ប៉ូលីស – Champey News

ឆ្នាំនេះ រាជរដ្ឋាភិបាលសម្ដេចធិបតី ហ៊ុន ម៉ាណែត រកបានកូនចៅអ្នកភូមិ ប្រមាណ ៧០០នាក់ ឱ្យត្រៀមទៅបំពេញការងារប៉ុស្តិ៍នគរបាល នៅស្រុកកំណើត
ភ្នំពេញ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានរៀបចំការប្រឡងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ បំពេញជួស ប្រចាំឆ្នាំ២០២៤ ដោយមានការចូលរួមពីបេក្ខជនមកពីគ្រប់រាជធានី ខេត្ត ជាច្រើនពាន់នាក់។

ឆ្លងកាត់ការប្រឡងប្រកបដោយសុក្រឹ្យ ទាំងសមត្ថភាព កម្ពស់ និងកាយសម្បទា លទ្ធផលប្រឡងជាប់ជាស្ថាពរ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចុះហត្ថលេខាកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ក្នុងនោះក៏មានបេក្ខជនជាប់ក្របខ័ណ្ឌនគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ប្រមាណ ៧០០នាក់ ផងដែរ។

សម្រាប់បេក្ខជន ប្រមាណ ៧០០នាក់នេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ពួកគេសុទ្ធតែជាកូនចៅប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានក្រុង ស្រុក និងខណ្ឌ នោះផ្ទាល់តែម្ដង ពោលគឺមិនមែនជាអ្នកមកពីស្រុក ឬខេត្តឆ្ងាយនោះឡើយ។

លោកបណ្ឌិត បន្ថែមថា ការប្រឡងជ្រើសរើសបានយ៉ាងដូច្នេះ គឺជាលទ្ធផលនៃកំណែទម្រង់នគរបាលជាតិ។ បើតាមលោកបណ្ឌិត ទូច សុឃៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដាក់គោលការណ៍ណែនាំឱ្យអនុវត្តការប្រឡងជ្រើសរើសនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ដោយផ្ដល់អាទិភាពឱ្យបេក្ខជនដែលមានមូលដ្ឋាននៅទីនោះស្រាប់ ដ្បិតពួកគេជាអ្នកស្គាល់ច្បាស់ពីភូមិសាស្រ្ត និងចិត្តសាស្រ្តប្រជាជន ហើយក៏គ្មានហេតុផលអ្វីត្រូវសុំផ្លាស់ចេញក្រោយការតាំងស៊ុបនោះដែរ។

សូមបញ្ជាក់ថា បើយោងតាមលទ្ធផលជាប់ស្ថាពរ ដែលត្រូវបានប្រកាសផ្សាយកាលពីពេលថ្មីនេះ សម្រាប់ក្របខណ្ឌមន្រ្តីនគរបាលជាតិនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ទាំងប្រមាណ ៧០០នាក់នោះ រួមមាន ៖ ខេត្តកំពង់ឆ្នាំង មាន ៥៩នាក់ កណ្ដាល ៦៤នាក់ ក្រចេះ ៣០នាក់ កំពង់ស្ពឺ ៦២នាក់ កោះកុង ៦នាក់  ប៉ៃលិន ៥នាក់ តាកែវ ៦០នាក់ បាត់ដំបង ៦៨នាក់ ពោធិ៍សាត់ ៧៧នាក់ ព្រះសីហនុ ១៥នាក់ មណ្ឌលគិរី ២នាក់ រតនគិរី ៦នាក់ រាជធានីភ្នំពេញ ៩៤នាក់ សៀមរាប ៨៣នាក់ ស្វាយរៀង ៤៣នាក់ និងខេត្តឧត្តរមានជ័យ ៣៧នាក់ បើតាមលោកបណ្ឌិត ទូច សុឃៈ មុនចេញទៅបំពេញការងារនៅប៉ុស្តិ៍នគរបាល ដែលខ្លួនប្រឡងជាប់ បេក្ខជនទាំងអស់ត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាល និងជាប់កម្រិតបឋមវិជ្ជាជីវៈនគរបាល ដឹកនាំរៀបចំដោយបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានសាលានគរបាលជាតិតាមបណ្ដាភូមិភាគ ជាសេនាធិការ៕