Google – Champey News

Google បន្ថែមមុខងារ អាចជួយការពារព័ត៌មានឯកជនភាព ក្នុងការប្រើប្រាស់ Incognito Tabs
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ដើម្បីឱ្យការប្រើប្រាស់ Incognito Tabs ឬ Private Tabs របស់កម្មវិធី Chrome សម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS កាន់តែមានសុវត្ថិភាព ក្រុមហ៊ុន Google បានបន្ថែមមុខងារដែលទាមទារ អ្នកប្រើប្រាស់ឱ្យបញ្ចូលទិន្នន័យជីវមាត្រ (Biometrics) ដើម្បីអាចឱ្យពួកគេចូលទៅ មើលព័ត៌មាននៅក្នុង Incognito Tabs។

ប្រសិនបើលោកអ្នកបាន បើកប្រើមុខងារចាក់សោរ Incognito tabs កម្មវិធីនឹងទាមទារឱ្យលោកអ្នកបញ្ចូល ទិន្នន័យជីវមាត្រមានដូចជា ក្រយ៉ៅម្រាមដៃ ផ្ទៃមុខ ឬលេខសម្ងាត់ដើម្បីអាចចូលទៅប្រើ Incognito tabs ឡើងវិញបន្ទាប់ពីលោកអ្នកបានបិទ ហើយព្យាយាមបើកកម្មវិធី Chrome វិញនោះ។ ដូច្នេះមុខងារនេះអាចជួយរារាំង មិនឱ្យអ្នកប្រើប្រាស់ដទៃទៀត ដែលប្រើទូរសព្ទរបស់លោកអ្នកអាចចូលទៅ មើលអ្វីដែលលោកអ្នកបានមើលនៅក្នុង Incognito tabs។

ដើម្បីប្រើមុខងារថ្មីនេះ លោកអ្នកអាចចូលទៅក្នុង Settings របស់កម្មវិធី Chrome > Privacy > Lock Incognito tabs ដើម្បីបើកមុខងារនេះ៕

បារាំងផាកពិន័យក្រុមហ៊ុន Google ៥៩៣លានដុល្លារ
ភ្នំពេញ÷ បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Associated Press កាលពីថ្ងៃអង្គារបានឱ្យដឹងថា និយតករផ្នែកគ្រប់គ្រងការប្រកួតប្រជែងរបស់ប្រទេសបារាំងបានធ្វើការផាកពិន័យក្រុមហ៊ុន Google ជាទឹកប្រាក់ចំនួន៥៩២ លានដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពីពួកគេរកឃើញថាក្រុមហ៊ុនមិនបានខិតខំប្រឹងប្រែងក្នុងការចចារ ដើម្បីបង់កម្រៃសេវាកម្មទៅឱ្យក្រុមហ៊ុនសារព័ត៌មាននៅក្នុងប្រទេសបារាំង តាមការកំណត់របស់រដ្ឋាភិបាល។ នេះបើយោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។

ភាពចម្រូងចម្រាសនេះគឺ ដោយសារតែប្រទេសជាច្រើននៅសហភាពអឺរ៉ុប និងនៅជុំវិញពិភពលោកបានចាប់ផ្ដើមទាមទារឱ្យក្រុមហ៊ុន Google និងក្រុមហ៊ុនខ្នាតយក្សជាច្រើនទៀតបង់ប្រាក់កម្រៃសេវាកម្មទៅឱ្យក្រុមហ៊ុនសារពត៌មាន នៅពេលដែលពួកគេយកព័ត៌មានទាំងនោះទៅផ្សព្វផ្សាយបន្ត បើទោះបីជាក្នុងលក្ខណៈសង្ខេប (News snippet) ដូចក្រុមហ៊ុន Google បានផ្សព្វផ្សាយក៏ដោយ។

ទន្ទឹមនឹងការផាកពិន័យនេះ អាជ្ញាធរក៏បានគំរាមថានឹងធ្វើការផាកពិន័យជាទឹកប្រាក់ចំនួនមួយលានដុល្លារអាមេរិកក្នុងមួយថ្ងៃប្រសិនបើក្រុមហ៊ុន Google មិនបានធ្វើសំណើជាមួយនឹងក្រុមហ៊ុនសារព័ត៌មានក្នុងរយៈពេលពីរខែនោះ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំកន្លងទៅអាជ្ញាធរបារាំងបាន ដាក់កំណត់រយៈពេល ៣ខែឱ្យក្រុមហ៊ុន Google ធ្វើការពិភាក្សាជាមួយនឹងក្រុមហ៊ុនសាព័ត៌មានដើម្បីដោះស្រាយបញ្ហានេះ ឬក្រុមហ៊ុននឹងរងការផាកពិន័យ៕

