បង្កើតសមាគម – Champey News

ចង់បង្កើតសមាគម ឬអង្គការនៅកម្ពុជា ត្រូវដឹងនិងអនុវត្តនូវចំណុចទាំងនេះជាមុនសិន!
ភ្នំពេញ៖ សមាគម សំដៅដល់សមាគមក្នុងស្រុក និងសមាគមបរទេស។ ចំណែកអង្គការមិនមែនរដ្ឋាភិបាល សំដៅដល់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអង្គការមិនមែនរដ្ឋាភិបាលបរទេស។ នេះបើតាមច្បាប់ស្ដីពីសមាគម និងការអង្គការមិនមែនរដ្ឋាភិបាល ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥។

ផ្អែកតាមច្បាប់ដដែល អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថា អ្នកដែលមានបំណងចង់បង្កើតសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវបំពេញតាមលក្ខន្តិកៈដែលត្រូវមានខ្លឹមសារស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នានាជាធរមាន ហើយត្រូវចែងពីចំណុចសំខាន់ៗ ដូចខាងក្រោម។

ចំណុចទាំងនោះរួមមាន៖ ទី១. គោលបំណង និងគោលដៅ ទី២. ឈ្មោះជាអក្សរពេញ អក្សរកាត់ ដោយមិនត្រូវចម្លងតាមឈ្មោះជាអក្សរពេញ អក្សរកាត់ របស់សមាគម ឬអង្គការក្នុងស្រុកដែលបានចុះបញ្ជីមុនរួចហើយ ទី៣. សញ្ញាសម្គាល់ មិនត្រូវចម្លងតាមសញ្ញាជាតិ ឬស្ថាប័នរដ្ឋ ឬរូបសញ្ញារបស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីមុនរួចហើយ ទី៤. វិធាននៃការជ្រើសរើស ការបញ្ឈប់ ការបណ្តេញចេញ ការផ្លាស់ប្តូរ ការដកហូតតំណែង ប្រធាន ឬតំណែងនាយកប្រតិបត្តិ ទី៥. វិធាននៃការប្តូរឈ្មោះ ឬការប្តូរសញ្ញាសម្គាល់ ឬការធ្វើវិសោធនកម្មលក្ខន្តិកៈ ទី៦. ប្រភពធនធាន និងទ្រព្យសម្បត្តិ ទី៧. វិធាននៃការគ្រប់គ្រងធនធាន និងទ្រព្យសម្បត្តិ និងទី៨. វិធាននៃការរំលាយ វិធាននៃការចាត់ចែងធនធាន និងទ្រព្យសម្បត្តិនៅពេលត្រូវបានរំលាយ។

ដោយឡែកសម្រាប់សមាគម ឬអង្គការបរទេសដែលមានបំណងអនុវត្តគម្រោងនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវដាក់ពាក្យសុំចុះអនុស្សរណៈនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយភ្ជាប់មកជាមួយនូវសំណុំលិខិតរួមមាន៖ ទី១. លិខិតរបស់ប្រធានសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេសដែលមានទីស្នាក់ការ អចិន្ត្រៃយ៍របស់ខ្លួននៅបរទេស ស្នើតែងតាំងតំណាងរបស់ខ្លួនដោយភ្ជាប់មកជាមួយនូវជីវប្រវត្តិសង្ខេប របស់បុគ្គលដែលស្នើតែងតាំង ចំនួន ១ច្បាប់ និងស្នើបើកទីស្នាក់ការតំណាង ចំនួន ១ច្បាប់ ទី២. លិខិតបញ្ជាក់អាសយដ្ឋាននៃទីស្នាក់ការតំណាងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពីមេឃុំ ឬចៅសង្កាត់ ចំនួន ១ច្បាប់ ទី៣. លិខិតចេញដោយអាជ្ញាធរមានសមត្ថកិច្ចប្រទេសដើម អនុញ្ញាតឱ្យសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេសដំណើរការ ចំនួន ១ច្បាប់ ទី៤. លិខិតគាំទ្រគម្រោងនានារបស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេស ចេញដោយ អាជ្ញាធរសាធារណៈនៃកម្ពុជា ចំនួន ១ច្បាប់ ទី៥. លិខិតបញ្ជាក់ពីចំនួនថវិកាសម្រាប់អនុវត្តគម្រោងនានារបស់សមាគម ឬអង្គការមិនមែន រដ្ឋាភិបាលបរទេស រយៈពេលយ៉ាងតិច ៦ខែ បញ្ជាក់ដោយទីស្នាក់ការអចិន្ត្រៃយ៍ខ្លួននៅ បរទេស ចំនួន ១ច្បាប់ និងទី៦. លិខិតសន្យាផ្តល់នូវរាល់គណនីនៃសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេស នៅធនាគារក្នុងព្រះរាជាណាចក្រកមជា ចំនួន ១ច្បាប់។

អ្នកនាំពាកក្យបានបន្ដថា បន្ទាប់ពីបានបំពេញទៅតាមបែបបទ នីតិវិធីរួចរាល់ សមាគមនឬអង្គការ ក៏ត្រូវទៅចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដែលក្នុងនោះត្រូវភ្ជាប់មកជាមួយនូវ៖ ទី១. ពាក្យសុំចុះបញ្ជី ចំនួន ២ច្បាប់ ទី២. លិខិតបញ្ជាក់អាសយដ្ឋាននៃទីស្នាក់ការកណ្តាល ក្នុងស្រុកពីមេឃុំ ឬចៅសង្កាត់ ចំនួន ១ច្បាប់ ទី៣. ជីវប្រវត្តិរបស់ស្ថាបនិកម្នាក់ៗ មានបិទរូបថតបច្ចុប្បន្នទំហំ ៤គុណនឹង៦ ចំនួន ២ច្បាប់ និងទី៤. លក្ខន្តិកៈចុះហត្ថលេខាដោយប្រធានសមាគម ឬអង្គការ ចំនួន ២ច្បាប់។

ក្នុងនោះដែរ តាមរយៈមាត្រា៥ នៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល អ្នកនាំពាក្យរង បានឱ្យដឹងថា ការបង្កើតសមាគមក្នុងស្រុក តម្រូវឱ្យមានសមាជិកស្ថាបនិក ដែលជារូបវន្តបុគ្គលចំនួនយ៉ាងតិច ៣រូប ដែលមានអាយុគ្រប់ ១៨ឆ្នាំឡើងទៅ។ ការបង្កើតអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក តម្រូវឱ្យមានសមាជិកស្ថាបនិក ដែលជារូបវន្តបុគ្គលសញ្ជាតិខ្មែរ ចំនួនយ៉ាងតិច ៣រូប ដែលម្នាក់ៗមានអាយុគ្រប់ ១៨ឆ្នាំឡើងទៅ។

សូមបញ្ជាក់ដែរថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាល រយៈពេលមួយខែកន្លងទៅនេះ ក្រសួងមហាផ្ទៃ បានសម្រេចចុះបញ្ជីឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ១៣៕