រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ – Champey News

កម្ពុជា ជាប្រទេសទទួលជោគជ័យ លើការងារគ្រប់គ្រងទេសន្ដរប្រវេសន៍ លើពលរដ្ឋដែលចេញធ្វើការក្រៅប្រទេស
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ប្រទេសកម្ពុជា គឺជាប្រទេសដែលទទួលបានជោគជ័យ ក្នុងការងារគ្រប់គ្រងទេសន្តរប្រវេសន៍ លើប្រជាពលរដ្ឋរបស់ខ្លួន ដែលធ្វើចំណាក់ស្រុកទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ តាមរយៈការវាយតម្លៃរបស់អង្គការសហប្រជាជាតិ (UN) កាលពីពេលថ្មីៗកន្លងទៅនេះ។ នេះបើតាមហ្វេសប៊ុក ក្រសួងមហាផ្ទៃ។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជាប្រធានលេខាធិការដ្ឋាន អនុប្រធាន សមាជិក និងក្រុមជំនួយការ នៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្ដីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានណែនាំទៅដល់សមត្ថកិច្ចទូទាំងប្រទេស ត្រូវបន្ដរួបរួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្សនៅទូទាំងប្រទេសកម្ពុជាដើម្បីកិច្ចការនេះឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។

សម្ដេច ស ខេង បញ្ជាក់ថា «នាពេលថ្មីៗតាមព័ត៌មានថា អង្គការសហប្រជាជាតិ បានចាត់ទុកកម្ពុជាទទួលបានជោគជ័យ ក្នុងការងារទេសន្តរប្រវេសន៍។ នេះជាជោគជ័យមួយ ការគ្រប់គ្រងទេសន្ដរប្រវេសន៍ប្រជាពលរដ្ឋយើងចេញទៅរកការងារនៅក្រៅប្រទេស»។

សម្ដេចក្រឡាហោម បន្ដថា តាមរយៈការងារនេះមានន័យថា កម្ពុជាបានការពារប្រជាពលរដ្ឋ បានរួចផុតពីការជួញដូរមនុស្ស។ ប៉ុន្ដែដោយឡែកតាមការវាយតម្លៃរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកវិញអោយដឹងថា ការជួញដូរមនុស្សនៅកម្ពុជា នៅតែជាប់ចំណាក់ថ្នាក់លេខ២ ដែលស្ថិតក្រោមការឃ្លាំមើលរបស់គេ។

សម្ដេច ក៏បានសន្និដ្ឋានថា កម្ពុជានៅតែជាប់ចំណាក់ថ្នាក់លេខ២នេះ គឺមានមូលហេតុមួយចំនួន ដែលកម្ពុជាមិនទាន់បានអនុវត្តតាមសំណើរ និងសំណូមពររបស់ភាគីដៃគូរ ហើយបញ្ហាអំពើជួញដូរមនុស្ស ក៏នាំឲ្យគេបានចាត់ទុកកម្ពុជា ជាប់ចំណាក់ថ្នាក់លេខ២ ផងដែរ។

ជាងនេះទៅទៀត សម្ដេច ស ខេង ក៏បានលើកឡើងថា ទោះបីកម្ពុជាជាប់ចំណាក់ថ្នាក់លេខ២ ក៏ដោយ សមត្ថកិច្ច និងភាគីពាក់ព័ន្ធមួយចំនួនទៀត ត្រូវបន្ដអនុវត្តការងារអំពើជួញដូរមនុស្សតាមគោលការណ៍ច្បាប់របស់ប្រទេសកម្ពុជា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ជាបន្តទៀត៕

ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរ តែងតែចុះមូលដ្ឋានគ្រប់ពេលវេលា ដើម្បីដឹងសុខទុក្ខប្រជាពលរដ្ឋ
ភ្នំពេញ៖ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង និងសមិទ្ធផលនានា នៅសាលាបឋមសិក្សា សម្ដេច ជា ស៊ីម ខេត្តបាត់ដំបង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន តែងតែចុះមូលដ្ឋានគ្រប់ពេលវេលា ដើម្បីដឹងសុខទុក្ខប្រជាពលរដ្ឋ តើពួកគាត់ចង់បានអ្វី? ហើយត្រូវដោះស្រាយជូនពួកគាត់ឲ្យទាន់ពេលវេលា មិនថាថ្ងៃសៅរ ឬថ្ងៃអាទិត្យទេ គឺចុះគ្រប់ពេលវេលាផងដែរ។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ក្រុមការងារចុះមូលដ្ឋានរបស់យើង និងអាជ្ញាធររបស់យើងបានខិតខំប្រឹងប្រែង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលជួបបញ្ហាអ្វីមួយទាំងនេះជាចំណុចពិសេសរបស់ក្រុមការងារ អាជ្ញាធរមូលដ្ឋានរបស់យើង»។ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមការងាររដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលតែងតែចុះជួយប្រជាពលរដ្ឋគ្រប់ពេលវេលា នឹងបានចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយបានចុះអប់រំ និងណែនាំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាប់ជាប្រចាំផងដែរ។

ទន្ទឹមនឹងនេះ សម្ដេចក្រឡាហោម ក៏បានអំពាវនាវដល់ប្រជាជននៅទូទាំងប្រទេស ឲ្យបន្តអនុវត្តន៍វិធានការថែរក្សាអនាម័យសុខភាពឲ្យបានខ្ជាប់ខ្ជួន ចូលរួមសហការឲ្យបានល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជឿជាក់លើសមត្ថភាព និងវិធានការរបស់រាជរដ្ឋាភិបាល និងមកទទួលការពិនិត្យព្យាបាលឲ្យបានទាន់ពេលវេលា ក្នុងករណីសង្ស័យថា មានរោគសញ្ញាជំងឺកូវីដ-១៩៕

រដ្ឋមន្ដ្រីមហាផ្ទៃ មានសិទ្ធិឲ្យដាក់ប្រឡងចូលធ្វើប៉ូលីស ប៉ុន្តែមិនមានសិទ្ធិឲ្យជាប់ ដោយស្វ័យប្រវត្តិឡើយ
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា នាពេលកន្លងមកមានអ្នក ខ្លះមិនដែលរៀនប៉ូលីសឡើយ ហើយមកសុំសម្ដេចធ្វើប៉ូលីស ដូច្នេះការសុំបែបនេះ ខុសពីគោលនយោបាយកំណែទម្រង់ របស់រាជរដ្ឋាភិបាលកម្ពុជា គឺតម្រូវឲ្យមានការប្រឡងបានត្រឹមត្រូវ។ នេះបើតាមក្រសួងមហាផ្ទៃ។

ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ របស់សាកល វិទ្យាល័យបាត់ដំបង នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការកំណែទម្រង់ប្រព័ន្ធអប់រំ ហើយប្រជាពលរដ្ឋចង់ធ្វើប៉ូលីស ត្រូវមានការប្រឡងឲ្យបានត្រឹមត្រូវ។

សម្ដេចក្រឡាហោម បន្ដថា នាពេលកន្លងមក មានការអន្តរាគមន៍ឲ្យប្រឡងជាប់ធ្វើប៉ូលីស ការធ្វើបែបនេះខុសពីកំណែទម្រង់ របស់រាជរដ្ឋាភិបាល។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «អ្នកខ្លះមិនដែលរៀនប៉ូលីស មកដល់សុំធ្វើប៉ូលីសធំទៀត ហើយធ្វើចឹងខុសពីនយោបាយ កំណែទម្រង់ទៅហើយ ចង់ធ្វើប៉ូលីសត្រូវចូលរួមប្រឡង»។

សម្ដេចក្រឡាហោម បន្ថែមថា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានសិទ្ធិឲ្យដាក់ប្រឡងតែប៉ុណ្ណោះ គ្មានសិទ្ធិឲ្យជាប់ដោយស្វ័យប្រវត្តិឡើយ។ សម្ដេចក្រឡាហោម បន្ដថា កាលណាចង់ធ្វើប៉ូលីស ត្រូវចូលរួមប្រឡងប៉ូលីស ហើយប្រឡងធ្លាក់ជាលទ្ធផលរបស់ខ្លួនឯង។

សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឧទាហរណ៍ថា បើឲ្យធ្វើប៉ូលីសមិនចាំបាច់ប្រឡង ដល់ពេលធ្វើការងារមិនកើត ប្រជាពលរដ្ឋនឹងធ្វើការស្ដីបន្ទោស មករដ្ឋមន្ដ្រីក្រសួងមហាផ្ទៃហើយ ដូច្នេះ ត្រូវមានការប្រឡងឲ្យបានត្រឹមត្រូវបំផុត៕

រដ្ឋមន្ត្រីមហាផ្ទៃ៖ រយៈពេល ១០ឆ្នាំកន្លងមក ការងារអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ទទួលបានជោគជ័យធំណាស់
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្នុងរយៈពេល១០កន្លងមក ចាប់ពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០២០ ការងារគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ទទួលបានជោគជ័យយ៉ាងធំធេង ហើយក៏មានបញ្ហាខ្លះ ដែលភាគីពាក់ព័ន្ធ ត្រូវរួបរួមគ្នាដោះស្រាយបន្ដទៀត ដើម្បីឲ្យកាន់តែទទួលជោគជ័យបន្ថែមទៀត។

ក្នុងពិធីប្រកាសផ្សព្វផ្សាយ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពីហិង្សាលើស្ត្រី ២០១៩-២០២៣ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា សម្ដេច ស ខេង បានឲ្យដឹងថា នាពេលកន្លងមក គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ភាគីពាក់ព័ន្ធបានរួមគ្នាដោះស្រាយទទួលបានជោគជ័យគួរឲ្យកត់សំគាល់ តាមរយៈការបូកសរុបលទ្ធការងារ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

សម្ដេចបញ្ជាក់ថា «យើងឃើញថា ក្នុងរយៈពេល១០ឆ្នាំ ឆ្នាំ២០១០-២០២០ គឺលទ្ធផលនៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពនេះ គឺទទួលបានជោគជ័យធំណាស់។ប៉ុន្ដែទោះបីយ៉ាងណាយើង ឃើញថា នៅមានបញ្ហាខ្លះដែលនៅតែជាបញ្ហា ហើយអាចធំជាងពីមុនថែមទៀត»។

សម្ដេចក៏បានលើកជាឧទាហរណ៍ថា ដូចជា បញ្ហាគ្រឿងញៀន ក៏ស្ថិតនៅក្នុងកម្មវិធីគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ក្នុងការអនុវត្តនាពេលកន្លងទៅ ទទួលបានលទ្ធផលច្រើន ហើយចំនួនចាប់ជនល្មើសជួញដូរគ្រឿងញៀន និងវត្ថុតាងគ្រឿងញៀនមកដាក់ទោសក៏បានកាន់តែច្រើនដែរ ប៉ុន្ដែមិនទាន់ធូរស្រាល។ សម្ដេចក្រឡាហោម បន្ដថា បញ្ហាខ្លះត្រូវដកចេញពីគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីដាក់បញ្ចូលបញ្ហាបច្ចុប្បន្នភាពវិញ។

ជាមួយគ្នានោះដែរសម្ដេច ស ខេង ក៏បានកោតសរសើរ ចំពោះក្រុមការងារអន្តរក្រសួងឆ្លើយតបទៅ នឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលមានក្រសួងកិច្ចការនារីជាអ្នកសម្របសម្រួល ក្នុងការរៀបចំឡើងវិញនូវផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពីហិង្សាលើស្ត្រីដ៏មានសារៈប្រយោជន៍នេះ ដើម្បីជំរុញការអនុវត្តឱ្យសម្រេច បាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានចាត់ទុកការលុបបំបាត់អំពើហិង្សាលើស្ត្រជាការងារអទិភាព។

សម្ដចបន្ថែមថា គ្រប់ក្រសួងស្ថាប័នរដ្ឋ ឯកជន និងអង្គការសង្គមស៊ីវិល ត្រូវតែចូលរួមអនុវត្តឱ្យបាន ម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយដើម្បីទប់ស្កាត់ លុបបំបាត់គ្រប់ទម្រង់នៃអំពើហិង្សាលើស្រ្តី និងក្មេងស្រី និងការពារជនរងគ្រោះឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព សំដៅអភិវឌ្ឍធនធានមនុស្សដែលជាគន្លឹះសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ប្រទេស និងធានាកិច្ចអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីកំណើន ការងារសមធម៌ និងប្រសិទ្ធភាព ដែលមានចំណងជើង កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕

សម្ដេច ស ខេង៖ បញ្ហាអំពើហិង្សាផ្លូវភេទគ្រប់ទម្រង់ នៅតែជាក្ដីកង្វល់ ដែលទាមទារត្រូវដោះស្រាយជាចំបាច់
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា បញ្ហាអំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ព្រមទាំងបញ្ហាគ្រឿងញៀន នៅតែជាក្ដីកង្វល់ចំពោះមុខ ដែលទាមទារឲ្យភាគីពាក់ព័ន្ធ ត្រូវដោះស្រាយប្រកបដោយយុត្តិធម៌ និងត្រឹមត្រូវបំផុត។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងកម្មវិធីប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ដ្រី ២០១៩-២០២៣ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។

សម្ដេចក្រឡាហោម បានបញ្ជាក់យ៉ាងដូច្នេះថា «បញ្ហាអំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ព្រមទាំងបញ្ហាគ្រឿងញៀន នៅតែជាកង្វល់ចំពោះមុខរបស់យើងនៅឡើយ។ បញ្ហាទាំងអស់នេះ ទាមទារឱ្យយើងទាំងអស់គ្នាជាអ្នកពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងពុះពារជំនះ និងដោះស្រាយប្រកបដោយយុត្តិធម៌ និងកាន់តែមានប្រសិទ្ធភាពថែមទៀតដើម្បីឱ្យប្រជាជនយើង ជាពិសេសស្ត្រីកម្ពុជាដែលមានចំនួន រហូតដល់៥២ភាគរយ នៃប្រជាជនសរុបរស់នៅប្រកបដោយការគោរពសិទិ្ធ សេចក្តីសុខ និងសុវត្ថិភាពក្នុងជីវិត និងភាពសុខដុមរមនាក្នុងសង្គម»។

សម្ដចក្រឡាហោម បន្ដថា ដើម្បីសម្រេចបានគោលបំណងនេះ រាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវយុទ្ធសាស្រ្តចតុកោណដំណាក់កាល ទី១ ទី២ ទី៣ និងទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ កម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គោលនយោបាយ និងកម្មវិធីតាមវិស័យ ជាពិសេស ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដែលលក្ខណៈសម្បតិ្តទី៣ចែងថា «គ្មានអំពើអនាចារ ការជួញដូរស្រ្តីនិងកុមារ និងអំពើហិង្សាក្នុងគ្រួសារ » ព្រមទាំង បានបង្កើតយន្តការ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងផែនការសកម្មភាពជាតិនានា ដើម្បីឆ្លើយតបចំពោះអំពើហិង្សាគ្រប់ទម្រង់លើស្រ្តី និងក្មេងស្រី និងលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការផ្តល់ សេវាជាពហុវិស័យជួយស្រ្តីរងគ្រោះ ដោយអំពើហិង្សាឱ្យបានទាន់ពេលវេលា។

សម្ដេចក្រឡាហោម បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាក៏បាននឹងកំពុងបន្តបោះជំហានទៅមុខលើទិសដៅ ដ៏ត្រឹមត្រូវ និងប្រកបដោយយុទ្ធសាស្រ្តក្នុងការពង្រឹងស្ថាប័ន និងកិច្ចការពារដល់ប្រជាពលរដ្ឋ ជាពិសេសគឺផ្តោតការយកចិត្ត ទុកដាក់ខ្ពស់ទៅលើស្រ្តី និងកុមារនៅកម្រិតសហគមន៍ដើម្បីធានា នូវសិទ្ធិស្មើភាពគ្នារវាងស្រ្តីនិងបុរស។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា «យើងជឿជាក់ថា ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី ២០១៩-២០២៣នេះ នឹងក្លាយជាផែនទីតម្រង់ទិសដ៏ស័ក្តិសិទ្ធិមួយ ដែលនឹងជួយជំរុញបន្ថែមទៀតក្នុងការអនុវត្តការងារទប់ស្កាត់និងលុបបំបាត់អំពើហិង្សាលើស្រ្តីគ្រប់ទម្រង់ឱ្យកាន់តែសម្រេចបានឆាប់រហ័សតាមការរំពឹងទុក»៕