ពលករឆ្លងដែន – Champey News

សមត្ថកិច្ចបង្ក្រាប មុខសញ្ញាជាមេខ្យល់ បម្រុងនាំពលករឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃចំនួន២នាក់
ខេត្តបាត់ដំបង៖ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចរង្វង់មូលផ្លូវបែកជាបួន ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងជំនាញផ្នែកយុត្តិធម៌សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តា ធ្វើការបង្ក្រាបករណីនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ១ករណី ។

សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធការនាំចេញដោយមិនស្របច្បាប់ សម្រាប់នាំឆ្លងដែនចូលប្រទេសថៃ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២៣និង៤០នាទី នៅចំណុចច្រកទ្វាព្រំដែនអូររំដូល ស្ថិតក្នុងភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងបានឃាត់ខ្លួនពលករចំនួន ១១នាក់ ស្រី៥នាក់ អនីតិជន៣នាក់ ស្រី២នាក់។

មន្ត្រីនគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ រួមមានឈ្មោះ៖ ១.ឈ្មោះ ឈួម រ៉ា ហៅ (អាឆេះ) ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកពេជ្រចិន្តា ខេត្តបាត់ដំបង និង២.ឈ្មោះ យ៉ង អ៊ីម ហៅ មូល ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។

ក្នុងនោះវត្ថុតាងដកហូតរួមមាន៖ ទូរស័ព្ទចំនួន២គ្រឿង, ម៉ូតូ ចំនួន១គ្រឿង ។

បច្ចុប្បន្នមេខ្យល់ទាំង២នាក់និងរថយន្ត ត្រួវបាននគរបាលស្រុក កសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តតាមច្បាប់ រីឯប្រជាពលរដ្ឋរងគ្រោះបានអប់រំណែនាំឱ្យវិលទៅលំនៅដ្ឋានវិញ៕