សហភាពអឺរ៉ុបបានដាក់សម្ពាធលើក្រុមហ៊ុន Google ដើម្បីបង្កើនចំនួនកម្មវិធីស្វែងរក (search engine) នៅក្នុងទូរសព្ទ
ភ្នំពេញ÷ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា កាលពីឆ្នាំ ២០១៨ សហភាពអឺរ៉ុបបានធ្វើការផាកពិន័យក្រុមហ៊ុន Google ចំនួន ៥ពាន់លានដុល្លារទាក់ទងនឹងការដាក់កំណត់ដែលមិនអាចឱ្យអ្នកប្រើប្រាស់ជ្រើសរើសប្រើកម្មវិធីស្វែងរកពីក្រុមហ៊ុនដទៃទៀត ជាមួយនឹងទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android។ ជាងនេះទៅទៀត Google ក៏បានដាក់សម្ពាធទៅលើក្រុមហ៊ុនផ្ដល់សេវាកម្មទូរសព្ទឱ្យបញ្ចូលតែកម្មវិធី Google Chrome និងកម្មវិធីផ្សេងៗទៀតរបស់ក្រុមហ៊ុន Google។

ក្រោយពីរងការផាកពិន័យ ក្រុមហ៊ុនបានបង្កើតកម្មវិធីដេញថ្លៃ សម្រាប់ក្រុមហ៊ុនដែលមានកម្មវិធីស្វែងរកណាដែលចង់បង្ហាញកម្មវិធីរបស់ពួកគេនៅក្នុងទូរសព្ទ Android។ ក្រុមហ៊ុន Google នឹងជ្រើសរើសយកក្រុមហ៊ុនចំនួនពីរដែលបានដេញថ្លៃខ្ពស់ជាងគេមកដាក់បញ្ចូលជាមួយនឹងកម្មវិធីរបស់ខ្លួន ដែលអ្នកប្រើប្រាស់អាចជ្រើសរើសបាន។

ការប្រើវិធីដេញថ្លៃនេះបានធ្វើឱ្យក្រុមហ៊ុនដែលពុំមានថវិកាច្រើនមានការពុំពេញចិត្ត និងជាវិធីមួយដែលក្រុមហ៊ុនបង្កើតដើម្បីរកចំណូលបន្ថែម។ ដោយមើលឃើញពីភាពលម្អៀងនេះ សហភាពអឺរ៉ុបបានធ្វើការទាមទារជាថ្មីម្ដងទៀតឱ្យក្រុមហ៊ុនបញ្ចប់ការដេញថ្លៃ និងតម្រូវឱ្យមានចំនួនកម្មវិធីស្វែងរកច្រើនជាងមុនសម្រាប់អ្នកប្រើប្រាស់ជ្រើសរើស។

ដើម្បីចៀសវាងពីការស៊ើបអង្កេត ដែលអាចនឹងរងការផាកពិន័យផងនោះ ក្រុមហ៊ុនបានយល់ព្រមបញ្ឈប់ការដេញថ្លៃ។ ជាងនេះទៅទៀតក្រុមហ៊ុននឹងបង្ហាញកម្មវិធីស្វែងរក ដែលអាចមានចំនួនដល់ទៅ១២ សម្រាប់អ្នកប្រើប្រាស់ជ្រើសរើស ចាប់ផ្ដើមពីថ្ងៃទី ១ខែកញ្ញាចុងឆ្នាំនេះ៕

