WhatsApp – Champey News

WhatsApp នឹងបន្ថែមមុខងារអ៊ីនគ្រីបសិន សម្រាប់សារដែលរក្សាទុក នៅក្នុងប្រព័ន្ធ cloud
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីម្សិលមិញនេះ ក្រុមហ៊ុនហ្វេសប៊ុកបានប្រកាសថា នឹងចាប់ផ្ដើមដាក់ឱ្យ ប្រើប្រាស់មុខងារអ៊ីនគ្រីបសិន សម្រាប់សារដែលរក្សាទុកនៅក្នុងប្រព័ន្ធ cloud សម្រាប់កម្មវិធី WhatsApp។

មុខងារអ៊ីនគ្រីបសិននេះ គឺវាស្រដៀងគ្នានឹងមុខងារអ៊ីនគ្រីបសិន សម្រាប់ការផ្ញើសារធម្មតា ដែលក្រុមហ៊ុនបានដាក់ឱ្យ ប្រើប្រាស់តាំងពីឆ្នាំ២០១៦។

ជាមួយនឹងមុខងារថ្មីនេះ លោកអ្នកអាចអ៊ីនគ្រីប សារដែលចង់រក្សាទុក មុនពេលបញ្ជូនទៅក្នុងប្រព័ន្ធ cloud មានដូចជា iCloud និង Google Drive ជាដើម។ នៅពេលដែលអ្នកប្រើប្រាស់ បើកប្រើមុខងារនេះ ទោះបីជាក្រុមហ៊ុន WhatsApp ឬក្រុមហ៊ុនដែលផ្ដល់សេវាកម្ម cloud ក៏មិនអាចមើលសារទាំងនោះបានឡើយ។

ទោះបីជាប្រព័ន្ធអ៊ីនគ្រីបសិន បានជួយអ្នកប្រើប្រាស់ក្នុងការ ការពារសាររបស់ពួកគេ ពីការបែកធ្លាយក្ដី ក៏មិនមានន័យថា គ្មាននរណាម្នាក់អាចមើលសារនោះដែរ ព្រោះក្រុមហ៊ុនមានបុគ្គលិក រាប់រយនាក់ដែលកំពុងតែ ឃ្លាំមើលសារទាំងនោះ នៅពេលដែលមានសេចក្ដីរាយការណ៍ ពីអ្នកប្រើប្រាស់ទាក់ទងនឹង ការបំពានផ្សេងៗ នេះបើតាមការផ្សព្វផ្សាយ របស់ក្រុមអ្នកស្រាវជ្រាវ កាលពីពេលថ្មីៗនេះ ៕

WhatsApp រងការផាកពិន័យជាទឹកប្រាក់២៦៦លានដុល្លារនៅសហភាពអឺរ៉ុប ដោយសារតែ…
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា ក្រោយពីធ្វើការស៊ើបអង្កេត អស់រយៈពេល២ឆ្នាំ ប្រទេសអៀរឡង់បានធ្វើការផាកពិន័យក្រុមហ៊ុន WhatsApp ២៦៦លានសហរដ្ឋអាមេរិក ទាក់ទងទៅនឹងការប្រព្រឹត្តល្មើសនឹងច្បាប់ការពារទិន្នន័យឯកជនភាព (GDPR law)។

នេះជាការផាកពិន័យ ដ៏ធំបំផុតទាក់ទងទៅនឹងការរំលោភបំពានទៅលើច្បាប់ GDPR ដែលមានចំនួនទឹកប្រាក់ ដល់ទៅបួនដងច្រើនជាងទឹកប្រាក់ដែលអាជ្ញាធរបានស្នើសុំ។ ប្រទេសអៀរឡង់បានចោទប្រកាន់ក្រុមហ៊ុនថា បានចែករំលែកព័ត៌មានរបស់អ្នកប្រើប្រាស់ជាមួយនឹង ក្រុមហ៊ុនហ្វេសប៊ុកដោយពុំបានជូនដំណឹង ដល់អ្នកប្រើប្រាស់ឱ្យបានត្រឹមត្រូវ។

គួរបញ្ជាក់ផងដែរថា ទាំងអាជ្ញាធរ និងអ្នកប្រើប្រាស់ជុំវិញពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីក្រុមហ៊ុន WhatsApp បានប្រកាសដាក់ចេញនូវលក្ខខណ្ឌថ្មីកាលពីដើមឆ្នាំនេះ ដែលទាមទារឱ្យ អ្នកប្រើប្រាស់ទាំងអស់ត្រូវតែយល់ព្រម ចែករំលែកទិន្នន័យឯកជនភាពរបស់ពួកគេ មានដូចជា ឈ្មោះ លេខទូរសព្ទ បញ្ជីអាសយដ្ឋាន លេខសំគាល់អាសយដ្ឋានទីតាំង (IP address) និងទិន្នន័យរបស់អ្នកប្រើប្រាស់ មួយចំនួនទៀតជាមួយក្រុមហ៊ុនហ្វេសប៊ុក ដែលធ្វើឱ្យអ្នកប្រើប្រាស់ជាច្រើនបានងាកមកប្រើកម្មវិធីទំនាក់ទំនង សង្គមផ្សេងៗទៀតមានដូចជា Telegram និង Signal ជាដើម៕

