រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ – Champey News

រដ្ឋមន្រ្តីមហាផ្ទៃ ជំរុញឱ្យបង្កើនការអប់រំផ្សព្វផ្សាយ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ៖ ក្នុងនាមប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានខ្វាយខ្វល់ចំពោះសេចក្តីសុខ និងអាយុជីវិតរបស់ប្រជាពលរដ្ឋដែលបានរងរបួស និងបាត់បង់អាយុជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាប្រចាំ។

នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេល៩ខែ ឆ្នាំ២០២៤ របស់ គ.ស.ច.គ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំសម្តេចក្រឡាហោម ស ខេង នៃទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកត់សម្គាល់កត្តាចម្បងដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍មានចំនួន២ គឺកត្តាមនុស្ស និងកត្តាយានយន្ត។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំ និងជំរុញឱ្យថ្នាក់ដឹកនាំ អាជ្ញាធរមានសមត្ថកិច្ចទូទាំងប្រទេស បង្កើនការអប់រំផ្សព្វផ្សាយ ការត្រួតពិនិត្យគុណភាពបច្ចេកទេសយានយន្ត និងរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍គ្រប់ករណី ដោយមិនអនុញ្ញាតឱ្យរួចផុតពីសំណាញ់ច្បាប់នោះឡើយ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍ និងបន្តជំរុញអនុវត្តឱ្យបានសម្រេចតាមផែនការសកម្មភាពឆ្នាំ២០២៤របស់ គ.ស.ច.គ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានកោតសរសើ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទាំងកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក មន្រ្តីសាធារណការ និងដឹកជញ្ជូន កងរាជអាវុធហត្ថ មន្ត្រីនៃក្រសួងយុត្តិធម៌ មន្រ្តីនៃក្រសួងព័ត៌មានមន្រ្តីនៃក្រសួងសុខាភិបាល មន្ត្រីនៃស្ថាប័នពាក់ព័ន្ធនានា អ្នកសារព័ត៌មាន វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋ ដ៏ច្រើនលើសលប់ ដែលបានខិតខំយ៉ាងសកម្មក្នុងការបំពេញកិច្ចការសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចូលរួមគោរពប្រតិបត្តិច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ញ៉ាំងឱ្យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឆមាសទី១ ឆ្នាំ២០២៤ ទទួលបានលទ្ធផលជាវិជ្ជមាន ក្នុងការអនុវត្តគោលនយោបាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក របស់រាជរដ្ឋាភិបាល និងផែនការសកម្មភាពរបស់ គ.ស.ច.គ.។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ចាក់ថា ស្ថិតក្នុងបរិបទថ្មី រយៈពេល ៩ខែ ឆ្នាំ២០២៤ កន្លងទៅ គ.ស.ច.គ បានបន្តជំរុញការងារយ៉ាងសកម្ម សម្រេចបានលទ្ធផលគួរជាទីមោទនៈនូវកិច្ចការសំខាន់ៗ ដែលគួរឱ្យកត់សម្គាល់ រួមមាន ការចាត់តាំងអនុវត្តយ៉ាងសកម្មនូវផែនការជាតិទសវត្សរ៍ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ការពង្រឹងយន្តការដឹកនាំគ្រប់ថ្នាក់ ការបន្តរឹតបន្តឹងអនុវត្តច្បាប់ ការបន្តផ្សព្វផ្សាយអប់រំច្បាប់ ការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកថ្មី ការប្រឹងប្រែងបន្តធ្វើទំនើបកម្មប្រព័ន្ធ Digital គ្រប់គ្រងប្រព័ន្ធទិន្នន័យការងារសុវត្ថិភាពចរាចរណ៍ ការបន្តកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការបង្កើនទំនាក់ទំនងជាតិ និងអន្តរជាតិលើវិស័យសុវត្ថិភាពចរាចរណ៍។