Google នឹងធ្វើការកែទម្រង់របៀប គ្រប់គ្រងផ្សព្វផ្សាយពាណិជ្ជកម្ម បន្ទាប់ពីរងការផាកពិន័យចំនួនប្រមាណ ២៦៨លាន
ភ្នំពេញ​៖ នាយកដ្ខាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​ឲ្យ​ដឹង​ថា​
ក្រុមហ៊ុន Google បានព្រមព្រៀងជាមួយរដ្ឋាភិបាលបារាំងបន្ទាប់ពីត្រូវបានរងការចោទប្រកាន់ថា បានប្រើសក្ដានុពលរបស់ខ្លួនដើម្បីគាបសង្កត់ក្រុមហ៊ុនតូចៗទាក់ទងទៅនឹងការផ្សព្វផ្សាយពាណិជ្ជកម្ម។

ការឯកភាពនេះគឺដើម្បីបញ្ចប់នូវការស៊ើបអង្កេត ហើយក្រុមហ៊ុន Google បានយល់ព្រមបង់ប្រាក់ពិន័យចំនួន ២៦៨លាន ដុល្លារសហរដ្ឋអាមេរិក និងបានសន្យាថានឹងធ្វើកំណែទម្រង់របៀបគ្រប់គ្រងផ្សព្វផ្សាយពាណិជ្ជកម្ម ចាប់ផ្ដើមពីត្រីមាសទីមួយឆ្នាំ២០២២ ដោយមានការឃ្លាំមើលពីក្រុមអ្នកគ្រប់គ្រងដាច់ដោយឡែកមួយផ្សេងទៀត។ នេះគឺជាលើកទីមួយហើយដែលក្រុមហ៊ុនបច្ចេកវិទ្យា ដ៏ធំមួយនេះបានទទួលស្គាល់ទាក់ទងទៅនឹងភាពលំអៀងនៅក្នុងរូបមន្តបច្ចេកវិទ្យាក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម។

ទោះបីជាកិច្ចព្រមព្រៀងនេះគឺសម្រាប់តែប្រទេសបារាំងតែមួយ ហើយការផាកពិន័យគឺវាមានចំនួនទឹកលុយតិចតួចសម្រាប់ក្រុមហ៊ុន Google នោះក្ដី ក៏ប៉ុន្តែអ្នកវិភាគគិតថានេះគឺគ្រាន់តែជាជំហានដំបូង ហើយពួកគេសង្ឃឹមថាប្រទេសជាច្រើនទៀតនៅអឺរ៉ុប និងសហរដ្ឋអាមេរិក នឹងបើកការស៊ើបអង្កេតទាក់ទងទៅនឹងករណីនេះផងដែរ៕

Google នឹងបន្ថែមមុខងារដែលអាចឱ្យអ្នកប្រើប្រាស់​ បិទការប្រើ Advertising ID ដើម្បីតាមដាននៅចុងឆ្នាំនេះ
ភ្នំពេញ៖ បើយោងទៅតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន Google កាលពីពេលថ្មីៗនេះបានឱ្យដឹងថា នៅចុងឆ្នាំនេះក្រុមហ៊ុននឹងបន្ថែមនូវមុខងារដែលអាចឱ្យអ្នកប្រើប្រាស់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android បិទកុំឱ្យក្រុមហ៊ុនអាចប្រើលេខសំគាល់ (advertising ID) សម្រាប់តាមដានពួកគេក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម។ មុខងារនេះគឺវាដូចគ្នាទៅនឹងមុខងារ App Tracking Transparency ដែលក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS 14 ហើយនោះ។នេះបើយោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។

ក្រុមអ្នកស្រាវជ្រាវធ្លាប់បានបង្ហាញ ពីការព្រួយបារម្ភរបស់ក្រុមហ៊ុន Google ជាមួយនឹងមុខងារថ្មីនេះ ដែលវាអាចធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលដល់ច្រើនសន្ធឹកសន្ធាប់ពីការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ពួកគេ។ ប៉ុន្តែដោយសារតែក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់មុខងារនេះហើយនោះ បានជា Google ត្រូវតែដាក់ចេញនូវមុខងារស្រដៀងគ្នានេះ ដើម្បីកុំឱ្យអ្នកប្រើប្រាស់គិតថា ក្រុមហ៊ុនមិនបានគិតពីការការពារទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់។

