្នកត្រូវបង្កើតក្រុមមួយ បន្ទាប់មកលោកអ្នកត្រូវចុចនៅលើរូបសញ្ញារបស់ក្រុម ហើយចុចនៅលើប៊ូតុង ‘Voice Chat’។ ចុងក្រោយលោកអ្នកអាចចុចនៅលើប៊ូតុង ‘Video’ ហើយចុចលើ ‘Share Video Call’ ដើម្បីចាប់ផ្ដើមវីដេអូខល ឬលោកអ្នកអាចជ្រើសយកជម្រើស ‘Share Screen’ ដើម្បីអាចស៊ែស្រ្គីនទូរសព្ទរបស់លោកអ្នកជាមួយនឹងក្រុមក៏បាន។

ដើម្បីអាចប្រើមុខងារវីដេអូខលថ្មីនេះបាន លោកអ្នកត្រូវធ្វើបច្ចុប្បន្នភាពកម្មវិធី Telegram ដែលក្រុមហ៊ុនបានដាក់ឱ្យប្រើប្រាស់កាលពីម្សិលមិញនេះ។ ម្យ៉ាងវិញទៀតកម្មវិធី Telegram តម្រូវឱ្យអ្នកប្រើប្រាស់ជា ‘Admin’ ដើម្បីអាចចាប់ផ្ដើម ‘Voice Chat’ បាន៕

អស្ចារ្យ! Twitter បន្ថែមមុខងារ ដែលអាចស៊ែរផុស ជាមួយនឹងកម្មវិធី Instagram
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ក្រុមហ៊ុន Twitter បានប្រកាសកាលពីម្សិលមិញនេះ ទាក់ទងទៅនឹងមុខងារដែលអាច ឱ្យអ្នកប្រើប្រាស់ទូរសព្ទ iPhone ចែករំលែកផុស (tweet) របស់ពួកគេជាមួយនឹងកម្មវិធី Instagram ដែលមុខងារនេះក្រុមហ៊ុន បានសាកល្បងប្រើ ចាប់តាំងពីចុងឆ្នាំ២០២០។

មុខងារថ្មីនេះធ្វើឱ្យអ្នកប្រើប្រាស់កម្មវិធី Twitter មានភាពងាយស្រួលក្នុងការចែករំលែក tweet ជាមួយនឹងកម្មវិធី Instagram ដោយមិនចាំបាច់ធ្វើការថតស្រ្គីន (screenshot) ហើយផុសនៅក្នុងកម្មវិធី Instagram។ ទោះជាយ៉ាងណាក្ដី មុខងារនេះក៏នៅមានការកំណត់មួយចំនួន ដូចជាលោកអ្នកមិនអាចចុចនៅលើផុសដើម្បីត្រឡប់មកមើលផុសដើមវិញបាន។

ដើម្បីស៊ែរ tweet ណាមួយជាមួយនឹងកម្មវិធី Instagram លោកអ្នកគ្រាន់តែចុចនៅលើបូតុងស៊ែរដែលមាននៅផ្នែកខាងក្រោមនៃ tweet នីមួយៗ ហើយចុចនៅលើបូតុងដែលមានពាក្យ Instagram Stories៕

ទិន្នន័យរបស់អ្នកប្រើប្រាស់គេហទំព័រ Taobao រាប់លាននាក់ត្រូវបានទាញយក ដោយពុំមានការអនុញ្ញាត
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមអ្នកអភិវឌ្ឍកម្មវិធីបានបង្កើតកម្មវិធីប្រភេទ web-crawling សម្រាប់លួចទាញយកទិន្នន័យពីគេហទំព័រ Taobao។ បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន the Wall Street Journal បានបង្ហាញថា ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ ពួកគេបានទាញយកទិន្នន័យជាច្រើនពីគេហទំព័រនេះមានដូចជា ឈ្មោះសំគាល់អ្នកប្រើប្រាស់ លេខទូរសព្ទ និងព័ត៌មានជាច្រើនទៀតទាក់ទងនឹងការប្រើប្រាស់គេហទំព័រ។

