Apple – Champey News

Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS ដើម្បីកែសម្រួលភាពចន្លោះប្រហោង នៅក្នុងកម្មវិធី Photos
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីម្សិលមិញនេះ ក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់កម្មវិធី iOS ជំនាន់ 15.0.2 ដើម្បីកែសម្រួលភាពចន្លោះ ប្រហោងនៅក្នុងកម្មវិធី Photos និងបញ្ហាសុវត្ថិភាពមួយចំនួនទៀត។

បើតាមការផ្សព្វផ្សាយរបស់ ក្រុមហ៊ុនបានឱ្យដឹងថា ជាមួយកម្មវិធី iOS 15.0.2 ក្រុមហ៊ុនបានធ្វើការកែសម្រួលបញ្ហា ដែលធ្វើឱ្យរូបថតនៅក្នុងកម្មវិធី Photos ត្រូវបានលុបចោល និងបញ្ហាដែលអ្នកប្រើប្រាស់ មិនអាចរកឃើញ iPhone Leather Wallet និង AirTags នៅក្នុងកម្មវិធី Find My។
ជាងនេះទៀតក្រុមហ៊ុន ក៏បានធ្វើការកែសម្រួលបញ្ហាសុវត្ថិភាព ដែលមានលេខសំគាល់ CVE-2021-30883 ដែលអាចឱ្យជនខិលខូចដំណើរការ កូដដោយពុំមានការដាក់កំណត់ នៅក្នុងប្រព័ន្ធឧបករណ៍បច្ចេកវិទ្យា (Kernel mode)។

គួរបញ្ជាក់ដែលថា កាលពីខែកញ្ញា អ្នកប្រើប្រាស់មួយចំនួន បានរកឃើញថា រូបភាពរបស់ពួកគេដែលបាន ទាញយកពីកម្មវិធី Messages ដើម្បីរក្សានៅក្នុងកម្មវិធី Photos ត្រូវបានលុបចោលដោយស្វ័យប្រវត្តិ នៅពេលដែលទូរសព្ទ របស់ពួកគេបានបានធ្វើការ Backup ជាមួយនឹងកម្មវិធី iCloud ប្រសិនបើពួកគេបានលុបចោលសារ ដែលមានរូបភាពទាំងនោះចេញពីកម្មវិធី Messages។

ដើម្បីធ្វើបច្ចុប្បន្នភាព កម្មវិធីនៅក្នុងទូរសព្ទ លោកអ្នកអាចចូលទៅក្នុង Settings > General > Software Update៕

Apple នឹងបន្ថែមមុខងារស្កេនរករូបភាពអាសអាភាស សម្រាប់គណនីក្មេងក្រោមអាយុ ១៨ឆ្នាំ
ភ្នំពេញ÷ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ដោយសារតែក្រុមអ្នកឃ្លាំមើលមានការព្រួយបារម្ភទាក់ទងនឹងការការពារព័ត៌មានឯកជនភាពរបស់អ្នកប្រើប្រាស់ជាមួយនឹងមុខងារថ្មីរបស់ក្រុមហ៊ុន Apple ដែលអាចស្កេនរករូបភាពអាសអាភាសដែលផ្ញើតាមរយៈ iMessage ជាមួយនឹងទូរសព្ទ iPhone ដែលមានប្រព័ន្ធប្រតិបត្តិការ iOS 15 នោះ ក្រុមហ៊ុន Apple បានធ្វើការបំភ្លឺបន្ថែមថា មុខងារនេះគឺសម្រាប់តែគណនីក្មេងក្រោម ១៨ឆ្នាំ និងថែមទាំងតម្រូវឱ្យមានការឯកភាពពីអាណាព្យាបាលផងដែរ។

