សមុទ្រចិនខាងត្បូង – Champey News

កម្ពុជា ចង់ឃើញសមុទ្រចិនខាងត្បូង ជាសមុទ្រសន្តិភាព
ភ្នំពេញ៖ កម្ពុជាចែករំលែកក្តីប្រាថ្នារួម ចង់ឃើញសមុទ្រចិនខាងត្បូង ជាសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព។ នេះបើតាមការបញ្ជាក់របស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់សាជាថ្មីអំពី ការស្វាគមន៍របស់កម្ពុជា ចំពោះការទទួលយកចក្រភពអង់គ្លេស ជាដៃគូសន្ទនារបស់អាស៊ាន និងលើកទឹកចិត្តអាស៊ាន ឱ្យដោះស្រាយនូវរាល់បញ្ហានីតិវិធីនានា។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បញ្ជាក់ថា «ចំពោះបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាចែករំលែកក្តីប្រាថ្នារួម ចង់ឃើញសមុទ្រចិនខាងត្បូង ជាសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព។ កម្ពុជាតែងតែលើកទឹកចិត្ត ដល់ភាគីពាក់ព័ន្ធដោយផ្ទាល់ ដើម្បីដោះស្រាយភាពខុសគ្នា ប្រកបដោយការ យោគយល់គ្នា តាមរយៈកិច្ចពិភាក្សាដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាសាកល រួមទាំង អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ផងដែរ។ ឯកឧត្ដមក៏បានសង្កត់ធ្ងន់ផងដែរឱ្យបន្តកិច្ចចរចាលើក្រមប្រតិបត្តិ (COC) តាមរយៈប្រព័ន្ធវីដេអូ ដើម្បីបញ្ចប់ COC ឱ្យបានឆាប់ ដែលមានប្រសិទ្ធិភាព ប្រកបដោយខ្លឹមសារ និងស្របតាមច្បាប់អន្តរជាតិ»។

លោកបន្ថែមថា ចំពោះបញ្ហារដ្ឋរ៉ាខាញ កម្ពុជាមានសេចក្តីរីករាយចំពោះវឌ្ឍនភាព ដែលសម្រេចបានកន្លងមក លើការអនុវត្តអនុសាសន៍ដែល ត្រូវបានធ្វើឡើងតាមរយៈការវាយតម្លៃតម្រូវការបឋម និងគាំទ្រដល់ក្រុមការងារលេខាធិការដ្ឋានអាស៊ានឱ្យបន្តចាត់វិធានការ និងតាមដានយ៉ាងយកចិត្តទុកដាក់ លើបញ្ហាមនុស្សធម៌ក្នុង តំបន់នេះ៕