WhatsApp ប្ដឹងរដ្ឋាភិបាលឥណ្ឌា ទាក់ទងទៅនឹងច្បាប់ ដែលទាមទារប្រព័ន្ធអ៊ិនគ្រីបសារអាចតាមដានអ្នកផ្ញើសារបាន
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ WhatsApp បានប្ដឹងរដ្ឋាភិបាលឥណ្ឌាទាក់ទងទៅនឹង ច្បាប់អ៊ីនធឺណិតថ្មី ដែលត្រូវបានអនុម័តកាលពីដើមឆ្នាំនេះ ដោយទាមទារឱ្យក្រុមហ៊ុនផ្ដល់សេវាកម្មផ្ញើសារតាមរយៈប្រព័ន្ធបណ្ដាញសង្គម ត្រូវតែផ្ដល់ប្រភពអ្នកផ្ញើទៅឱ្យរដ្ឋាភិបាលនៅពេលដែលមានការស្នើសុំ។

WhatsApp បានចោទប្រកាន់រដ្ឋាភិបាលនៅក្នុងពាក្យបណ្ដឹងថា ផ្នែកមួយនៃច្បាប់អ៊ីនធឺណិតថ្មី ដែលការទាមទារឱ្យផ្ដល់ប្រភពអ្នកផ្ញើគឺជា ការរំលោភលើសិទ្ធិឯកជនភាពដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។

ទាំងក្រុមហ៊ុន WhatsApp និងអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យាមួយចំនួនទៀតគិតថា ការទាមទាររបស់រដ្ឋាភិបាលឥណ្ឌានឹងធ្វើឱ្យប្រព័ន្ធ end-to-end encryption អស់ប្រសិទ្ធភាពហើយនិងនាំឱ្យមានការជ្រៀតចូលកាន់តែច្រើន។ ប៉ុន្តែរដ្ឋាភិបាលអះអាងថា ក្រុមហ៊ុនអាចរកវិធីដើម្បីផ្ដល់ ប្រភពអ្នកផ្ញើសារបានដោយមិនចាំបាច់ ធ្វើការផ្លាស់ប្ដូរនៅក្នុងប្រព័ន្ធ end-to-end encryption ឡើយ។

គួរបញ្ជាក់ដែរថា ក្រៅពីការទាមទារឱ្យផ្ដល់ប្រភពអ្នកផ្ញើសារ ច្បាប់នេះក៏ទាមទារឱ្យក្រុមហ៊ុនត្រូវតែអាចលុបចោលព័ត៌មានក្នុងរយៈពេល៣៦ម៉ោង បន្ទាប់ពីតុលាការចេញដីកា រៀបចំប្រព័ន្ធដើម្បីឆ្លើយតបនិងបញ្ហាផ្សេងៗ និងមានប្រព័ន្ធដែលអាចលុបចោលរូបភាព និងវីដេអូអាសអាភាស បានដោយស្វ័យប្រវត្តិ៕

WhatsApp នឹងបិទមុខងារមួយចំនួន ប្រសិនបើលោកអ្នកមិនឯកភាពជាមួយនឹងលក្ខខណ្ឌថ្មីរបស់ក្រុមហ៊ុន
ភ្នំពេញ÷ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន WhatsApp បានផ្សព្វផ្សាយនូវលក្ខខណ្ឌថ្មី ដែលតម្រូវឱ្យអ្នកប្រើប្រាស់ត្រូវតែឯកភាពចែករំលែកទិន្នន័យឯកជនភាពរបស់ពួកគេ មានដូចជា ឈ្មោះ លេខទូរសព្ទ បញ្ជីអាសយដ្ឋាន លេខសំគាល់អាសយដ្ឋានទីតាំង (IP address) និងទិន្នន័យរបស់អ្នកប្រើប្រាស់ជាច្រើនទៀតជាមួយក្រុមហ៊ុនរបស់ពួកគេមានដូចជា Facebook, Facebook Payments, Onavo, Facebook Technologies និង CrowdTangle ចាប់ផ្ដើមពីពាក់កណ្ដាលខែឧសភា ដើម្បីអាចបន្តប្រើប្រាស់កម្មវិធីនេះបាន។

