នាយករដ្ឋមន្ត្រី ណែនាំឱ្យតាមដានឱ្យជាប់ចំពោះការប្រើប្រាស់សេវា ប.ស.ស របស់ពលរដ្ឋ

0
4

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំដល់រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល ត្រូវតាមដានឱ្យបានជាប់លាប់ចំពោះការប្រើប្រាស់សេវា ប.ស.ស របស់ប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាមិនឱ្យមានការរើសអើងចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់សេវានេះឡើយ។

ក្នុងឳកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋ​កិច្ច​ពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី បានបញ្ជាក់ថា ប.ស.ស ជាគោលនយោបាយរបស់អតីតនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តអនុវត្តគោលនយោបាយនេះ។ ប.ស.ស មិនត្រឹមតែជួយដល់សេវាសុខភាពនោះទេ ប.ស.ស អាចជួយដល់គ្រោះថ្នាក់ការងារ។

សម្ដេចនាករដ្ឋមន្ត្រីបន្ថែមថា គោលនយោបាយរបស់រដ្ឋាភិបាល បានផ្ដល់អត្ថប្រយោជន៍ដល់កម្មករនិយោជិត ចំពោះស្ត្រីមានផ្ទៃពោះ នៅពេលពិនិត្យសុខភាពទទួលបានប្រាក់ឧបត្ថម្ភ ៨ម៉ឺនរៀល ឆ្លងទន្លេ កូន១ ឧបត្ថម្ភប្រាក់ ៨០ម៉ឺនរៀល, កូន២ ឧបត្ថម្ភ ១លាន ៦០ម៉ឺនរៀល, កូន៣ ឧបត្ថម្ភ ១លាន ៨០ម៉ឺនរៀល និងកូនភ្លោះ៣ ទទួលបានការឧបត្ថម្ភពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតថែមទៀតផង៕      

 

LEAVE A REPLY

Please enter your comment!
Please enter your name here