ទោះបីជាក្រុមហ៊ុនបានបញ្ជាក់ថា ព័ត៌មានសំខាន់ៗ ដូចជាលេខសម្ងាត់មិនត្រូវបានទាញយកក្ដី ប៉ុន្តែពួកគេមិនបានបញ្ជាក់ពីចំនួនអ្នកប្រើប្រាស់ដែលត្រូវបានរងគ្រោះនោះទេ។ គួរបញ្ជាក់ផងដែរថា Taobao គឺជាគេហទំព័រ លក់សម្ភារៈអនឡាញដ៏ធំ និងពេញនិយមមួយរបស់ក្រុមហ៊ុន Alibaba ដែលមានអ្នកចូលប្រើប្រាស់ប្រមាណ ៩២៥លាននាក់ក្នុងមួយខែ នេះបើតាមការបង្ហាញរបស់ក្រុមហ៊ុន៕

កុំចុចចូល កុំស៊ារបន្ត! កុំជឿលើការឈ្នះរង្វាន់តាមបណ្ដាញទំនាក់ទំនងសង្គម ព្រោះភាគច្រើនគឺជាការបោកបញ្ឆោត
ភ្នំពេញ៖ ក្នុងរយៈពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញមានការកើនឡើងនូវការទទួលបានសារទាក់ទងនឹងការឈ្នះរង្វាន់ពីមូលនិធិសុខុមាលភាពកូកា-កូឡា តាមបណ្ដាញទំនាក់ទំនងសង្គមដូចជា Telegram និងហ្វេសប៊ុក ដែលមានខ្លឹមសារថា “ចុចដើម្បីចូលរួមស្ទង់មតិ មានឱកាសឈ្នះ 200000រៀល”។

បើតាមការស្រាវជ្រាវរបស់នាយកដ្ឋាន សារទាំងអស់នេះគឺជាសារបោកបញ្ឆោត ហើយអាចជាល្បិចរបស់ពួកក្រុមជនខិលខូចដើម្បី ចែកចាយកម្មវិធីមេរោគ លួចប្រមូលយកទិន្នន័យរបស់អ្នកប្រើប្រាស់ ឬដើម្បីស្វែងរកទីតាំងរបស់អ្នកប្រើប្រាស់។ នៅពេលខ្លះ ពួកគេអាចប្រើល្បិចទាមទារឱ្យលោកអ្នកធ្វើការបង់ប្រាក់បន្តិចបន្តួចដើម្បីឱ្យលោកអ្នកមានការជឿជាក់ ប៉ុន្តែនេះជាល្បិចដើម្បីបោកបញ្ឆោតយកប្រាក់កាសឬដើម្បីលួចយកលេខប័ណ្ណឥណទានរបស់លោកអ្នកទៀតផង។

នាយកដ្ឋានសូមណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ កុំជឿលើការឈ្នះរង្វាន់ ដែលផ្សព្វផ្សាយតាមរយៈបណ្ដាញទំនាក់ទំនងសង្គមណាមួយនោះព្រោះភាគច្រើនវាគឺជាការបោកបញ្ឆោត។ សូមលោកអ្នកកុំចុចនៅលើតំណភ្ជាប់ ឬធ្វើការចែកចាយបន្ត ដែលនាំឱ្យខាតបង់ពេលវេលា ឬប្រាក់កាសរបស់លោកអ្នកតែប៉ុណ្ណោះ។
ពាក់ព័ន្ធករណីនេះ នាយកដ្ឋានព័តត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបញ្ជាក់ថា កម្មវិធីខាងលើគឺជាល្បិចបោកប្រាស់របស់ជនខិលខូច ក្នុងគោលបំណងខាងក្រោម៖

