សម្តេចព្រះ នរោត្តម សីហនុ – Champey News

ព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមនៃអង្គសម្តេចឪ ក្នុងដំណើរការស្វែងរកសន្តិភាពសម្រាប់កម្ពុជា ពីឆ្នាំ១៩៧៩ ដល់ ១៩៩១
ភ្នំពេញ៖ ស្របពេលដែលប្រទេសកម្ពុជាប្រារព្ធខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលបាននាំមកនូវសន្តិភាព ការបង្រួបបង្រួមជាតិ និងការស្ដារអធិបតេយ្យភាពរបស់ខ្លួនជូនប្រទេសកម្ពុជា វាហាក់ដូចជាពាក់ព័ន្ធក្នុងការរំលឹកឡើងវិញនូវព្រះរាជតួនាទី ដ៏ឧត្តុង្គឧត្តមរបស់ អង្គសម្តេចឪ សម្តេចព្រះ នរោត្តម សីហនុ ក្នុងដំណើរការស្វែងរកសន្តិភាព។

បន្ទាប់ពីការអន្តរាគមន៍របស់វៀតណាមនៅក្នុងប្រទេសកម្ពុជា នាខែធ្នូ ឆ្នាំ១៩៧៨ ជម្លោះបានបន្តកើតមានដូចជា៖វៀតណាមបានបដិសេធមិនធ្វើ ការចរចា លើកលែងតែជាមួយប្រទេសចិន។ ជាងនេះទៅទៀត ទីក្រុងហាណូយនឹងមិនពិចារណាលើដំណោះស្រាយណាមួយ ដែលផ្តល់តួនាទីដល់ខ្មែរក្រហមឡើយ។ហើយខ្មែរក្រហមដែលគាំទ្រដោយប្រទេសចិនបានទទូចថានឹងមិនអាចមានដំណោះស្រាយណាមួយ ដែលមិនរាប់បញ្ចូលពួកគេនោះទេ។

សម្តេចព្រះ នរោត្តម សីហនុ ដែលត្រូវបានគេចាប់ឃុំព្រះកាយក្នុងព្រះបរមរាជវាំង ចន្លោះឆ្នាំ ១៩៧៦ ដល់ខែ មករា ឆ្នាំ១៩៧៩ បានបង្ហាញព្រះកាយនៅចំពោះមុខកិច្ចប្រជុំបន្ទាន់ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីកម្ពុជា ភ្លាមៗ បន្ទាប់ពីត្រូវបានដោះលែងដោយ ខ្មែរក្រហម នៅដើមខែមករា ឆ្នាំ១៩៧៩ ដើម្បីអង្វរសុំអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាពប្រទេសរបស់ព្រះអង្គ។

ក្នុងព្រះឋានៈជាអតីតព្រះមហាក្សត្រ និងជាព្រះប្រមុខរដ្ឋកម្ពុជា ដែលជាអ្នកយុទ្ធសាស្រ្តការទូតនៃរដ្ឋទន់ខ្សោយ ដែលមិនស្មើភាពគ្នាក្នុងនយោបាយអន្តរជាតិសហសម័យ បានគ្រប់គ្រងទំនាក់ទំនងកម្ពុជាជាមួយចិន និងវៀតណាមខាងជើងក្នុងទស្សវត្សរ៍ឆ្នាំ១៩៦០ ដោយរក្សាប្រទេសរបស់ទ្រង់ឱ្យមានសន្តិភាព ខណៈដែលសង្រ្គាមបានឆាបឆេះនៅប្រទេសជិតខាង គឺវៀតណាម និងផ្នែកខ្លះនៃប្រទេសឡាវ។

