៧មករា – Champey News

សម្ដេច ហេង សំរិន៖ សូមឱ្យស្មារតីថ្ងៃរំដោះជាតិ៧មករា ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប
ភ្នំពេញ៖ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអបរសាទរខួបអនុស្សាវរីយ៍លើកទី៤៣ ថ្ងៃជ័យជំនះ ៧ មករា និងសូមឱ្យស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេច ហេង សំរិន បានមានប្រសាសន៍ថា នៅថ្ងៃទី៧ ខែ មករា ឆ្នាំ ២០២២នេះគឺជាខួបលើកទី ៤៣ឆ្នាំ (៧ មករា ១៩៧៩ – ៧ មករា ២០២២) ដែលប្រទេសកម្ពុជាក៏ដូចជាពលរដ្ឋទូទាំងប្រទេស ត្រូវបានសង្គ្រោះ រំដោះចេញផុតពីរបបប្រល័យពូជសាសន៍ (កម្ពុជាប្រជាធិបតេយ្យ) ដ៏ខ្មៅងងឹតដែលបានដឹកនាំប្រទេសពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៧៩ បានធ្វើឱ្យបាត់បង់អាយុជីវិតពលរដ្ឋស្លូតត្រង់រាប់លាននាក់ ប្រទេសជាតិទាំងមូលបានវិនាសខ្ទេចខ្ទីសឹងគ្មានសល់។

សម្ដេចបន្តថា គណបក្សប្រជាជនកម្ពុជា ដោយមានការគំាទ្រពីបណ្តាប្រទេសជាមិត្តឆ្ងាយជិត បានរំដោះប្រទេសជាតិនិងអាយុជីវិតពលរដ្ឋ នៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩។ ៧មករាឆ្នាំ១៩៧៩ ត្រូវបានពលរដ្ឋខ្មែរចាត់ទុកថាជាថ្ងៃកំណើតទី២របស់ខ្លួន។ គ្មាន៧មករាឆ្នាំ១៩៧៩គឺគ្មានថ្ងៃនេះឡើយ។ នៅក្រោយថ្ងៃ៧មករាឆ្នាំ១៩៧៩ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ប្រទេសជាតិទាំងមូលបានផ្តើមកសាង អភិវឌ្ឍន៍ មានសុខសន្តិភាព រីកចម្រើនគ្រប់វិស័យមកដល់សព្វថ្ងៃ។

ប្រធានរដ្ឋសភាបន្ថែមថា កម្ពុជាបច្ចុប្បន្ន មានកិត្យានុភាព និងមុខមាត់នៅលើឆាកអន្តរជាតិនិងបានកំពុងចូលរួមយ៉ាងសកម្មនៅក្នុងការចូលរួមកសាងសុខសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព សាមគ្គីភាព របស់ប្រជាពលរដ្ឋនៅក្នុងតំបន់និងអន្តរជាតិតាមរយៈវេទិកាអន្តរជាតិជាច្រើន ទាំងនៅខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដូចជានៅឆ្នាំ២០២២នេះ សភាកម្ពុជាជាប្រធានអន្តរសភាអាស៊ាន (AIPA) ចំណែករាជរដ្ឋាភិបាលជាប្រធានអាស៊ាន(ASAEN) ជាដើមនោះ។

សម្ដេច ហេង សំរិន បញ្ជាក់ថា នៅក្នុងខួបអនុស្សាវរីយ៍លើកទី ៤៣ ថ្ងៃជ័យជម្នះ ៧ មករា ថ្ងៃនេះ សូមឱ្យស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និង មហាគ្រួសារខ្មែរស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជារៀងរហូតតទៅ៕

សម្ដេច ហ៊ុន សែន អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃថ្ងៃជ័យជំនះ ៧មករា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២១) នៃថ្ងៃជ័យជំនះ ៧មករា។

តាមរយ:បណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃនេះសម្ដេចបានលើកឡើងថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ ២០២១នេះ គឺជាខួបលើកទី ៤២ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២១) ដែលប្រទេសកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យ ពូជសាសន៍ខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជាទៅជាវាលពិឃាតដ៏ខ្មៅ ងងឹតអស់រយៈពេល៣ឆ្នាំ ៨ខែ និង ២០ ថ្ងៃ ។ របបដ៏ឃោរឃៅព្រៃផ្សៃយុងឃ្នងនេះបានធ្វើអោយបាត់បង់ជីវិត មនុស្សស្លូតត្រង់អស់រាប់លាននាក់ ហើយប្រទេសជាតិទាំងមូលបានវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។

គួររំលឹកដែរថា កាលពី៤២មុន ប្រជាពលរដ្ឋខ្មែរគ្រប់រូបរួមទាំងកុមារតូចៗរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យព្យាបាល គ្មានសាលារៀន ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋត្រូវបានរបបព្រៃផ្សៃនេះបានបំបិទមិនអោយមានពលរដ្ឋដែលមានសំណាងនៅសល់តែ ស្បែកដណ្តប់ឆ្អឹងគឺរងចាំតែថ្ងៃស្លាប់ ប៉ុណ្ណោះ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះចេញផុតពីរបបឃោរឃៅព្រៃផ្សៃមួយនេះនៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺពលរដ្ឋមានសិទ្ធសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាពនិងការអភិវឌ្ឍន៍រីកចម្រើន គ្រប់វិស័យមកទល់សព្វថ្ងៃ។ ទន្ទឹមនឹងនោះដែរ កម្ពុជាក៏មានកិត្យានុភាព និងមុខមាត់សារជាថ្មីលើឆាកអន្តរជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

នៅក្នុងខួបអនុស្សាវរីយ៍លើកទី ៤២នៃថ្ងៃជ័យជម្នះ ៧ មករា ថ្ងៃនេះ សូមឱ្យស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និង មហាគ្រួសារខ្មែរស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍ ។

ជាមួយគ្នានោះដែរក្នុងឆ្នាំសកលថ្មី ២០២១ នេះ សម្ដេចក៏បានសូមជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជៀសផុតពីជំងឺឆ្លងកូវីដ-១៩ ហើយជួបតែសេចក្តីសុខ សេចក្តីចម្រើន និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