ជាមួយមុខងារថ្មីនេះក្រុមហ៊ុន Apple បានទាមទារឱ្យអ្នកអភិវឌ្ឍកម្មវិធីបន្ថែមមុខងារក្រើនរំឭក (prompt) ឱ្យមានការឯកភាពពីអ្នកប្រើប្រាស់ទាក់ទងទៅនឹងការប្រើលេខសំគាល់ដើម្បីអាចតាមដានអ្នកប្រើប្រាស់ពីកម្មវិធីមួយទៅកម្មវិធីមួយទៀត ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម។ ចំណែកឯក្រុមហ៊ុន Google វិញនោះ អ្នកប្រើប្រាស់អាចបិទឬបើកមុខងារនេះនៅក្នុងការកំណត់ (Settings) របស់ទូរសព្ទវិញ។

គួររំឭកផងដែរថា ក្រុមហ៊ុនហ្វេសប៊ុកធ្លាប់បានធ្វើការផ្សព្វផ្សាយរិះគន់ក្រុមហ៊ុន Apple ខ្លាំងៗ ដោយចោទប្រកាន់ថា មុខងារនេះគឺមិនមែនដើម្បីសម្រាប់ការពារទិន្នន័យឯកជនភាពនោះទេ ផ្ទុយទៅវិញគឺវាដើម្បីឱ្យក្រុមហ៊ុន Apple ទាញយកផលចំណេញតែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពបច្ចេកវិទ្យាវិញនោះគិតថា នេះគឺជាមុខងារដ៏ល្អ ហើយក្រុមហ៊ុនហ្វេសប៊ុកមានការមិនពេញចិត្តដោយសារតែ ភាគច្រើននៃប្រាក់ចំណូលរបស់ពួកគេគឺបានមកពីការប្រមូលទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម ឬលក់ទៅឱ្យក្រុមហ៊ុនទីបីនោះ៕

Google តែងតែព្យាយាមលាក់មុខងារ សម្រាប់បិទការតាមដានទីតាំង (Location tracking) ពីអ្នកប្រើប្រាស់
ភ្នំពេញ៖ ក្រុមអ្នកស្រាវជ្រាវតែងតែព្រមានអ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងមុខងារតាមដានទីតាំងរបស់ទូរសព្ទ ជាពិសេសសម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google ព្រោះក្រុមហ៊ុននេះតែងតែព្យាយាមទាញយកទីតាំងនិងទិន្នន័យរបស់អ្នកប្រើប្រាស់ ដ៏ច្រើនលើសលប់បើប្រៀបធៀបទៅនឹង ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS របស់ក្រុមហ៊ុន Apple។

បើតាមការបំភ្លឺនៅក្នុងសវនាការមួយនៅក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក បានបង្ហាញថា អ្នកប្រើប្រាស់ស្ទើរតែមិនអាចចៀសវាងពីការតាមដានទាញយកទីតាំងពីក្រុមហ៊ុន Google ដោយសារតែភាពស្មុគស្មាញក្នុងការផ្លាស់ប្ដូរការកំណត់ ដែលសូម្បីតែលោក Jen Chai ដែលជាបុគ្គលិកជាន់ខ្ពស់ទទួលបន្ទុកផ្នែកតាមដានទីតាំងរបស់ក្រុមហ៊ុន ក៏មិនយល់ច្បាស់អំពីមុខងារកំណត់ការតាមដានទីតាំងនេះទៀតផង។

បើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបញ្ជាក់ថាក្រុមហ៊ុន Google នៅតែអាចបន្តទាញយកទីតាំងរបស់អ្នកប្រើប្រាស់ទោះបីជាពួកគេបានបិទការតាមដានទីតាំង ហើយថែមទាំងបានបង្កប់មុខងារសម្រាប់បិទទីតាំងយ៉ាងសម្ងាត់ ដើម្បីចៀសវាងអ្នកប្រើប្រាស់អាចចូលទៅបិទមុខងារនេះបាន។ ជាងនេះទៅទៀតក្រុមហ៊ុន Google ក៏បានដាក់សម្ពាធទៅលើក្រុមហ៊ុនផលិតទូរសព្ទមានដូចជាក្រុមហ៊ុន LG ដើម្បីឱ្យពួកគេជួយក្នុងការលាក់មុខងារតាមដានទីតាំងផងដែរ៕