សម្រាប់គណនីដែលមានក្មេងក្រោមអាយុ ១៣ ឆ្នាំ នៅពេលដែលក្រុមហ៊ុនស្កេនឃើញរូបភាពអាសអាភាសនៅក្នុងសារ ក្រុមហ៊ុនមិនត្រឹមតែធ្វើឱ្យរូបភាពទាំងនោះព្រិល ថែមទាំងបង្ហាញនូវពាក្យពេចន៍ព្រមានទាក់ទងនឹងរូបភាពទាំងនេះផងដែរ។ ប្រសិនបើកុមារបើកមើលរូបភាពទាំងនោះ ក្រុមហ៊ុនអាចនឹងផ្ដល់ដំណឹងទៅអាណាព្យាបាល ប្រសិនបើពួកគេបានបើកប្រើមុខងារនេះ។ សម្រាប់គណនីដែលមានក្មេងពីអាយុ ១៣ ដល់ ១៧ឆ្នាំ ក្រុមហ៊ុនគ្រាន់តែបង្ហាញសារព្រមាន និងធ្វើឱ្យរូបភាពព្រិលតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា អ្នកប្រើប្រាស់អាចបើកប្រើឬបិទមុខងារនេះបាន។ ម្យ៉ាងវិញទៀតក្រុមហ៊ុនបានប្រើកុំព្យូទ័រដើម្បីស្កេនរករូបភាពដែលមាននៅក្នុង iMessage ជាមួយនឹងប្រព័ន្ធសុវត្ថិភាព end-to-end encryption ដូច្នេះពុំមានអ្នកណាអាចចូលទៅមើលរូបភាពទាំងនោះបានឡើយ៕

ចិនបានបញ្ជាឱ្យបិទការទាញយកកម្មវិធី Didi ជាបណ្ដោះអាសន្ន
ភ្នំពេញ៖ កម្មវិធី Didi ដែលជាកម្មវិធីដ៏ពេញនិយមមួយសម្រាប់ហៅតាក់ស៊ីនៅក្នុងប្រទេសចិនដែលមានអ្នកប្រើប្រាស់ជាង ៥០០លាននាក់ ត្រូវបានរដ្ឋាភិបាលចិនបញ្ជាឱ្យលុបចេញពី App Store របស់ក្រុមហ៊ុន Apple និង AppGallery របស់ក្រុមហ៊ុន Huawei។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថាការហាមឃាត់នេះត្រូវបានដាក់ចេញបន្ទាប់ពីរដ្ឋាភិបាលបានរកឃើញថាក្រុមហ៊ុន Didi បានប្រព្រឹត្តល្មើសយ៉ាងធ្ងន់ធ្ងរទៅលើការប្រមូល និងប្រើទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់។ ឆ្លើយតបនឹងការចោទប្រកាន់នេះក្រុមហ៊ុនបានប្រកាសថា ពួកគេនឹងធ្វើការកែសម្រួលទៅតាមអ្វីដែលរដ្ឋាភិបាលបានស្នើសុំ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់នៅពេលវេលាដែលពួកគេអាចនឹងដាក់ឱ្យកម្មវិធីនេះអាចទាញយកបានវិញនោះទេ។

គួរបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្នអ្នកប្រើប្រាស់អាចបន្តប្រើកម្មវិធី Didi ប្រសិនបើពួកគេបានទាញយកកម្មវិធីនេះហើយ ប៉ុន្តែអ្នកប្រើប្រាស់ថ្មីនឹងមិនអាចចុះឈ្មោះប្រើប្រាស់បានទេ៕

ស្វែងយល់អំពីមុខងារសំខាន់ៗមួយចំនួន ដែលក្រុមហ៊ុន Apple នឹងដាក់បញ្ចូលជាមួយនឹងកម្មវិធី iOS 15
ភ្នំពេញ÷ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា កាលពីម្សិលមិញនេះក្រុមហ៊ុន Apple បាន ប្រកាសនូវប្រព័ន្ធប្រតិបត្តិការជាច្រើនសម្រាប់ឧបករណ៍បច្ចេកវិទ្យាមានដូចជា iPhone, iPad និង Apple Watch ជាដើមដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំនេះ។

ដោយសារតែមានអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាយើងជាច្រើនកំពុងតែប្រើប្រាស់ទូរសព្ទ iPhone នោះ នាយកដ្ឋានសូមបង្ហាញនូវមុខងារសំខាន់ៗមួយចំនួនដែលក្រុមហ៊ុនបានបន្ថែមទៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 15៖

