បង់ពន្ធ – Champey News

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យម្ចាស់រថយន្ដ ប្រញាប់ទៅបង់ពន្ធ
ភ្នំពេញ៖ នៅក្នុងកម្មពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ីភ្នំពេញ«HYATT REGENCY PHNOM PENH» នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យម្ចាស់រថយន្ដ ប្រញាប់ទៅបង់ពន្ធ និងហាមដាច់ខាត មិនឱ្យមានរថយន្តចង្កួតស្ដាំចរាចរ លើផ្លូវ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អំពាវនាវចំពោះម្ចាស់រថយន្ដ ដែលមិនទាន់បានបង់ពន្ធ សូមអញ្ជើញមកបង់ពន្ធ ឱ្យបានរួសរាន់  ដើម្បីទទួលបាននូវការអនុគ្រោះ ១០% ខណៈថ្ងៃកំណត់ នៃការអនុគ្រោះពន្ធ១០% សល់ត្រឹមតែ១៥ថ្ងៃទៀតនោះ ។

សម្ដេចសង្កត់ថា “មិនឱ្យមានព្រឹត្តិការណ៍ច្រាំដែល កើតឡើងតទៅទៀតនោះទេ  លើរថយន្ដមិនបោះពន្ធជ្រក ក្រោមផ្លាកលេខនេះ ឬផ្លាកលេខនោះ  ហើយក៏មិនឱ្យមានវត្តមានរថយន្ដចង្កួតស្ដាំ ចរាចរបើកលើផ្លូវ មិនថាផ្លូវជាតិឬផ្លូវលំ ត្រូវកែវាទៅឆ្វេង”។

សម្ដេចបន្ថែមថា ក្រោយថ្ងៃ៣១ ធ្នូ គឺត្រូវបោះពន្ធពេញដោយមិនទទួលបាន ការអនុគ្រោះពន្ធ១០%នោះទេ រឿងរថយន្ដអត់បង់ពន្ធនេះ គឺជារឿងរកស៊ីរត់ពន្ធ ដោយយកឡានមកជិះ។

សូមរំលឹកថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា «អនុលោមតាមលិខិតលេខ ៤៨២ សជណ.ហធ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រីនិងយោងតាមសេចក្តីជូនដំណឹងលេខ ១៩៨៣/២១ អគរ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ស្តីពីការអនុវត្តគោលការណ៍ និងយន្តការ នៃការប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលកំពុងជ្រកក្រោមផ្លាកលេខផ្សេងៗ អគរ សូមធ្វើការរំលឹកដល់ម្ចាស់រថយន្តពាក់ព័ន្ធ មេត្តាជ្រាបថាការអនុគ្រោះបន្ធូរបន្ថយប្រាក់ពន្ធ-អាករចំនួន ១០ភាគរយ សម្រាប់រថយន្តចង្កូតឆ្វេង នឹងត្រូវដល់ឱសានវាទត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ»៕