– ធ្វើការអូសទាញជនរងគ្រោះចូលទៅកាន់តំណភ្ជាប់ (Link) ដែលជាគេហទំព័រក្លែងបន្លំ
– ធ្វើការបញ្ឆោតជនរងគ្រោះឆ្លើយសំណួរ ដើម្បីទទួលបានរង្វាន់
– ធ្វើការបញ្ឆោតជនរងគ្រោះចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ ដោយផ្តល់សិទ្ធគេហទំព័រខិលខូចនោះ ដំណើរការកម្មវិធីផ្ញើសាររបស់ជនរងគ្រោះ តួយ៉ាងកម្មវិធី Facebook Messenger ឬកម្មវិធី WhatsApp និងធ្វើការចែករំលែកតំណភ្ជាប់ខាងលើដោយស្វ័យប្រវត្តិ ទៅកាន់មិត្តភក្តិទាំងអស់របស់ជនរងគ្រោះ (Contact List)។
លើសពីចំណុចដែលបានរៀបរាប់ខាងលើ ជនខិលខូចក៏អាចប្រើប្រាស់យុទ្ធនាការនេះក្នុងគោលបំណងផ្សេងៗ ដូចជា៖

– ប្រើប្រាស់គេហទំព័រក្លែងបន្លំ ឆបោកលួចយកព័ត៌មានគណនីជនរងគ្រោះ (ឧទាហរណ៍៖ គណនីអ៊ីនធឺណិត ឬគណនីធនាគារ)
– ប្រើប្រាស់គេហទំព័រក្លែងបន្លំ ធ្វើការចម្លងមេរោគជាដើម។
សូមបងប្អូនមេត្តាបញ្ឈប់ការចែករំលែក ការចុចលើតំណភ្ជាប់ ជៀសវាងនូវបញ្ហាដូចបានរៀបរាប់ខាងលើ៕

WhatsApp នឹងបិទមុខងារមួយចំនួន ប្រសិនបើលោកអ្នកមិនឯកភាពជាមួយនឹងលក្ខខណ្ឌថ្មីរបស់ក្រុមហ៊ុន
ភ្នំពេញ÷ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន WhatsApp បានផ្សព្វផ្សាយនូវលក្ខខណ្ឌថ្មី ដែលតម្រូវឱ្យអ្នកប្រើប្រាស់ត្រូវតែឯកភាពចែករំលែកទិន្នន័យឯកជនភាពរបស់ពួកគេ មានដូចជា ឈ្មោះ លេខទូរសព្ទ បញ្ជីអាសយដ្ឋាន លេខសំគាល់អាសយដ្ឋានទីតាំង (IP address) និងទិន្នន័យរបស់អ្នកប្រើប្រាស់ជាច្រើនទៀតជាមួយក្រុមហ៊ុនរបស់ពួកគេមានដូចជា Facebook, Facebook Payments, Onavo, Facebook Technologies និង CrowdTangle ចាប់ផ្ដើមពីពាក់កណ្ដាលខែឧសភា ដើម្បីអាចបន្តប្រើប្រាស់កម្មវិធីនេះបាន។

ជាមួយនឹងលក្ខខណ្ឌថ្មីដែលបានកែសម្រួលក្រុមហ៊ុនបានបញ្ជាក់ថា ប្រសិនបើអ្នកប្រើប្រាស់មិនឯកភាពជាមួយនឹងលក្ខខណ្ឌថ្មីនោះ ដំបូងក្រុមហ៊ុននឹងបន្តផ្ញើសារក្រើនរំឭកឱ្យអ្នកប្រើប្រាស់ឯកភាពនឹងលក្ខខណ្ឌថ្មី។ បន្ទាប់មកក្រុមហ៊ុននឹងបិទមិនឱ្យអ្នកប្រើប្រាស់អាចចូលទៅក្នុងបញ្ជីសារ (Chat list) ប៉ុន្តែពួកគេអាចបន្តអាន ឬផ្ញើសារបានតាមរយៈ Notification និងអាចទទួលការហៅចូលបានមួយរយៈតូច។ ប្រសិនបើលោកអ្នកនៅតែមិនឯកភាពជាមួយនឹងលក្ខខណ្ឌថ្មីនោះ គណនីរបស់លោកអ្នកនឹងឈប់ដំណើរការទាំងស្រុង ហើយប្រសិនបើគណនីណាមិនមានដំណើរការក្នុងរយៈពេល ១២០ថ្ងៃ ក្រុមហ៊ុននិងបិទគណនីទាំងនោះចោល។

