App Store – Champey News

ចិនបានបញ្ជាឱ្យបិទការទាញយកកម្មវិធី Didi ជាបណ្ដោះអាសន្ន
ភ្នំពេញ៖ កម្មវិធី Didi ដែលជាកម្មវិធីដ៏ពេញនិយមមួយសម្រាប់ហៅតាក់ស៊ីនៅក្នុងប្រទេសចិនដែលមានអ្នកប្រើប្រាស់ជាង ៥០០លាននាក់ ត្រូវបានរដ្ឋាភិបាលចិនបញ្ជាឱ្យលុបចេញពី App Store របស់ក្រុមហ៊ុន Apple និង AppGallery របស់ក្រុមហ៊ុន Huawei។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថាការហាមឃាត់នេះត្រូវបានដាក់ចេញបន្ទាប់ពីរដ្ឋាភិបាលបានរកឃើញថាក្រុមហ៊ុន Didi បានប្រព្រឹត្តល្មើសយ៉ាងធ្ងន់ធ្ងរទៅលើការប្រមូល និងប្រើទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់។ ឆ្លើយតបនឹងការចោទប្រកាន់នេះក្រុមហ៊ុនបានប្រកាសថា ពួកគេនឹងធ្វើការកែសម្រួលទៅតាមអ្វីដែលរដ្ឋាភិបាលបានស្នើសុំ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់នៅពេលវេលាដែលពួកគេអាចនឹងដាក់ឱ្យកម្មវិធីនេះអាចទាញយកបានវិញនោះទេ។

គួរបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្នអ្នកប្រើប្រាស់អាចបន្តប្រើកម្មវិធី Didi ប្រសិនបើពួកគេបានទាញយកកម្មវិធីនេះហើយ ប៉ុន្តែអ្នកប្រើប្រាស់ថ្មីនឹងមិនអាចចុះឈ្មោះប្រើប្រាស់បានទេ៕

នោះ! សូមកុំច្រឡំថា កម្មវិធីទាំងអស់នៅក្នុង App Store គឺមានសុវត្ថិភាព
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន The Washington Post កាលពីម្សិលមិញនេះបានបង្ហាញពីហានិភ័យក្នុងការទាញយក
កម្មវិធីពីក្នុង App Store ដែលបានធ្វើឱ្យបុរសម្នាក់ខាតបង់រូបិយប័ណ្ណអេឡិចត្រូនិក ឬហៅថា កាក់ឌីជីថលដែលមានចំនួនទឹកប្រាក់ប្រមាណ ៦០ម៉ឺនដុល្លារ។

កាលពីខែកុម្ភៈកន្លងទៅលោក Phillipe Christodoulou មានបំណងចង់ឆែកមើលចំនួនទឹកប្រាក់ ដែលលោកមានជាមួយនឹងក្រុមហ៊ុន Trezor ដូច្នេះលោកក៏បានចូលទៅក្នុង App Store ដើម្បីស្វែងរកកម្មវិធីរបស់ក្រុមហ៊ុន Trezor។ ក្រោយពីលោក Phillipe បានរកឃើញកម្មវិធីមួយដែលមានឈ្មោះ Trezor ព្រមទាំងមានប្រើនិក្ខិត្តសញ្ញាដូចគ្នាផងនោះ លោកក៏បានទាញយកកម្មវិធីមកប្រើ។