ក្នុងកំឡុងឆ្នាំ១៩៧៩ និង១៩៨០ អាស៊ាន ចិន និងសហរដ្ឋអាមេរិក បានរួមសហការគ្នាក្នុងការបង្កើតរណសិរ្សរួបរួមនៃអ្នករាជានិយម សាធារណរដ្ឋនិយម និងអ្នកឯករាជ្យនិយម រួមជាមួយនឹងសំណល់នៃរបបខ្មែរក្រហមដែលគេស្គាល់ថាជា “កម្ពុជាប្រជាធិបតេយ្យ” តាមរយះការចូលគាល់ សម្តេចព្រះ នរោត្តម សីហនុ និងសម្តេច សឺន សាន ដើម្បីដឹកនាំរណសិរ្សរួបរួមនោះ ប៉ុន្តែអ្នកទាំងពីរបានបដិសេធម្តងហើយម្តងទៀតនូវលទ្ធភាព នៃការចូលរួមរណសិរ្សនេះ។

នៅខែសីហា ឆ្នាំ១៩៨០ សម្តេចព្រះ នរោត្តម សីហនុ បានអញ្ជើញសមាជិកសភាអាមេរិក លោក Stephen Solarz មកចូលគាល់ព្រះអង្គ នៅរដ្ឋធានីព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ហើយបានពិភាក្សាជាមួយព្រះអង្គអំពីជម្លោះនៅកម្ពុជា និងសេណារីយ៉ូដែលអាចកើតមានដើម្បីនាំមកនូវសន្តិភាពដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរងគ្រោះ។ សម្តេចព្រះ នរោត្តម សីហនុ បានបញ្ជាក់យ៉ាងច្បាស់ថាមានប្រការសំខាន់ៗចំនួនពីរនៃសំណើសន្តិភាពនេះ គឺ៖ ១) ការរំសាយអាវុធនៃគ្រប់ភាគីដែលធ្វើសង្រ្គាមនៅកម្ពុជា និងការធានាពីកងកម្លាំងរក្សាសន្តិភាពអន្តរជាតិដ៏រឹងមាំ (UN) ដើម្បីការពារគ្រប់ភាគីមិនឲ្យវិលទៅរកការប្រយុទ្ធជាថ្មី និង ២) ការបោះឆ្នោត ក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ ឬគណៈកម្មាការត្រួតពិនិត្យអន្តរជាតិ ដែលរៀបចំឡើងនៅដូចនៅក្នុងសន្និសីទទីក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ សម្រាប់ឥណ្ឌូចិន។

ប្រទេសចិនបានទទូចតាមរយៈបេសកជនជាច្រើននាក់ដែលបានមកចូលគាល់ សម្តេចព្រះ នររោត្តម សីហនុ នៅរដ្ឋធានីព្យុងយ៉ាង ក្នុងអំឡុងឆ្នាំ១៩៨០ និង១៩៨១ ថាមានតែការចងសម្ព័ន្ធភាពរវាងខ្មែរក្រហម នរោត្តម សីហនុ និងសឺន សាន ទេទើបជាមធ្យោបាយតែមួយគត់ដើម្បីដាក់សម្ពាធវៀតណាមឱ្យដកខ្លួនចេញពីប្រទេសកម្ពុជា។ ដោយបានទទួលសំណើជាច្រើនលើកច្រើនសារពីអ្នកស្មោះស្ម័គ្ររាជានិយម និងជនភៀសខ្លួនដែលរស់នៅតាមព្រំដែនកម្ពុជា-ថៃ ឱ្យព្រះអង្គពិចារណាសំណើរបស់ចិន និងអាស៊ាន ដើម្បីពួកគេអាចទទួលបានជំនួយពីប្រទេសទាំងនោះ ខណៈដែលស្ថានភាពរបស់ពួកគេនៅក្នុងជំរុំព្រំដែនមានភាពគួរឲ្យអាណិតជាពន់ពេកនោះ សម្តេចព្រះ នរោត្តម សីហនុ ទ្រង់ឈ្វែងយល់ថា ព្រះអង្គ មិនអាចព្រងើយកន្តើយនឹងការអង្វររបស់ពួកគេបានឡើយ។

