សម្អាតត្រចៀក – Champey News

គ្រាន់តែ​សម្អាត​ត្រចៀក​អោយ​ស្អាត​សោះ​ ហេតុអ្វី​បង្ក​ផល​ប៉ះពាល់​ច្រើន​ម៉្លេះ​?
ដើម្បី​អនាម័យ​ និង​ដើម្បី​សុខភាព​ត្រចៀក​ មនុស្ស​ភាគច្រើន​តែងតែ​សម្អាត​ត្រចៀក​ដោយ​ប្រើ​ដុំ​សំ​ឡី​ផ្សេង​ៗ ឬប្រើ​វិធី​សា​ស្ត្រផ្សេង​ៗ ជាពិសេស​នៅពេល​មាន​អារម្មណ៍​ថា​ដូចជា​មាន​អាចម៍ត្រចៀក​ច្រើន​ និង​នៅ​ក្រោយពេល​ងូតទឹក​រួច​។

សកម្មភាព​បែបនេះ​ លោកអ្នក​បាន​គិតថា​ ជាសកម្ម​ភាព​ដ៏​ល្អ​មួយ​ ដើម្បី​អនាម័យ​ខ្ពស់​ដល់​ត្រចៀក​ ប៉ុន្តែ​តាម​ការស្រាវជ្រាវ​បាន​ឲ្យដឹង​ថា​ ការ​សម្អាត​ត្រចៀក​ញឹកញាប់​ធ្វើឲ្យ​ប៉ះពាល់​ដល់​ត្រចៀក​ទៅវិញ​ ជាពិសេស​គឺ​ការ​សម្អាត​មិនបាន​ត្រឹមត្រូវ​។

បើដូច្នេះមែន​ តើ​គួរ​ធ្វើ​យ៉ាងណា​?

អ្នកជំនាញ​ខាង​វះកាត់​ត្រចៀក​របស់​អាមេរិក​បាន​ព្រមាន​ថា​ ការប្រើ​ឧបករណ៍​ត្បារត្រចៀក​ញឹកញាប់​ អាច​ប្រឈមមុខនឹង​គ្រោះថ្នាក់​ (ជំងឺ​ថ្លង់​)។ ជា​ធម្មតា​អាចម៍ត្រចៀក​ត្រូវ​បាន​អ្នកជំនាញ​បញ្ជាក់​ដឹង​ថា​ វា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​សម្អាត​ត្រចៀក​ ដោយខ្លួនឯង​ ដូចជា​ ផ្តល់​ជាតិ​ប្រេង​ រក្សា​លំនឹង​សំណើម​ក្នុង​ត្រចៀក​ និង​ប្រឆាំង​មេរោគ​បាក់តេរី​។

ជាទូទៅ​អាចម៍ត្រចៀក​ កើតមក​ពី​កាកសំណល់​បញ្ចេញ​ពី​ក្រដាសត្រចៀក​ ធ្វើដំណើរ​បន្ត​ចេញក្រៅ​តាម​រន្ធត្រចៀក​ និង​ធ្វើការ​សម្អាត​សម្ងួត​ ដោយខ្លួនឯង​ រួច​ជ្រុះ​មក​ក្រៅ​ ។ ប្រសិនបើ​គ្មាន​អាចម៍ត្រចៀក​ទេ​ ត្រចៀក​អ្នក​នឹង​មាន​សភាព​ស្ងួត​ ហើយ​រមាស់​មិនខាន​។

ដូច្នេះ​អ្នក​គួរ​ចៀសវាង​ទម្លាប់​ត្បារត្រចៀក​ដោយ​ឧបករណ៍​រឹង​ផ្សេង​ៗ ព្រោះ​វា​ក៏អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ក្រដាសត្រចៀក​ និង​អាច​បង្ក​ជា​បញ្ហា​សុខភាព​ផ្សេង​។

ការ​សម្អាត​ត្រចៀក​អាច​ធ្វើ​ទៅ​បាន​លុះ​ ណា​តែ​មានការ​អនុ​ញាត​ និង​ធ្វើឡើង​ដោយ​ គ្រូពេទ្យ​ជំនាញ​ ព្រោះ​បើមិនដូច្នោះទេ​ អ្នក​អាច​ប្រឈមមុខនឹង​បញ្ហា​ឈឺ​ត្រចៀក​ ដាច់​រលាត់​រលាក​ កើត​តេ​តា​ណុស​ និង​កើត​បាក់តេរី​បន្ថែម​ទៀត​ បើ​ឧបករណ៍​ត្បារត្រចៀក​គ្មាន​អនាម័យ​។

បើ​តាម​លោក​វេជ្ជបណ្ឌិត​ Backous​ បាន​ស្នើ​ឱ្យ​អ្នកប្រើ​ សំឡី​ជ្រលក់​ទឹកខ្មេះ​បន្តិច​ ឬអាល់កុល​ និង​ទឹក​យក​ទៅ​ត្បារ​សម្អាត​ត្រចៀក​បាន​ ប្រសិនបើ​អ្នក​ទម្លាប់​សម្អាត​ និង​មិន​អា​ចប​ពា្ឈប់​ទម្លាប់​នេះ​បានទេ​៕