ក្រុមហ៊ុន Google បានដាក់បញ្ចូលមុខងារ ត្រីវិស័យជាមួយនឹងកម្មវិធីផែនទី (Google Maps) ឡើងវិញ
ភ្នំពេញ៖ កាលពីដើមឆ្នាំ២០១៩ ក្រុមហ៊ុន Google បានសម្រេចដកមុខងារត្រីវិស័យចេញពីកម្មវិធីផែនទី (Google Maps) ដោយសារតែពួកគេគិតថាមុខងារនេះគឺមិនមានសារៈសំខាន់ ហើយវានាំឱ្យមានភាពរញ៉េរញ៉ៃក្នុងការប្រើកម្មវិធីផែនទី ប៉ុន្តែអ្វីដែលមិនសមកើតមានឡើងនោះ គឺក្រុមហ៊ុននៅតែបន្តដាក់ឱ្យប្រើមុខងារនេះជាមួយនឹងកម្មវិធី Google Maps សម្រាប់ទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ iOS ទៅវិញ។ នេះបើយោងតាមហ្វេសប៊ុក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។

បន្ទាប់ពីក្រុមហ៊ុនបានដកមុខងារត្រីវិស័យនោះមក អ្នកប្រើប្រាស់ជាច្រើនបានសំដែងការមិនពេញចិត្តតាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម ដែលពួកគេចង់ឱ្យក្រុមហ៊ុនដាក់បញ្ចូលមុខងារនេះមកវិញ។ ដូច្នេះហើយក្រុមហ៊ុន Google បានដាក់បញ្ចូលមុខងារត្រីវិស័យជាមួយនឹងកម្មវិធីផែនទីកាលពីម្សិលមិញនេះ។

ប្រសិនបើលោកអ្នកកំពុងតែប្រើកម្មវិធី Google Maps ជាមួយទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android ហើយលោកអ្នកចង់ប្រើមុខងារត្រីវិស័យនោះ លោកអ្នកអាចធ្វើបច្ចុប្បន្នភាពកម្មវិធីដោយទាញយកកម្មវិធី Google Maps ជំនាន់ 10.62៕

ចៀសវាងពីការវាយ! អ្នកប្រើប្រាស់គួរតែ ធ្វើបច្ចុប្បន្នភាពកម្មវិធី Chrome 88 ជាបន្ទាន់
ភ្នំពេញ÷ មុខងារសម្រាប់ធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិរបស់កម្មវិធី Chrome បានធ្វើឱ្យមានភាពងាយស្រួលដែលអ្នកប្រើប្រាស់មិនចាំបាច់ចំណាយពេលវេលានិងតាមដានក្នុងការធ្វើបច្ចុប្បន្នភាពដោយខ្លួនឯង ប៉ុន្តែពេលនេះក្រុមអ្នកស្រាវជ្រាវបានស្នើឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពកម្មវិធី Chrome ជាបន្ទាន់ដើម្បីចៀសវាងពីការវាយប្រហារ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ការធ្វើបច្ចុប្បន្នភាពកែសម្រួលនេះគឺមានការប៉ះពាល់ជាមួយប្រព័ន្ធប្រតិបត្តិការទាំងបីធំៗ Windows, Mac និង Linux។

ក្រុមហ៊ុន Google ពុំបានផ្ដល់ព័ត៌មានលម្អិតទាក់ទងនឹងបញ្ហានេះទេ ប៉ុន្តែក្រុមហ៊ុនទទួលស្គាល់ថា ជនខិលខូចកំពុងតែប្រើភាពចន្លោះប្រហោងនេះដើម្បីធ្វើការវាយប្រហារ ដូច្នេះអ្នកប្រើប្រាស់គួរតែធ្វើបច្ចុប្បន្នភាពជាបន្ទាន់។ ជាងនេះទៅទៀតក្រុមហ៊ុន Google ក៏បានបញ្ជាក់ផងដែរថា គេនឹងបង្ហាញព័ត៌មានលម្អិតទាក់ទងនឹងការវាយប្រហារនៅពេលដែលអ្នកប្រើប្រាស់ភាគច្រើនបានធ្វើបច្ចុប្បន្នភាពរួចហើយនោះ។

ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់កុំព្យូទ័ររបស់លោកអ្នក នាយកដ្ឋានសូមឱ្យលោកអ្នកធ្វើបច្ចុប្បន្នភាពកម្មវិធី Chrome ជាបន្ទាន់ដើម្បីចៀសវាងពីការវាយប្រហារ៕