ប៉ុន្តែក្រោយពីទឹកប្រាក់នៅ ក្នុងគណនីត្រូវបានជនខិលខូច លួចយកអស់នោះ លោក Phillipe ទើបបានដឹងថាកម្មវិធីដែលលោកបានទាញយកមកប្រើ គឺជាកម្មវិធីក្លែងក្លាយដែលក្រុមជនខិលខូច បង្កើតដោយប្រើឈ្មោះ និងរូបភាពរបស់ក្រុមហ៊ុនពិតប្រាកដ។ ក្រុមហ៊ុន Apple បានឱ្យដឹងថា កម្មវិធីនេះត្រូវបានអនុញ្ញាតឱ្យចែកចាយនៅក្នុង App Store បានដោយសារតែមុនដំបូង ក្រុមជនខិលខូចបានបន្លំថាកម្មវិធីនេះ គឺជាកម្មវិធីសម្រាប់គ្រប់គ្រងលេខសម្ងាត់ និងឯកសារនៅក្នុងទូរសព្ទ ប៉ុន្តែក្រោយមកពួកជនខិលខូច ក៏បានធ្វើបច្ចុប្បន្នភាពកែកម្មវិធី ឱ្យទៅជាកម្មវិធីសម្រាប់គ្រប់គ្រង កាក់ឌីជីថលទៅវិញ ហើយដែលក្រុមហ៊ុន Apple មិនបានធ្វើការត្រួតពិនិត្យឡើងវិញ។

ដោយសារតែឃើញពីហានិភ័យទាក់ទងនឹងការទាញយកកម្មវិធីមកប្រើនេះហើយ បានជានាយកដ្ឋានតែងតែធ្វើការណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នក្នុងការទាញយកកម្មវិធីណាមួយ សូមកុំទាញយកកម្មវិធីណាដែលមិនមានប្រភពច្បាស់លាស់ ហើយម្យ៉ាងវិញទៀតលោកអ្នកក៏អាចបញ្ជាក់ជាមួយក្រុមហ៊ុនផ្ទាល់ថាតើពួកគេមានប្រើកម្មវិធីសម្រាប់ទូរសព្ទឬអត់ ដើម្បីចៀសវាងក្នុងការទាញយកកម្មវិធីក្លែងក្លាយមកប្រើ៕

ក្រុមហ៊ុន Apple កំពុងតែសាកល្បងឱ្យអ្នកប្រើប្រាស់អាចបើកសោទូរសព្ទជាមួយនឹងនាឡិកាវៃឆ្លាត Apple Watch
ភ្នំពេញ៖ ដើម្បីងាយស្រួលក្នុងការបើកសោទូរសព្ទក្រុមហ៊ុនភាគច្រើនបានប្រើទិន្នន័យជីវមាត្រ (Biometrics) មានដូចជាក្រយ៉ៅម្រាមដៃ និងផ្ទៃមុខជាដើម ដើម្បីបញ្ជាក់អត្តសញ្ញាណក្នុងការចូលប្រើប្រាស់ទូរសព្ទ។នេះបើយោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។

សម្រាប់ក្រុមហ៊ុន Apple វិញនោះ ចាប់តាំងពីឆ្នាំ ២០១៧ ក្រុមហ៊ុនបានងាកមកប្រើផ្ទៃមុខដើម្បីបើកសោទូរសព្ទ ប៉ុន្តែដោយសារអ្នកប្រើប្រាស់ជាច្រើននាពេលបច្ចុប្បន្នតម្រូវឱ្យពាក់ម៉ាសដើម្បីការពារពីការឆ្លងនៃមេរោគកូវីដ១៩នោះ បានធ្វើឱ្យពួកគេមានការលំបាកក្នុងការបើកសោទូរសព្ទ ព្រោះវាតម្រូវឱ្យពួកគេវាយបញ្ចូលលេខសម្ងាត់វិញ។

ដើម្បីសម្រួលដល់ការប្រើប្រាស់របស់លោកអ្នកដែលត្រូវពាក់ម៉ាសនោះ ក្រុមហ៊ុន Apple កំពុងតែសាកល្បងមុខងារបើកសោជាមួយនឹងទូរសព្ទវៃឆ្លាតក្នុងប្រព័ន្ធប្រតិបត្តិការ iOS 14.5។ មុខងារបើកសោនេះគឺវាស្រដៀងគ្នាទៅនឹងការបើកសោដែលក្រុមហ៊ុនកំពុងតែប្រើជាមួយនឹងកុំព្យូទ័រ Mac ដែរ។ នៅពេលដែលទូរសព្ទត្រូវបានបើកសោ នាឡិការបស់លោកអ្នកនឹងញ័រ ជាការជូនដំណឹងថាទូរសព្ទត្រូវបានបើកសោ ជាងនេះទៅទៀតវាក៏ផ្ដល់ជម្រើសសម្រាប់លោកអ្នកអាចចាក់សោរទូរសព្ទវិញបាន ប្រសិនបើអ្នកដទៃព្យាយាមបើកសោទូរសព្ទនោះ។