១-សម្រាប់កម្មវិធីស្វែងរកឧបករណ៍ (Find My app) ក្រុមហ៊ុនបានបន្ថែមមុខងារដែលអាចឱ្យអ្នកប្រើប្រាស់ ដឹងអំពីទីតាំងចុងក្រោយ បើទោះបីជាទូរសព្ទរបស់ពួកគេត្រូវបានបិទក៏ដោយ។ ម្យ៉ាងវិញទៀត ប្រសិនបើលោកអ្នកបានបើកប្រើមុខងារ Activation Lock កម្មវិធីនេះនឹងនៅតែអាចបន្តផ្ដល់ទីតាំងថ្មីបើទោះបីជា អ្នកដែលទទួលបានទូរសព្ទរបស់លោកអ្នកបានលុបចោលទិន្នន័យទាំងអស់ដែលមាននៅក្នុងទូរសព្ទក៏ដោយ។

២-ប្រសិនបើលោកអ្នកកំពុងតែបង់លុយដើម្បីប្រើកម្មវិធី iCloud ក្រុមហ៊ុនបានបន្ថែមមុខងារ iCloud‌ Private Relay ដែលនឹងអុីនគ្រីបរាល់ទិន្នន័យទាំងអស់ដែលលោកអ្នកបញ្ជូនទៅ iCloud។ Apple នឹងប្រើក្រុមហ៊ុនឯកជនដើម្បីបង្កើត និងគ្រប់គ្រងអាសយដ្ឋាន IP បណ្ដោះអាសន្នក្នុងពេលបញ្ជូនទិន្នន័យ ដូច្នេះសូម្បីតែក្រុមហ៊ុន Apple ក៏ពុំបានដឹងអំពីអាសយដ្ឋាន IP នេះផងដែរ។ ប៉ុន្តែមុខងារនេះនឹងពុំមាននៅក្នុងប្រទេសមួយចំនួនមានដូចជា China, Belarus, Colombia, Egypt, Kazakhstan, Saudi Arabia, South Africa, Turkmenistan, Uganda, និង Philippines ដោយសារតែច្បាប់របស់ប្រទេសទាំងនោះ។

៣-ជាមួយ iOS 15 លោកអ្នកអាចប្រើកម្មវិធី FaceTime ដើម្បីធ្វើការទំនាក់ទំនងបានយ៉ាងទូលំទូលាយជាងមុន បើទោះបីជាអ្នកប្រើប្រាស់ខ្លះពុំមានប្រើឧបករណ៍របស់ក្រុមហ៊ុន Apple ដោយលោកអ្នកគ្រាន់តែបង្កើតតំណភ្ជាប់ហើយពួកគេអាចចូលរួមបានតាមរយៈ web browser។

៤-ប្រសិនបើលោកអ្នកកំពុងតែប្រើទូរសព្ទ iPhone ដែលមានប្រព័ន្ធប្រតិបត្តិការ iOS 14 ហើយលោកអ្នកពុំមានបំណងចង់ធ្វើបច្ចុប្បន្នភាពកម្មវិធីទៅជំនាន់ iOS 15 នោះ លោកអ្នកអាចបន្តប្រើប្រព័ន្ធប្រតិបត្តិការចាស់បាន ហើយក្រុមហ៊ុន Apple នឹងបន្តផ្ដល់ការធ្វើបច្ចុប្បន្នភាពកម្មវិធីទាក់ទងទៅនឹងសុវត្ថិភាពរបស់ប្រព័ន្ធប្រតិបត្តិការនេះ៕

Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី macOS Big Sur‌ សម្រាប់ Macs កុំព្យូទ័រទាក់ទងនឹងបញ្ហាសុវត្ថិភាព
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា កាលពីម្សិលមិញនេះ ក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការ macOS Big Sur‌ 11.4 សម្រាប់ Macs កុំព្យូទ័រ ទាក់ទងនឹងភាពចន្លោះប្រហោងដែលអាចឱ្យជនខិលខូចថតរូបភាពស្គ្រីនកុំព្យូទ័ររបស់អ្នកប្រើប្រាស់បាន។

បើតាមការរកឃើញរបស់ក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពបច្ចេកវិទ្យាកាលពីខែមុនបានឱ្យដឹងថា ជនខិលខូចអាចប្រើភាពចន្លោះប្រហោងនៅក្នុងកម្មវិធីប្រព័ន្ធប្រតិបត្តិការ macOS ដែលអាចឱ្យពួកគេរំលងប្រព័ន្ធសុវត្ថិភាពរបស់កុំព្យូទ័រ និងបញ្ចូលកម្មវិធីមេរោគ XCSSET។