ផ្អែកតាមរបាយការណ៍ធៀបក្នុងឆ្នាំ២០២៣កន្លងទៅ ករណីគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះគួរឱ្យកត់សម្គាល់ ទោះបីជាកំណើននៃការប្រើប្រាស់យាន្តយន្តមានការកើនឡើង និងធ្វើឱ្យមានភាពមមាញឹកនៅតាមដងផ្លូវក្តី ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ ចំនួន ១៩៧លើក ស្មើ ៨% (២២៣០លើក /២៤២៧លើក) ចំនួនអ្នកស្លាប់ ១ ១៥៨នាក់ ស្មើពេលមុន និងអ្នករបួសថយចុះ ៣០៧នាក់ ស្មើ ៩% (២៩៦២នាក់/៣២៦៩នាក់) បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ ថ្វីត្បិតតែករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះក៏ពិតមែន ប៉ុន្តែចំនួនអ្នកស្លាប់មិនមានការថមថយនោះទេ៕

សម្តេច ស ខេង ស្នើឲ្យក្រសួងអប់រំ ធ្វើការអប់រំពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សចាប់ពីថ្នាក់មត្តេយ្យឡើងទៅ
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិកាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្នើដល់ក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យលទ្ធភាពក្នុងការអប់រំសិស្សគ្រប់កំរិត ពិសេសគឺថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់វិទ្យាល័យ ធ្វើយ៉ាងណាឲ្យពួកគាត់យល់ដឹងពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានច្បាស់លាស់មុននឹងចាប់ផ្តើមប្រើប្រាស់យានយន្ត។ នេះបើយោងតាមក្រសួងមហាផ្ទៃ។

ការស្នើរបស់សម្តេចក្រឡាហោម បែបនេះក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បន្តថា ក្រសួងអប់រំគួរធ្វើការរៀបចំអប់រំណែនាំ ព្រមទាំងបណ្តុះបណ្តាលដល់សិស្សានុសិស្សស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកចាប់ពីថ្នាក់មត្តេយ្យសិក្សា ព្រោះមកដល់ពេលនេះនៅទូទាំងប្រទេសកម្ពុជាមានថ្នាក់មត្តេយ្យសិក្សាជាង៣ពាន់ថ្នាក់ ដោយសម្តេចមានប្រសាសន៍លើកឡើងថា យើងត្រូវគិតឲ្យបានវែងឆ្ងាយ អនាគតកូនចៅយើងនឹងក្លាយជាអ្នកប្រើប្រាស់យានយន្ត ដូច្នេះប្រសិនបើយើងបង្កើននិងពង្រីកការអប់រំចាប់ពីថ្នាក់មត្តេយ្យទៅ នោះនឹងអាចឲ្យសិស្សទាំងអស់ទទួលបាននូវចំណេះដឹងពីច្បាប់ចរាចរណ៍កាន់តែច្បាស់ ហើយមានការប្រុងប្រយ័ត្នកាន់តែខ្ពស់ផងដែរ។

សម្តេចក្រឡាហោម ស ខេង បានណែនាំបន្ថែមទៀតថា នៅពេលដែលបង្រៀនកុមារតូចៗ លោកគ្រូ អ្នកគ្រូអាចប្រើប្រាស់និមិត្តសញ្ញាងាយៗ ដើម្បីឲ្យពួកគាត់ឆាប់ចាប់បានងាយយល់ តាំងពីថ្នាក់តូចក្នុងកម្រិតណាមួយដែលក្មេងទទួលបាន ហើយត្រូវបន្តរហូតដល់គាត់រៀនចប់ថ្នាក់វិទ្យាល័យ។ ជាមួយគ្នានេះសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថាការស្នើនេះ ព្រោះតែសន្ទុះនៃការរីកចំរើនរបស់ប្រទេសកម្ពុជានឹងមានផ្លូវខ្វាត់ខ្វែងកាន់តែច្រើនមិនថាតែនៅទីក្រុង ឬក៏ជនបទនោះទេ ដូច្នេះចាំបាច់បំផុតត្រូវតែយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក។

សូមជម្រាបថា បើយោងតាមការបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ បានឱ្យដឹងថា អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍រាជធានី ខេត្ត បានអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់គ្រូបង្រៀន សិស្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋសរុបបានចំនួន ១១.២៤៥លើក សរុបអ្នកចូលរួម ៤៤៧.០៥៦នាក់ ចែកឯកសារផ្សេងៗពាក់ព័ន្ធនឹងសុវត្ថិភាពចំនួនចរាចរណ៍ ១២.៦៤០សន្លឹក៕