ដូច្នេះហើយ សម្តេចព្រះ នរោត្តម សីហនុ បានសម្រេចជួបលោក ខៀវ សំផន និងគណៈប្រតិភូកម្ពុជាប្រជាធិបតេយ្យ នៅខែមីនា ឆ្នាំ១៩៨១ ដើម្បីពិភាក្សាអំពីការបង្កើតរណសិរ្សរួបរួមមួយ ស្របតាមគំនិតថ្មី ដែលស្នើរួមគ្នាដោយមេដឹកនាំចិន លោកប្រធានាធិបតី តេង ស៊ាវពីង និងនាយករដ្ឋមន្ត្រីសិង្ហបុរី លី ក្វាន់យូ ដែលបានចូលគាល់ព្រះអង្គ នៅរដ្ឋធានីប៉េកាំង ដើម្បីពិភាក្សាអំពីដំណោះស្រាយជម្លោះនៅកម្ពុជា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ សម្តេចព្រះ នរោត្តម សីហនុ មុនពេលដែល ព្រះអង្គ សម្រេចព្រះទ័យជួបជាមួយលោក ខៀវ សំផន ព្រះអង្គ បានបញ្ជាក់យ៉ាងច្បាស់ថា កិច្ចព្រមព្រៀងរបស់ព្រះអង្គ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាថ្មីម្តងទៀតជាមួយខ្មែរក្រហម គឺត្រូវស្ថិតក្នុងក្របខណ្ឌរណសិរ្សរួបរួម ឬរដ្ឋាភិបាលចម្រុះ ដែលមានលក្ខខណ្ឌយ៉ាងតឹងរ៉ឹង និងបានបញ្ជាក់យ៉ាងច្បាស់នូវលក្ខខណ្ឌសំខាន់ៗគឺ៖ ក) ការដកហូតអាវុធរបស់កងកម្លាំងកម្ពុជាគ្រប់ភាគីទាំងអស់។ ខ) ការរក្សាអព្យាក្រឹតភាពនៃប្រទេសកម្ពុជាក្រោមការគ្រប់គ្រងយ៉ាងតឹងរឹងរបស់អន្តរជាតិ គ) អង្គការសហប្រជាជាតិត្រួតពិនិត្យការបោះឆ្នោតទូទៅ រួមជាមួយនិងកងកម្លាំងរក្សាសន្តិភាពអន្តរជាតិ (UN) ។

ខណៈពេលដែលព្រះអង្គមិនដែលបិទទ្វារសម្រាប់ការចរចារ សម្តេចព្រះ នរោត្តម សីហនុ នៅតែមិនជឿជាក់ចំពោះសំណើដែលធ្វើឡើងដោយភាគីខ្មែរក្រហម ហើយគោលបំណងសំខាន់របស់ទ្រង់នៅតែឈានដល់ការសម្របសម្រួលនយោបាយជាមួយប្រទេសវៀតណាម តាមរយៈសន្និសីទអន្តរជាតិ ដែលជាដំណើរការមួយដែលអនុញ្ញាតឱ្យវៀតណាមមិនបាត់បង់មុខមាត់ចំពោះបញ្ហានេះ។ ទន្ទឹមនឹងនេះ ព្រះអង្គ បានទទូចថាការរស់រានមានជីវិតនៅក្នុងព្រៃអន្តរជាតិនៃពិភពលោកនាសតវត្សទី២០ ទាមទារនូវរឿងពីរជាចាំបាច់គឺ ឯកភាពផ្ទៃក្នុង និងអព្យាក្រឹតភាពខាងក្រៅ ព្រោះថារាល់ការបំពានណាមួយវានឹងបង្កការគំរាមកំហែងដល់ប្រទេសកម្ពុជា។