ជាមួយនឹងលក្ខខណ្ឌថ្មីដែលបានកែសម្រួលក្រុមហ៊ុនបានបញ្ជាក់ថា ប្រសិនបើអ្នកប្រើប្រាស់មិនឯកភាពជាមួយនឹងលក្ខខណ្ឌថ្មីនោះ ដំបូងក្រុមហ៊ុននឹងបន្តផ្ញើសារក្រើនរំឭកឱ្យអ្នកប្រើប្រាស់ឯកភាពនឹងលក្ខខណ្ឌថ្មី។ បន្ទាប់មកក្រុមហ៊ុននឹងបិទមិនឱ្យអ្នកប្រើប្រាស់អាចចូលទៅក្នុងបញ្ជីសារ (Chat list) ប៉ុន្តែពួកគេអាចបន្តអាន ឬផ្ញើសារបានតាមរយៈ Notification និងអាចទទួលការហៅចូលបានមួយរយៈតូច។ ប្រសិនបើលោកអ្នកនៅតែមិនឯកភាពជាមួយនឹងលក្ខខណ្ឌថ្មីនោះ គណនីរបស់លោកអ្នកនឹងឈប់ដំណើរការទាំងស្រុង ហើយប្រសិនបើគណនីណាមិនមានដំណើរការក្នុងរយៈពេល ១២០ថ្ងៃ ក្រុមហ៊ុននិងបិទគណនីទាំងនោះចោល។

គួរបញ្ជាក់ដែរថា កាលពីដើមឆ្នាំនេះក្រុមហ៊ុន WhatsApp បានដាក់ចេញនូវលក្ខខណ្ឌថ្មី ដោយភ្ជាប់មកជាមួយនូវពាក្យពេចន៍ព្រមានខ្លាំងៗថា ប្រសិនបើអ្នកប្រើប្រាស់មិនឯកភាពជាមួយនឹងលក្ខខណ្ឌថ្មី ក្រុមហ៊ុននឹងលុបគណនីរបស់ពួកគេចោលទាំងស្រុង ដែលនេះបានធ្វើឱ្យអ្នកប្រើប្រាស់ជាច្រើនបានឈប់ប្រើប្រាស់កម្មវិធីនេះ ហើយងាកមកប្រើកម្មវិធីទំនាក់ទំនងសង្គមផ្សេងៗទៀតមានដូចជា Telegram និង Signal ជាដើម។

ប្រសិនបើលោកអ្នកមានបំណងចង់ឈប់ប្រើនិងលុបកម្មវិធី WhatsApp ចោល លោកអ្នកគួរតែធ្វើការទាញយកប្រវត្តិទិន្នន័យពីក្នុងកម្មវិធី មុននឹងលុបវាចោល៕

ពេលនេះយើងអាចផ្ទេរសារចាស់ៗពីកម្មវិធី WhatsApp ទៅកម្មវិធី Telegram បានកាន់តែងាយស្រួល
ភ្នំពេញ៖ យោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា បន្ទាប់ពីការប្រកាសដាក់ចេញ    លក្ខខណ្ឌថ្មីរបស់កម្មវិធី WhatsApp ដែលទាមទារឱ្យអ្នកប្រើប្រាស់ទាំងអស់ត្រូវតែយល់ព្រម ចែករំលែកទិន្នន័យឯកជនភាព របស់ពួកគេ មានដូចជា ឈ្មោះ លេខទូរសព្ទ បញ្ជីអាសយដ្ឋាន លេខសំគាល់អាសយដ្ឋានទីតាំង    (IP address) និងទិន្នន័យប្រើប្រាស់មួយចំនួនទៀត ជាមួយក្រុមហ៊ុនហ្វេសប៊ុកនោះមក មានអ្នកប្រើប្រាស់ជាច្រើនបានងាកមកប្រើកម្មវិធីទំនាក់ទំនងសង្គមផ្សេងៗទៀតមានដូចជាកម្មវិធី Signal និងកម្មវិធី Telegram  ដែលនេះបានធ្វើឱ្យក្រុមហ៊ុនទាំងពីរមានការកើនឡើងនៃចំនួនអ្នកប្រើប្រាស់យ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

ដើម្បីទាក់ទាញអ្នកប្រើប្រាស់ឱ្យបានកាន់តែច្រើន និងដើម្បីធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់    ដែលចង់ធ្វើការផ្លាស់ប្ដូរពីកម្មវិធីផ្សេងៗទៀតមានដូចជា WhatsApp, Line និង KakaoTalk មកកម្មវិធី Telegram ផងនោះ ក្រុមហ៊ុន Telegram បានធ្វើបច្ចុប្បន្នភាពកម្មវិធី ហើយថែមទាំងបានធ្វើការផ្សព្វផ្សាយណែនាំដល់អ្នកប្រើប្រាស់ក្នុងការទាញយកទិន្នន័យដូចជាសារពីកម្មវិធីចាស់ទៀតផង។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅអានការណែនាំរបស់ក្រុមហ៊ុន Telegram តាមតំណភ្ជាប់ដូចខាងក្រោម៖
https://telegram.org/blog/move-history