ភ្នំពេញ៖ ក្រោយផ្ទុះរឿងម្តាយបង្កើតតារាចម្រៀង ពេជ្រ សូលីកា បានធ្វើសកម្មភាពសម្លាប់មនុស្សម្នាក់នៅផ្ទះក្នុងបុរីដោន កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ជនសង្ស័យ និងជនរងគ្រោះ គឺជាសង្សារនឹងគ្នា (ស្រឡាញ់ភេទដូចគ្នា)។ ហើយចំពោះមូលហេតុដែលសម្លាប់នោះ គឺមកប្រច័ណ្ឌ ក្រោយជនរងគ្រោះបានបាត់ចិញ្ចៀន។
ការឈ្លោះគ្នាឈានដល់សម្លាប់នេះ កើតឡើងនៅពេលជនរងគ្រោះស្រវឹង ហើយចាប់ផ្ដួលទៅនឹងដី ហើយចងដៃជាមួយខ្សែគោ បន្ទាប់មកក៏បានចាប់ក្បាលជនរងគ្រោះ ផ្ទប់ទៅនឹងខ្នើយ រហូតផុតដង្ហើម៕