សម្ដេច ស ខេង បញ្ជាឲ្យលុបបំបាត់រឿងឡានទឹក ទៅដល់កន្លែងឆេះមិនព្រមបាញ់ពន្លត់ បែរជានៅតថ្លៃជាមួយម្ចាស់ផ្ទះ
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឲ្យគណៈបញ្ជាការរាជធានី-ខេត្តទាំងអស់ យកចិត្តទុកដាក់ លុបបំបាត់ករណីមន្ត្រីពន្លត់អគ្គិភ័យមួយចំនួន ដែលទៅដល់កន្លែងមានភ្លើងឆេះ ហើយមិនពញរមបាញ់ពន្លត់អគ្គិភ័យ បែរជានៅតថ្លៃជាមួយជាមួយម្ចាស់ផ្ទះទៅវិញ។

ក្នុងឱកាសអញ្ជើញប្រារព្ធទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះដោយ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៥ នៅខេត្តកណ្ដាល នាព្រឹកថ្ងៃទី២ កុម្ភៈ បានបញ្ជាក់ថា «ឡានទៅដល់ហើយបញ្ឈរច្រូង នៅកន្លែងកើតហេតុហ្នឹងតែអត់ទាន់បាញ់ទេ។ មានភ្លើងផ្លឹបផ្លេតនៅហ្នឹង ឡានព្រោងព្រាត អត់ទាន់បាញ់នៅតថ្លៃគ្នាសិន។ ឃើញទេ អានេះដែលចង់និយាយថា សមត្ថកិច្ចយើងខុសហើយ ប្រតិបត្តិករយើងខុសហើយ មិនត្រូវទេ។ អ៊ីចឹងហើយបានថាគ្រប់កន្លែង ជាពិសេសទីប្រជុំជនទីក្រុង គឺត្រូវមើលអាហ្នឹង។ មានឡាន ឡានរបស់រដ្ឋ ប្រេងរបស់រដ្ឋ លោកស៊ីប្រាក់ខែរដ្ឋ ការពិតហើយជួនគ្នាប្រាក់ខែតិចតួច យើងយល់បញ្ហាហ្នឹង យើងត្រូវមានគោលនយោបាយលើកទឹកចិត្ត។ ប៉ុន្តែបងប្អូនមិនត្រូវបំពេញបេសកកម្ម ដោយយកអាហ្នឹងធ្វើអាជីវកម្មផ្ទាល់ខ្លួនទេ អាហ្នឹងវាអត់ត្រូវទេ ខុស។ សូមឱ្យគណៈបញ្ជាការរាជធានី-ខេត្តទាំងអស់យកចិត្តទុកដាក់ ដើម្បីត្រួតពិនិត្យបញ្ហាហ្នឹង ដោះស្រាយបញ្ហាហ្នឹងកុំឱ្យវាមាន»។

សម្តេច បន្ថែមថា សុខចិត្តយើងថែមជាប្រាក់ឧបត្ថម្ភ ឬប្រាក់លើកទឹកចិត្ត ក្នុងករណីមួយៗទៅវិញ កុំទៅតថ្លៃមិនល្អទេ ។ សម្ដេចថា តថ្លៃយ៉ាងម៉េច បើគ្នាកំពុងរងគ្រោះ ត្រូវភ្លើងឆេះផ្ទះ បែរជាទៅតថ្លៃប៉ុណ្ណេះប៉ុណ្ណោះ បានបាញ់ឱ្យ បើធ្វើបែបហ្នឹងងាប់គ្នាហើយ បានលុយពីណាឱ្យ បើលុយវានៅក្នុងភ្លើង។

