សៀវភៅគ្រួសារ – Champey News

បើយើងមានឯកសារគ្រប់និងត្រឹមត្រូវ សេវាធ្វើសៀវភៅគ្រួសារ យូរបំផុតតែ១៥ថ្ងៃបាន!
ភ្នំពេញ៖ យោងតាមសេចក្តីណែនាំស្តីពី បែបបទនិងនីតិវិធីនៃការងារចុះបញ្ជីនិងគ្រប់គ្រងការស្នាក់នៅ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សៀវភៅគ្រួសារ ជាសៀវភៅប្រើប្រាស់បញ្ជាក់ពីចំណងញាតិភាពដែលមានសញ្ជាតិខ្មែររួមមានសហព័ទ្ធ (ប្តីឬប្រពន្ធ) កូនបង្កើត ឬកូនស្មុំ។ សៀវភៅនេះពុំអាចត្រូវបានប្រើប្រាស់ធ្វើឯកសារសម្រាប់អះអាងឬបញ្ជាក់ពីភាពកម្មសិទ្ធិលំនៅឋានបានឡើយ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈបានឱ្យដឹងថា បុគ្គលដែលត្រូវចុះបញ្ជីគ្រួសារនិងផ្តល់សៀវភៅគ្រួសារ គឺជាគ្រួសារដែលមានសមាជិកជាសញ្ជាតិខ្មែរនិងកំពុងរស់នៅអចិន្ត្រៃយ៍លើទឹកដីព្រះរាជាណាចក្រកម្ពុជា។ ចំពោះសមាជិកគ្រួសារដែលមានសញ្ជាតិខ្មែរ ហើយកំពុងរស់នៅក្រៅប្រទេសត្រូវបានចុះឈ្មោះជាមួយឪពុក ឬម្តាយដែលកំពុងស្នាក់អន្ត្រៃយ៍លើទឹកដីកម្ពុជា ខណៈជនបរទេសគ្មានសិទ្ធិចុះបញ្ជីគ្រួសារនិងប្រើប្រាស់សៀវភៅគ្រួសារឡើយ។

ជានីតិវីធី មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវបំពេញសំណុំបែបបទតាមការស្នើសុំរបស់មេគ្រួសារដោយ មានភ្ជាប់ជាមួយនូវឯកសារដាក់ជូននាយប៉ុស្តិ៍នគរបាលរដ្ឋបាល ពិនិត្យនិងសម្រេច បន្ទាប់ពីចម្លងទិន្នន័យចូល ក្នុងបញ្ជីគ្រួសារនិងសៀវភៅគ្រួសារបានត្រឹមត្រូវតាមខ្លឹមសារនៃទម្រង់នីមួយៗ ដោយមិនអនុញ្ញាតឱ្យសរសេរ អក្សរកាត់ឬប្រើប្រាស់សញ្ញាអ្វីឡើយ និងមេគ្រួសារត្រូវផ្តិតមេដៃលើបញ្ជីគ្រួសារ រួចនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវចុះហត្ថលេខា និងបោះត្រាលើបញ្ជីគ្រួសារ ព្រមទាំងបញ្ជូនសៀវភៅគ្រួសារនោះទៅសុំការសម្រេចពីអធិការ នគរបាលក្រុង ស្រុក ខណ្ឌ ដើម្បីចុះហត្ថលេខា និងបោះត្រាលើសៀវភៅគ្រួសារ។

បើតាមលោកបណ្ឌិត ទូច សុឃៈ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌនីមួយៗ ត្រូវចុះលេខរៀងតាមលំដាប់ ដើម្បីសម្គាល់លើសៀវភៅគ្រួសារដែលមានកំណត់ចំនួន៦ខ្ទង់ (ចាប់ពីលេខ០០០ ០០១ទៅ) រួចបញ្ជូនត្រឡប់មកប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ។ ការផ្តល់សៀវភៅគ្រួសារជូនប្រជាពលរដ្ឋត្រូវធ្វើឱ្យបានឆាប់បំផុត ដោយមិនឱ្យលើសរយៈពេល១៥ (ដប់ប្រាំ) ថ្ងៃ (ករណីមានឯកសារភ្ជាប់គ្រប់គ្រាន់និងត្រឹមត្រូវ)។

ចំណែកពលរដ្ឋអ្នកស្នើសុំសៀវភៅគ្រួសារវិញ គឺសហព័ទ្ធ (ប្តីឬប្រពន្ធ) នៃគ្រួសារណាមួយ ត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីផ្តល់សៀវភៅគ្រួសារនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយភ្ជាប់ជាមួយនូវឯកសារណាមួយ ដូចជា ពលរដ្ឋខ្មែរត្រូវមានសៀវភៅស្នាក់នៅ និងសេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត (ក្នុងករណីប្តី ប្រពន្ធ ត្រូវមានសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍) ចំណែកបើកូនសុំ ត្រូវមានសាលក្រមតុលាការ ខណៈ បើជាជនបរទេសដែលចូលសញ្ជាតិខ្មែរ ត្រូវមានច្បាប់ចម្លងព្រះរាជក្រឹត្យចូលសញ្ជាតិខ្មែរ។

ជាការកត់សម្គាល់ ដូចការធ្វើអត្តសញ្ញាណប័ណ្ណ និងសៀវភៅស្នាក់នៅដែរ ការធ្វើសៀវភៅគ្រួសារ មិនអស់ប្រាក់នោះទេ។

លោកបណ្ឌិត ទូច សុឃៈ ក្នុងនាមក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានលើកទឹកចិត្តមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ និងអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ បន្តខិតខំបំពេញភារកិច្ចផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានប្រកបដោយក្រមសីលធម៌ និងត្រឹមត្រូវតាមគោលការណ៍ ដើម្បីទទួលបាននូវការគោរពស្រលាញ់ ពេញចិត្ត និងគាំទ្រពីប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋត្រូវមានស្មារតីទុកដាក់ និងរៀបចំឯកសារភ្ជាប់ជូនមន្រ្តីឱ្យបានត្រឹមត្រូវ ដើម្បីឱ្យការបំពេញការងាររបស់មន្រ្តីកាន់តែមានភាពងាយស្រួល និងលឿនរហ័ស៕