AirTag – Champey News

ប្រុងប្រយ័ត្ន! ជនខិលខូចអាចប្រើ AirTag ដើម្បីតាមដានលោកអ្នកបាន
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីពេលថ្មីៗនេះក្រុមហ៊ុន Apple បានប្រកាសដាក់ឱ្យប្រើប្រាស់ AirTag ដែលជាឧបករណ៍សម្រាប់ស្វែងរកវត្ថុដែលលោកអ្នកងាយនឹងបាត់ ឬភ្លេច មានដូចជាកូនសោរ និងកាបូបជាដើម ប៉ុន្តែក្រុមអ្នកស្រាវជ្រាវជាច្រើនបានបង្ហាញពីការព្រួយបារម្ភ ព្រោះជនខិលខូចក៏អាចប្រើឧបករណ៍ នេះដើម្បីតាមដានជនណាម្នាក់បានផងដែរ។

ដើម្បីចៀសវាងកុំឱ្យជនខិលខូចប្រើឧបករណ៍ AirTag ដើម្បីតាមដានជនណាម្នាក់នោះក្រុមហ៊ុន Apple បានបង្កប់ជាមួយនឹងមុខងារមួយចំនួនមានដូចជា ការបញ្ចេញសំឡេងនៅពេលដែលឧបករណ៍ AirTag មិននៅជិតជាមួយនឹងទូរសព្ទដែលត្រូវបានកំណត់អស់រយៈពេល ៣ថ្ងៃ ឬប្រសិនបើលោកអ្នកប្រើទូរសព្ទ iPhone វិញនោះ លោកអ្នកនឹងទទួលបានស្រ្គីនក្រើនរំឭក ប្រសិនបើមានឧបករណ៍ AirTag ដែលនៅជិតប៉ុន្តែមិនមែនជារបស់លោកអ្នក។

ប៉ុន្តែទោះបីជាក្រុមហ៊ុន Apple មានការប្រុងប្រយ័ត្នជាងក្រុមហ៊ុនដទៃទៀតទាក់ទងនឹងការការពារកុំឱ្យមានការប្រើប្រាស់ឧបករណ៍នេះសម្រាប់ការតាមដាននោះក្ដី ក៏ជនខិលខូចអាចប្រើឧបករណ៍នេះសម្រាប់ធ្វើការតាមដានបានយ៉ាងងាយស្រួលផងដែរ។

ជាឧទាហរណ៍ ឧបករណ៍ AirTag នឹងបញ្ចេញសំឡេងបន្ទាប់ពីរយៈពេលបីថ្ងៃដែលវាមិននៅជិតទូរសព្ទដែលត្រូវបានកំណត់ដូច្នេះជនខិលខូចអាចតាមដានលោកអ្នកបាន ដល់ទៅ ៣ថ្ងៃមុននឹងលោកអ្នកមានការចាប់អារម្មណ៍នោះ។ ជាងនេះទៅទៀត ប្រសិនបើជនខិលខូចគឺជាអ្នកធ្វើការ ឬជាអ្នករស់នៅជាមួយលោកអ្នកផងនោះ ឧបករណ៍នេះនឹងមិនបញ្ចេញសំឡេងអ្វីទាំងអស់ ដោយសារតែជនខិលខូចមានឱកាសច្រើនដើម្បីឱ្យទូរសព្ទរបស់គេអាចនៅជិតឧបករណ៍នេះបាន៕ឧ