មេដឹកនាំនៃគណបក្សសង្គមនិយមបារាំង លោក Francois Mitterrand បានទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងនៅថ្ងៃទី១៤ និង១៥ ខែកុម្ភៈ ឆ្នាំ១៩៨១ ហើយបានចូលគាល់ជាមួយ សម្តេចព្រះ នរោត្តម សីហនុ ដើម្បីស្វែងយល់ពីសេណារីយ៉ូដែលអាចមានដើម្បីដោះស្រាយជម្លោះនៅកម្ពុជា។ លោក Mitterrand ជឿជាក់លើអំណះអំណាងរបស់ សម្តេចព្រះ នរោត្តម សីហនុ ដែលបានអំពាវនាវឱ្យមានការកោះប្រជុំជាបន្ទាន់នៃសន្និសីទអន្តរជាតិ ដែលនិយមធ្វើជាម្ចាស់ផ្ទះដោយប្រទេសបារាំង ដើម្បីពិភាក្សាអំពីជម្លោះនៅកម្ពុជា និងរបៀបដោះស្រាយវាក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ។ Mitterrand បានសន្យាថា ប្រសិនបើគាត់ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីនៅខែឧសភា ឆ្នាំ១៩៨១ គាត់នឹងធ្វើការឆ្ពោះទៅរកការរៀបចំសន្និសីទបែបនេះ។

បន្ទាប់ពីបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសសិង្ហបុរី ក្នុងខែកញ្ញា ឆ្នាំ១៩៨១ សម្តេចព្រះ នរោត្តម សីហនុ បានយល់ព្រមចូលរួមជាមួយក្រុមចម្រុះដែលត្រូវបានបង្កើតឡើងជាផ្លូវការនៅទីក្រុងគូឡាឡាំពួ ក្នុងខែមិថុនា ឆ្នាំ១៩៨២ ដោយមានការគាំទ្រពីអាស៊ាន ចិន សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត។ រដ្ឋាភិបាលចម្រុះនៃរបបកម្ពុជាប្រជាធិបតេយ្យ (CGDK) មាន សម្តេចព្រះ នរោត្តម សីហនុ ជាព្រះប្រធាន លោក ខៀវ សំផន ជាអនុប្រធាន និង សម្តេច សឺន សាន ជានាយករដ្ឋមន្ត្រី។

ប៉ុន្មានឆ្នាំក្រោយមក សម្តេចព្រះ នរោត្តម សីហនុ បានធ្វើសំណើជាច្រើនដើម្បីព្យាយាមឱ្យភាគីកម្ពុជាទាំងអស់ រួមគ្នាពិភាក្សារកដំណោះស្រាយជម្លោះ។ ទោះយ៉ាងណាក៏ដោយនៅដើមឆ្នាំ១៩៨៧ សម្តេចព្រះ នរោត្តម សីហនុ បានចាត់ទុកថា CGDK ថាជាឧបសគ្គយ៉ាងធ្ងន់ធ្ងរដល់ដំណោះស្រាយការទូត ព្រោះដៃគូចម្រុះរបស់ទ្រង់បានច្រានចោលរាល់ការចរចាជាមួយទីក្រុងភ្នំពេញ (ទាំងដែលទីក្រុងហាណូយបានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងកិច្ចចរចាបែបនេះនៅដើមឆ្នាំ១៩៨៤) រហូតដល់ជនជាតិវៀតណាមបានដកខ្លួនចេញជាខ្លាំងពីការចរចារ ដែលជាជំហរដែលទ្រង់ជឿថាតឹងរ៉ឹងពេក។