គួរបញ្ជាក់ដែរថា កាលពីដើមឆ្នាំនេះក្រុមហ៊ុន WhatsApp បានដាក់ចេញនូវលក្ខខណ្ឌថ្មី ដោយភ្ជាប់មកជាមួយនូវពាក្យពេចន៍ព្រមានខ្លាំងៗថា ប្រសិនបើអ្នកប្រើប្រាស់មិនឯកភាពជាមួយនឹងលក្ខខណ្ឌថ្មី ក្រុមហ៊ុននឹងលុបគណនីរបស់ពួកគេចោលទាំងស្រុង ដែលនេះបានធ្វើឱ្យអ្នកប្រើប្រាស់ជាច្រើនបានឈប់ប្រើប្រាស់កម្មវិធីនេះ ហើយងាកមកប្រើកម្មវិធីទំនាក់ទំនងសង្គមផ្សេងៗទៀតមានដូចជា Telegram និង Signal ជាដើម។

ប្រសិនបើលោកអ្នកមានបំណងចង់ឈប់ប្រើនិងលុបកម្មវិធី WhatsApp ចោល លោកអ្នកគួរតែធ្វើការទាញយកប្រវត្តិទិន្នន័យពីក្នុងកម្មវិធី មុននឹងលុបវាចោល៕

ប្រុងប្រយ័ត្ន! ជនខិលខូចអាចប្រើ AirTag ដើម្បីតាមដានលោកអ្នកបាន
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីពេលថ្មីៗនេះក្រុមហ៊ុន Apple បានប្រកាសដាក់ឱ្យប្រើប្រាស់ AirTag ដែលជាឧបករណ៍សម្រាប់ស្វែងរកវត្ថុដែលលោកអ្នកងាយនឹងបាត់ ឬភ្លេច មានដូចជាកូនសោរ និងកាបូបជាដើម ប៉ុន្តែក្រុមអ្នកស្រាវជ្រាវជាច្រើនបានបង្ហាញពីការព្រួយបារម្ភ ព្រោះជនខិលខូចក៏អាចប្រើឧបករណ៍ នេះដើម្បីតាមដានជនណាម្នាក់បានផងដែរ។

ដើម្បីចៀសវាងកុំឱ្យជនខិលខូចប្រើឧបករណ៍ AirTag ដើម្បីតាមដានជនណាម្នាក់នោះក្រុមហ៊ុន Apple បានបង្កប់ជាមួយនឹងមុខងារមួយចំនួនមានដូចជា ការបញ្ចេញសំឡេងនៅពេលដែលឧបករណ៍ AirTag មិននៅជិតជាមួយនឹងទូរសព្ទដែលត្រូវបានកំណត់អស់រយៈពេល ៣ថ្ងៃ ឬប្រសិនបើលោកអ្នកប្រើទូរសព្ទ iPhone វិញនោះ លោកអ្នកនឹងទទួលបានស្រ្គីនក្រើនរំឭក ប្រសិនបើមានឧបករណ៍ AirTag ដែលនៅជិតប៉ុន្តែមិនមែនជារបស់លោកអ្នក។

ប៉ុន្តែទោះបីជាក្រុមហ៊ុន Apple មានការប្រុងប្រយ័ត្នជាងក្រុមហ៊ុនដទៃទៀតទាក់ទងនឹងការការពារកុំឱ្យមានការប្រើប្រាស់ឧបករណ៍នេះសម្រាប់ការតាមដាននោះក្ដី ក៏ជនខិលខូចអាចប្រើឧបករណ៍នេះសម្រាប់ធ្វើការតាមដានបានយ៉ាងងាយស្រួលផងដែរ។

ជាឧទាហរណ៍ ឧបករណ៍ AirTag នឹងបញ្ចេញសំឡេងបន្ទាប់ពីរយៈពេលបីថ្ងៃដែលវាមិននៅជិតទូរសព្ទដែលត្រូវបានកំណត់ដូច្នេះជនខិលខូចអាចតាមដានលោកអ្នកបាន ដល់ទៅ ៣ថ្ងៃមុននឹងលោកអ្នកមានការចាប់អារម្មណ៍នោះ។ ជាងនេះទៅទៀត ប្រសិនបើជនខិលខូចគឺជាអ្នកធ្វើការ ឬជាអ្នករស់នៅជាមួយលោកអ្នកផងនោះ ឧបករណ៍នេះនឹងមិនបញ្ចេញសំឡេងអ្វីទាំងអស់ ដោយសារតែជនខិលខូចមានឱកាសច្រើនដើម្បីឱ្យទូរសព្ទរបស់គេអាចនៅជិតឧបករណ៍នេះបាន៕ឧ