ក្រៅពីអាចថតរូបភាពស្គ្រីនកុំព្យូទ័រ ភាពចន្លោះប្រហោងនេះក៏អាចឱ្យជនខិលខូច លួចយកទិន្នន័យ cookies ពីកម្មវិធី Safari ដែលអាចឱ្យពួកគេចូលទៅក្នុងគណនីអនឡាញ ផ្សេងៗទៀតរបស់អ្នកប្រើប្រាស់។ ជាងនេះទៅទៀតពួកគេក៏អាចមានសិទ្ធិបើកប្រើម៉ៃក្រូហ្វូន កាមេរ៉ា និងចូលកន្លែងផ្ទុកទិន្នន័យ(Full Disk Access) បានទៀតផង។

ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់កុំព្យូទ័រ Macs ដែលមានប្រព័ន្ធប្រតិបត្តិការ macOS Big Sur‌ សូមលោកអ្នកធ្វើបច្ចុប្បន្នភាពជាបន្ទាន់ ដោយគ្រាន់តែចូលទៅក្នុង System Preferences របស់កុំព្យូទ័រ៕

ប្រុងប្រយ័ត្ន! ជនខិលខូចអាចប្រើ AirTag ដើម្បីតាមដានលោកអ្នកបាន
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីពេលថ្មីៗនេះក្រុមហ៊ុន Apple បានប្រកាសដាក់ឱ្យប្រើប្រាស់ AirTag ដែលជាឧបករណ៍សម្រាប់ស្វែងរកវត្ថុដែលលោកអ្នកងាយនឹងបាត់ ឬភ្លេច មានដូចជាកូនសោរ និងកាបូបជាដើម ប៉ុន្តែក្រុមអ្នកស្រាវជ្រាវជាច្រើនបានបង្ហាញពីការព្រួយបារម្ភ ព្រោះជនខិលខូចក៏អាចប្រើឧបករណ៍ នេះដើម្បីតាមដានជនណាម្នាក់បានផងដែរ។

ដើម្បីចៀសវាងកុំឱ្យជនខិលខូចប្រើឧបករណ៍ AirTag ដើម្បីតាមដានជនណាម្នាក់នោះក្រុមហ៊ុន Apple បានបង្កប់ជាមួយនឹងមុខងារមួយចំនួនមានដូចជា ការបញ្ចេញសំឡេងនៅពេលដែលឧបករណ៍ AirTag មិននៅជិតជាមួយនឹងទូរសព្ទដែលត្រូវបានកំណត់អស់រយៈពេល ៣ថ្ងៃ ឬប្រសិនបើលោកអ្នកប្រើទូរសព្ទ iPhone វិញនោះ លោកអ្នកនឹងទទួលបានស្រ្គីនក្រើនរំឭក ប្រសិនបើមានឧបករណ៍ AirTag ដែលនៅជិតប៉ុន្តែមិនមែនជារបស់លោកអ្នក។

ប៉ុន្តែទោះបីជាក្រុមហ៊ុន Apple មានការប្រុងប្រយ័ត្នជាងក្រុមហ៊ុនដទៃទៀតទាក់ទងនឹងការការពារកុំឱ្យមានការប្រើប្រាស់ឧបករណ៍នេះសម្រាប់ការតាមដាននោះក្ដី ក៏ជនខិលខូចអាចប្រើឧបករណ៍នេះសម្រាប់ធ្វើការតាមដានបានយ៉ាងងាយស្រួលផងដែរ។

ជាឧទាហរណ៍ ឧបករណ៍ AirTag នឹងបញ្ចេញសំឡេងបន្ទាប់ពីរយៈពេលបីថ្ងៃដែលវាមិននៅជិតទូរសព្ទដែលត្រូវបានកំណត់ដូច្នេះជនខិលខូចអាចតាមដានលោកអ្នកបាន ដល់ទៅ ៣ថ្ងៃមុននឹងលោកអ្នកមានការចាប់អារម្មណ៍នោះ។ ជាងនេះទៅទៀត ប្រសិនបើជនខិលខូចគឺជាអ្នកធ្វើការ ឬជាអ្នករស់នៅជាមួយលោកអ្នកផងនោះ ឧបករណ៍នេះនឹងមិនបញ្ចេញសំឡេងអ្វីទាំងអស់ ដោយសារតែជនខិលខូចមានឱកាសច្រើនដើម្បីឱ្យទូរសព្ទរបស់គេអាចនៅជិតឧបករណ៍នេះបាន៕ឧ

Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS សម្រាប់ទូរសព្ទ iPhone ជាថ្មីម្ដងទៀតទាក់ទងនឹងបញ្ហាសុវត្ថិភាព
ភ្នំពេញ៖មិនទាន់ទាំងបានមួយខែផងបន្ទាប់ពីក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS សម្រាប់ទូរសព្ទ iPhone ទាក់ទងនឹងការវាយប្រហារតាមរយៈភាពចន្លោះប្រហោងដែលមាននៅក្នុង WebKitដែលជាផ្នែកមួយរបស់កម្មវិធីSafariនោះកាលពីម្សិលមិញនេះក្រុមហ៊ុនបានធ្វើបច្ចុប្បន្នភាពកម្មវិធី នេះបន្ថែមទៀតទាក់ទងនឹងបញ្ហាដែលអាចហើយជនខិលខូចធ្វើការវាយប្រហារតាមរយៈ Web browser។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបញ្ជាក់ថា ដើម្បីចៀសវាងពីការវាយប្រហារ លោកអ្នកគួរតែធ្វើបច្ចុប្បន្នភាពទូរសព្ទ iPhone ជាមួយ iOS 14.4.2 ដោយគ្រាន់តែចូលទៅក្នុង Settings > General > Software Update។ សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅអានការណែនាំរបស់ក្រុមហ៊ុនតាមតំណភ្ជាប់ដូចខាងក្រោម៖
https://support.apple.com/en-us/HT212256៕

អ្នកប្រើប្រាស់នាឡិកាវៃឆ្លាត Apple Watch គួរតែធ្វើបច្ចុប្បន្នភាពកម្មវិធី ដើម្បីកុំឱ្យមានបញ្ហាជាមួយការសាកថ្ម
ភ្នំពេញ៖ កាលពីព្រឹកមិញនេះក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការសម្រាប់នាឡិកាវៃឆ្លាតរបស់ពួកគេ (watchOS 7.3.1) ដើម្បីធ្វើការកែសម្រួលជាមួយនឹងបញ្ហាសាកថ្មដែលអ្នកប្រើប្រាស់នាឡិកាវៃឆ្លាត Apple Watch 5 និង SE មួយចំនួនតូចកំពុងតែជួបប្រទះ។នេះបើយោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។

បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន Apple បាន បញ្ជាក់ថា អ្នកប្រើប្រាស់នាឡិកាវៃឆ្លាត Apple Watch 5 និង SE ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ watchOS 7.2 ឬ 7.3 ខ្លះមិនអាចសាកថ្មបានបន្ទាប់ពីនាឡិកាបានប្រើមុខងារ Power Reserve ដើម្បីជួយសន្សំសំចៃថ្មនោះ។ ក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា ប្រសិនបើលោកអ្នកជួបប្រទះបញ្ហានេះ លោកអ្នកអាចសាកល្បងសាកនាឡិកាឱ្យបានយ៉ាងតិចបំផុត ៣០នាទី ហើយប្រសិនបើវានៅតែមានបញ្ហានោះ លោកអ្នកអាចទាក់ទងទៅក្រុមហ៊ុនដើម្បីធ្វើការវាយតម្លៃ ថាតើនាឡិការបស់លោកអ្នកអាចត្រូវបានជួសជុលដោយឥតគិតថ្លៃឬអត់។

ដូច្នេះដើម្បីចៀសវាងពីបញ្ហាសាកថ្មនេះ អ្នកប្រើប្រាស់គួរតែធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការឱ្យបានឆាប់រហ័ស ហើយប្រសិនបើលោកអ្នកជួបបញ្ហានេះ លោកអ្នកអាចធ្វើការទំនាក់ទំនងទៅកន្លែងទទួលជួសជុលផ្លូវការរបស់ក្រុមហ៊ុន Apple ដើម្បីទទួលបានព័ត៌មានបន្ថែម៕

