អត្រានុកូលដ្ឋាន – Champey News

ក្នុងឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានចុះបញ្ជីអត្រានុកូលដ្ឋានជាង៨សែនបញ្ជី!
ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤ក្រសួងមហាផ្ទៃ បានចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទបានចំនួន ៨១៤.៤០៤បញ្ជី ដែលមានអ្នកមកទទួលសេវាចំនួន ១.០៩៨.៣៧២នាក់។ នេះបើតាមរបាយការណ៍ស្ដីពី លទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់ក្រសួងមហាផ្ទៃ។

យោងតាមរបាយការណ៍ដដែល ក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចលើសំណុំឯកសារ ដូចជា  សំណុំឯកសារស្ដីពី ការស្នើសុំរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខែ្មរ និងបរទេសចំនួន ២.០០១ ច្បាប់ ក្នុងនោះមាន ៣៩សញ្ជាតិ។

សំណុំឯកសារស្ដីពី ការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានបានចំនួន ៣១.៦១៧ច្បាប់ និងចេញសេចក្ដីចម្លងសំបុត្រអត្រានុកូលដ្ឋានគ្រប់ប្រភេទជូនប្រជាពលរដ្ឋបានចំនួន ៥.៧៤៤ច្បាប់ស្មើនឹង២៤.៧៧៨ សន្លឹក ស្របតាមច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។

ពាក់ព័ន្ធនឹងការងារនេះ លោក ទូច សុឃៈ បានឱ្យដឹងថា ក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តយកចិត្តទុកដាក់ និងកែលម្អការផ្តល់សេវាចុះបញ្ជីអត្រានុកូលដ្ឋាន រួមមាន ក៣ កើត ការ កប់ ពោលគឺនៅពេលកើតត្រូវទៅធ្វើសំបុត្រកំណើត នៅពេលការ (រៀបអាពាហ៍ពិពាហ៍) ត្រូវទៅធ្វើសំបុត្រអាពាហ៍ពិពាហ៍ និងពេលកប់ (ស្លាប់) គឺត្រូវធ្វើសំបុត្រមរណៈភាព ដោយប្រជាពលរដ្ឋអាចស្នើសុំចុះបញ្ជីអត្រានុកូលដ្ឋាន ឬដែលគេហៅថាអេតាស៊ីវិល ដោយឥតគិតថ្លៃ។

ក្នុងនោះក្រសួងបានសិក្សាតាមបណ្តាច្រកចេញចូលតែមួយ ដើម្បីជំរុញការផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយគុណភាព និងប្រសិទ្ធភាព ព្រមទាំងតែងតែលើកទឹកចិត្ត និងបន្តបើកវគ្គបណ្ដុះបណ្ដាលទៅកាន់មន្ត្រីដែលផ្តល់សេវាទាំងអស់ មិនថាជួរមុខ និងជួរក្រោយនោះទេ យ៉ាងណាផ្តល់សេវាប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ជំនាញ បច្ចេកទេស មានភាពបត់បែន និងទន់ភ្លន់ជូនប្រជាពលរដ្ឋ ស្របតាម«ទស្សនៈ អ្វីៗធ្វើដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ»។

លោកបានបញ្ជាក់បន្ថែមថា ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ អគ្គនាយដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានរិះរកគ្រប់មធ្យោបាយផ្តល់សេវាសាធារណៈតាមបច្ចេកវិទ្យាឌីជីថល ឬអនឡាញ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជំរុញឱ្យក្រសួងមហាផ្ទៃយកចិត្តទុកដាក់ខ្ពស់ ធ្វើយ៉ាងណាឱ្យសេវាសាធារណៈមានភាពងាយស្រួលជូនពលរដ្ឋ។

ក្រៅពីការចុះបញ្ជីអត្រានុកូលដ្ឋានដោយដៃ គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ ក្រសួងមហាផ្ទៃ បានទទួលការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិកសរុបបាន៥០.១៣០បញ្ជី និងការចុះបញ្ជីកំណើត និងបញ្ជីមរណភាព តាមរយៈប្រព័ន្ធជូនដំណឹងពីមូលដ្ឋានសុខាភិបាល ក្នុងសង្កាត់ចំនួន៦ នៃខណ្ឌពោធិ៍សែនជ័យ បានចំនួន២០១បញ្ជីផងដែរ។ នៅឆ្នាំ២០២៥នេះ ក្រសួងមហាផ្ទៃ ចាប់ផ្តើមសាកល្បងដំណើរការចុះបញ្ជីអត្រាកូលដ្ឋានតាមប្រព័ន្ធឌីជីថលទាំង១០៥សង្កាត់ ក្នុងរាជធានីភ្នំពេញថែមទៀត ដើម្បីជំរុញការងារផ្តល់សេវាកាន់តែរហ័ស មិនស្មុគស្មាញនិងមានប្រសិទ្ធភាព៕