តោះ! ស្វែងយល់ពីបច្ចេកវិទ្យា USB Power Delivery ក្នុងការសាកថ្មបានលឿន នៅក្នុងទូរសព្ទរបស់លោកអ្នក
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ប្រសិនបើលោកអ្នកបានទិញទូរសព្ទ iPhone 12 នាពេលថ្មីៗនេះ លោកអ្នកនឹងត្រូវទិញឆ្នាំងសាកប្រភេទថ្មី ដើម្បីអាចប្រើជាមួយនឹងខ្សែ USB-C ដែលមកជាមួយទូរសព្ទនេះ។

ទន្ទឹមនឹងគ្នានេះដែរ លោកអ្នកប្រាកដជាមានការកត់សម្គាល់ថា ទូរសព្ទរបស់លោកអ្នកអាចបញ្ចូលថ្មបានលឿនជាងមុន នោះគឺដោយសារការវិវឌ្ឍនៃបច្ចេកវិទ្យាក្នុងការបញ្ចូលថ្មដែលមានដូចជា Quick Charge, Pump Express និង USB Power Delivery (USB PD) ដោយឡែកបច្ចេកវិទ្យា USB PD ត្រូវបានយកមកប្រើប្រាស់ច្រើនជាងគេមិនត្រឹមតែសម្រាប់ទូរសព្ទ (ដូចជា iPhone 12) ថែមទាំងសម្រាប់កុំព្យូទ័រ និងឧបករណ៍បច្ចេកវិទ្យាផ្សេងៗទៀត។

កាលពីដំបូងបច្ចេកវិទ្យា USB ត្រូវបានប្រើប្រាស់សម្រាប់បញ្ជូនទិន្នន័យ និងផ្ដល់កម្លាំងចរន្តបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះ USB PD អាចផ្ដល់កម្លាំងចរន្តខ្លាំង​ និងបន្ថែមមុខងារថ្មីៗមួយចំនួនដូចជា៖
– ផ្ដល់កម្លាំងចរន្តដល់ទៅ 100W (វ៉ាត់) ដែលអាចប្រើជាមួយកុំព្យូទ័រ, monitor, hard drive, printer ជាដើម។

– អាចបញ្ចូលថ្មទូរសព្ទលឿនជាងរហូតដល់៧០% បើប្រៀបធៀបទៅនឹងឆ្នាំងសាកធម្មតា (5W)។

– ឆ្នាំងសាក PD មួយអាចប្រើសម្រាប់បញ្ចូលថ្មឧបករណ៍ជាច្រើន ព្រោះតែឆ្នាំងសាក PD អាចផ្លាស់ប្ដូរទិន្នន័យជាមួយឧបករណ៍ដែលកំពុងភ្ជាប់ ហើយផ្ដល់ត្រឹមតែកម្លាំងចរន្តដែលឧបករណ៍នោះត្រូវការ។

– PD ឧបករណ៍អាចប្រើកន្លែងភ្ជាប់តែមួយដើម្បីទទួលកម្លាំងចរន្ត ឬផ្ដល់កម្លាំងចរន្តក៏បាន។

ដើម្បីប្រើបច្ចេកវិទ្យា Power Delivery លោកអ្នកត្រូវមាន ឧបករណ៍ដែលមានបច្ចេកវិទ្យា PD, ឆ្នាំងសាក PD និងខ្សែ USB-C។ ដោយហេតុតែឆ្នាំងសាក PD អាចផ្ដល់កម្លាំងចរន្តខ្លាំង នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំអ្នកប្រើប្រាស់ទាំងអស់ចៀសវាងប្រើឆ្នាំងសាក ឬខ្សែ USB-C ក្លែងក្លាយ​ ដែលអាចធ្វើឱ្យខូចឧបករណ៍របស់លោកអ្នក៕