ក្រុមហ៊ុន Apple កំពុងតែសាកល្បងឱ្យអ្នកប្រើប្រាស់អាចបើកសោទូរសព្ទជាមួយនឹងនាឡិកាវៃឆ្លាត Apple Watch
ភ្នំពេញ៖ ដើម្បីងាយស្រួលក្នុងការបើកសោទូរសព្ទក្រុមហ៊ុនភាគច្រើនបានប្រើទិន្នន័យជីវមាត្រ (Biometrics) មានដូចជាក្រយ៉ៅម្រាមដៃ និងផ្ទៃមុខជាដើម ដើម្បីបញ្ជាក់អត្តសញ្ញាណក្នុងការចូលប្រើប្រាស់ទូរសព្ទ។នេះបើយោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។

សម្រាប់ក្រុមហ៊ុន Apple វិញនោះ ចាប់តាំងពីឆ្នាំ ២០១៧ ក្រុមហ៊ុនបានងាកមកប្រើផ្ទៃមុខដើម្បីបើកសោទូរសព្ទ ប៉ុន្តែដោយសារអ្នកប្រើប្រាស់ជាច្រើននាពេលបច្ចុប្បន្នតម្រូវឱ្យពាក់ម៉ាសដើម្បីការពារពីការឆ្លងនៃមេរោគកូវីដ១៩នោះ បានធ្វើឱ្យពួកគេមានការលំបាកក្នុងការបើកសោទូរសព្ទ ព្រោះវាតម្រូវឱ្យពួកគេវាយបញ្ចូលលេខសម្ងាត់វិញ។

ដើម្បីសម្រួលដល់ការប្រើប្រាស់របស់លោកអ្នកដែលត្រូវពាក់ម៉ាសនោះ ក្រុមហ៊ុន Apple កំពុងតែសាកល្បងមុខងារបើកសោជាមួយនឹងទូរសព្ទវៃឆ្លាតក្នុងប្រព័ន្ធប្រតិបត្តិការ iOS 14.5។ មុខងារបើកសោនេះគឺវាស្រដៀងគ្នាទៅនឹងការបើកសោដែលក្រុមហ៊ុនកំពុងតែប្រើជាមួយនឹងកុំព្យូទ័រ Mac ដែរ។ នៅពេលដែលទូរសព្ទត្រូវបានបើកសោ នាឡិការបស់លោកអ្នកនឹងញ័រ ជាការជូនដំណឹងថាទូរសព្ទត្រូវបានបើកសោ ជាងនេះទៅទៀតវាក៏ផ្ដល់ជម្រើសសម្រាប់លោកអ្នកអាចចាក់សោរទូរសព្ទវិញបាន ប្រសិនបើអ្នកដទៃព្យាយាមបើកសោទូរសព្ទនោះ។

គួរបញ្ជាក់ផងដែរថាមុខងារនេះគឺប្រើសម្រាប់តែបើកសោទូរសព្ទប៉ុណ្ណោះ ហើយលោកអ្នកមិនអាចប្រើសម្រាប់បញ្ជាក់អត្តសញ្ញាណជាមួយនឹង Apple Pay ឬ App Store បានទេ។ នាយកដ្ឋាននិងបង្ហាញពីការប្រើប្រាស់មុខងារនេះជាលម្អិតនៅពេលដែលក្រុមហ៊ុន Apple ដាក់ឱ្យប្រើប្រាស់មុខងារនេះជាផ្លូវការ៕

កម្មវិធីមួយចំនួនមានដូចជា iCloud Drive របស់ក្រុមហ៊ុន Apple កំពុងតែមានបញ្ហា
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា បើតាមការផ្សព្វផ្សាយ តាមរយៈគេហទំព័ររបស់ក្រុមហ៊ុន Apple បានបង្ហាញថា មានអ្នកប្រើប្រាស់ខ្លះកំពុងតែមានបញ្ហា ជាមួយនឹងកម្មវិធីមួយចំនួនមានដូចជា iCloud Drive, Notes, Photos និង iCloud Backup។

បញ្ហានេះបានចាប់ផ្ដើមតាំងពីម៉ោងប្រហែល ១១យប់ម៉ោងនៅប្រទេសកម្ពុជា ហើយបច្ចុប្បន្នកម្មវិធីមួយចំនួន ត្រូវបានកែសម្រួលរួចហើយផងដែរ។

សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចចូលទៅគេហទំព័រ របស់ក្រុមហ៊ុនផ្ទាល់តាមរយៈ តំណភ្ជាប់ដូចខាងក្រោម៖ https://www.apple.com/support/systemstatus/