សូមរំលឹកថា ក្នុងឆ្នាំ២០២០ គ្រោះអគ្គិភ័យបានកើតឡើងប្រមាណ ៩៣៧ករណី កើនឡើង ២២០ករណី បើធៀបនឹងឆ្នាំ២០១៩ បណ្ដាលឱ្យមនុស្ស ២៤នាក់ស្លាប់ និង ៣៦នាក់ទៀតរងរបួស។ ផ្ទះចំនួន ៧០៧ខ្នង និងតូបលក់ដូរចំនួន ៥៩៤ខ្នង ព្រមទាំងទ្រព្យសម្បត្តិជាច្រើនទៀត បានរងការឆេះខូចខាត៕

បើចែកលុយ ដីធ្លីឲ្យកូន ថ្ងៃណាមួយគង់នឹងចាយអស់ តែបើចែកចំណេះដឹង ដល់កូននោះជាទ្រព្យសម្បត្តិ ចាយមិនចេះអស់
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ប្រសិនបើឳពុកម្ដាយ ចែកជាលុយ ជាប្រាក់ ដីធ្លី គង់តែថ្ងៃណាមួយទ្រព្យទាំងនោះនឹងអស់ បើកូនមិនចេះថែរក្សា ប៉ុន្តែបើចែកឲ្យកូននូវចំណេះដឹង នោះគឺជាទ្រព្យសម្បត្តិមានតម្លៃ ចាយមិនចេះចប់ និងមិនចេះអស់នោះទេ ។ នេះបើយោងតាមក្រសួងមហាផ្ទៃ។

ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភីថ្នាក់ បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យជាតិបាត់ដំបង នាថ្ងៃទី២០ មករានេះ សម្តេច ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ប្រសិនបើចែកទៅដល់កូនជាលុយ ជាប្រាក់ ដីធ្លី គង់តែថ្ងៃណាមួយទ្រព្យទាំងនោះនឹងអស់ ប្រសិនបើអ្នកបន្តវេនមិនចេះថែរក្សា មិនចេះការពារ ហើយយកទៅចាយវាយដោយពុំមានការពិចារណារ ប៉ុន្តែបើយើងចែកឱ្យកូននូវចំណេះដឹងៗនោះគឺជាទ្រព្យសម្បត្តិនេះមិនចេះរីងស្ងួតហើយមានតម្លៃ និងកាន់តែមានតម្លៃនៅពេលដែលកូនខិតខំសិក្សារៀនសូត្រ ព្រោះការសិក្សារៀនសូត្រជាទ្រព្យសម្បត្តិមានតម្លៃដែលចាយមិនចេះចប់ និងមិនចេះអស់នោះទេ»។

សម្តេចបន្តថា ការអប់រំអាចធ្វើឱ្យមនុស្សផលិតបាននូវអ្វីៗគ្រប់យ៉ាង ដើម្បីបំពេញសេចក្តីត្រូវការរបស់មនុស្សជាតិ អាចនិយាយក្នុងន័យប្រៀបធៀបបានថា មនុស្សផលិតមាសបាន ហើយមាសដែលផលិតចេញពីខួរក្បាលមនុស្សគឺមិនចេះអស់នោះទេ ហេតុនេះការអប់រំមនុស្សឱ្យមានបញ្ញា មានចំណេះដឹង មានជំនាញ មានសីលធម៌ មានទ្រព្យសម្បត្តិនឹងរួចផុតពីភាពក្រីក្រគឺជាគោលដៅអតិភាពរបស់រាជរដ្ឋាភិបាល។

សម្តេចលើកឡើងថា ប្រទេសដែលមានការរីកចំរើន និងអភិវឌ្ឍន៍ជឿនលឿនគឺជាប្រទេសដែលសំបូរដោយធនធានមនុស្សគ្រប់ជំនាញដែលបានពីការអប់រំបណ្តុះបណ្តាលត្រឹមត្រូវ និងប្រកបដោយគុណភាព ដោយគុណភាពគឺជាកត្តាអទិភាពមួយដែលគ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នាឱ្យតម្លៃ រួមគ្នាទទួលខុសត្រូវ និងរួមគ្នាបេ្តជ្ញាចិត្តធ្វើឱ្យបានក្នុងការផលិតនូវធនធានមនុស្សប្រកបដោយសមត្ថភាព វិជ្ជាជីវៈពិតប្រាកដ៕