ដូច្នេះហើយ ទើបនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៨៧ សម្តេចព្រះ នរោត្តម សីហនុ បានប្រកាសថា ព្រះអង្គ នឹងលាឈប់សម្រាកពីការងារជាប្រធាន CGDK រយៈពេល១ឆ្នាំ ដើម្បីស្តារសេរីភាពពីមុនមកដើម្បីធ្វើសកម្មភាពបន្ថែមទៀត ស្របតាមផលប្រយោជន៍យូរអង្វែងរបស់ប្រជាពលរដ្ឋខ្មែរ។ ព្រះអង្គ បានបន្ថែមថា ព្រះអង្គ កំពុងចាកចេញពី CGDK ដើម្បីស្វែងយល់ពីលទ្ធភាព នៃការផ្សះផ្សាជាមួយ អាជ្ញាធរនៅរាជធានី ភ្នំពេញ និងក្រុងហាណូយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានព្យាយាមចូលគាល់ជាមួយ សម្តេចព្រះ នរោត្តម សីហនុ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការផ្សះផ្សានៅកម្ពុជា ដែលនឹងបញ្ចប់ជម្លោះកម្ពុជា ហើយ សម្តេច ធ្លាប់បានព្យាយាមរៀបចំកិច្ចប្រជុំជាច្រើនដង តាំងពីឆ្នាំ១៩៨៤ ប៉ុន្តែមានការប្រឆាំងពីសមាជិកនៃ CGDK បានរារាំងកិច្ចប្រជុំនោះមិនឱ្យប្រព្រឹត្តទៅបាន។

នៅឆ្នាំ១៩៨៣ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអង់ហ្គោឡា សម្តេច ហ៊ុន សែន បានជួបឯកអគ្គរដ្ឋទូតបារាំង លោក ហ្សង់-ហ្សាក់ ហ្គាឡាបរុ ដែលបានរៀបការជាមួយវេជ្ជបណ្ឌិតខ្មែរ ដែលធ្លាប់បម្រើការនៅភ្នំពេញពីមុនមក។ ក្រោយមក លោកឯកអគ្គរដ្ឋទូត បានដើរតួជាអ្នកនាំសាររវាង សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលនាំឱ្យកិច្ចប្រជុំជាលើកដំបូងនៅ Fere-En-Tardenois នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ ។

ខណៈពេលដែលកិច្ចប្រជុំនេះមានលក្ខណៈរសើប វាមានគោលបំណងបង្កើតការជឿទុកចិត្តគ្នារវាងមេដឹកនាំទាំងពីរ ដែលជាហេតុនាំឲ្យមានកិច្ចប្រជុំសំខាន់ៗបន្ថែមទៀត ហើយនៅទីបំផុតបានជំរុញឱ្យលោកប្រធានាធិបតី Mitterrand រៀបចំសន្និសីទអន្តរជាតិទីក្រុងប៉ារីសស្តីពីកម្ពុជា ក្នុងសម័យប្រជុំលើកដំបូងក្នុងឆ្នាំ១៩៨៩ និងវគ្គចុងក្រោយ នៅខែតុលា ឆ្នាំ១៩៩១ នៅពេលដែលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខា។

ដោយបរាជ័យក្នុងការទទួលបានកិច្ចព្រមព្រៀងពីដៃគូរបស់ ព្រះអង្គ នៅក្នុង CGDK សម្តេចព្រះ នរោត្តម សីហនុ បានបង្ហាញនូវភាពក្លាហាន និងព្រះរាជតម្រិៈដ៏ខ្ពង់ខ្ពស់ក្នុងការបន្តការចរចាដោយព្រះអង្គឯង ដែលជាការប្រឈមមួយព្រោះប្រសិនបើទទួលបានជោគជ័យ វានឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាតាមរយៈការនាំមកនូវសន្តិភាព ឯកភាពជាតិ និងការបង្រួបបង្រួមជាតិ។

ឯកឧត្តមបណ្ឌិត Julio A. Jeldres, ជាសាក្សី ដែលបានបំពេញតួនាទីជាលេខាធិការផ្ទាល់របស់ សម្តេចឪ , បានចូលរួមភាគច្រើននៃកិច្ចប្រជុំដែលនាំទៅដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសខែតុលា ឆ្នាំ១៩៩១៕

ប្រភព៖ Royal du Cambodge