គួរបញ្ជាក់ផងដែរថាមុខងារនេះគឺប្រើសម្រាប់តែបើកសោទូរសព្ទប៉ុណ្ណោះ ហើយលោកអ្នកមិនអាចប្រើសម្រាប់បញ្ជាក់អត្តសញ្ញាណជាមួយនឹង Apple Pay ឬ App Store បានទេ។ នាយកដ្ឋាននិងបង្ហាញពីការប្រើប្រាស់មុខងារនេះជាលម្អិតនៅពេលដែលក្រុមហ៊ុន Apple ដាក់ឱ្យប្រើប្រាស់មុខងារនេះជាផ្លូវការ៕

ឆាប់ៗនេះហ្វេសប៊ុកជំរុញឱ្យអ្នកប្រើប្រាស់ ឯកភាពក្នុងការតាមដានរបស់ពួកគេ
ភ្នំពេញ៖ ក្នុងពេលឆាប់ៗនេះក្រុមហ៊ុន Apple នឹងទាមទារឱ្យអ្នកអភិវឌ្ឍកម្មវិធីបន្ថែមមុខងារក្រើនរំឭក (prompt) ដល់អ្នកប្រើប្រាស់ទាក់ទងនឹងការទាញយកទិន្នន័យឯកជនភាព និងការតាមដានអ្នកប្រើប្រាស់ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកក៏អាចបិទវាបានផងដែរ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបន្ថែមថាជាមួយនឹងមុខងារថ្មីនេះ លោកអ្នកនឹងមានជម្រើសថាតើលោកអ្នកនឹងអនុញ្ញាតឱ្យកម្មវិធីតាមដានការប្រើប្រាស់របស់លោកអ្នក “Allow Tracking” ឬលោកអ្នកក៏អាចស្នើសុំកុំឱ្យមានការតាមដានពីក្រុមហ៊ុន “Ask App not to Track”។ ប្រសិនបើលោកអ្នកជ្រើសរើសយកមិនឱ្យមានការតាមដានពីកម្មវិធីនោះ ក្រុមហ៊ុន Apple នឹងបិទមិនឱ្យអ្នកអភិវឌ្ឍកម្មវិធីអាចទាញយកលេខសំគាល់សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម ឬការតាមដានរបស់លោកអ្នកបាន។ ហើយប្រសិនបើពួកគេនៅតែព្យាយាមតាមដានអ្នកប្រើប្រាស់ កម្មវិធីរបស់ពួកគេអាចនឹងត្រូវលុបចេញពី App Store របស់ក្រុមហ៊ុន Apple ទៀតផង។

មុខងារដ៏សំខាន់នេះត្រូវបានក្រុមអ្នកស្រាវជ្រាវរំពឹងថាក្រុមហ៊ុន Apple នឹងដាក់ឱ្យប្រើប្រាស់នៅពេលក្រុមហ៊ុនធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ 14.5។ ដើម្បីការពារទិន្នន័យឯកជនភាព និងចៀសវាងការតាមដានរបស់ក្រុមហ៊ុននោះ លោកអ្នកគួរតែបិទ មិនឱ្យមានការតាមដាន “Ask App not to Track” នៅពេលដែលក្រុមហ៊ុនដាក់ឱ្យប្រើប្រាស់មុខងារនេះនៅក្នុងពេលឆាប់ៗនេះ៕