ដំណឹងល្អ! ប្រទះឃើញកូនផ្សោតថ្មី១ក្បាល ទើបកើតបានអាយុប្រហែលមួយសប្តាហ៍ នៅក្នុងតំបន់ទីជម្រកធម្មជាតិត្បូងខ្លា

0
7

ភ្នំពេញ៖ ដំណឹងដ៏រីករាយកូនសត្វផ្សោតទី១នៃមេគង្គកម្ពុជាសម្រាប់ ឆ្នាំ ២០២១ ថ្មីមួយក្បាលបានកើតនៅក្នុងតំបន់ទីជម្រកធម្មជាតិ ត្បូងខ្លា ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង។

យោងតាមអង្គការWWF បានឲ្យដឹងថា កូនសត្វផ្សោតថ្មីមួយក្បាលនេះមានអាយុប្រហែលមួយសប្តាហ៍ត្រូវបានអ្នកវិទ្យាសាស្រ្តប្រទះឃើញកាលពីចុងសប្តាហ៍មុន កំពុងហែលជាមួយសត្វផ្សោតពេញវ័យចំនួន ៤ ផ្សេងទៀត នៅក្នុងតំបន់ទីជម្រកធម្មជាតិ ត្បូងខ្លា ដែលមានទីតាំងស្ថិតនៅក្នុងខេត្តស្ទឹងត្រែង។

WWF បន្តថា ការកត់ត្រានូវវត្តមានកូនសត្វផ្សោតទី១នេះ បានប្រព្រឹត្តទៅខណៈពេលដែលក្រុមអ្នកវិទ្យាសាស្រ្តនៃស្ថាប័នរដ្ឋបាលជលផល និងអង្គការWWF កំពុងតាមដានស្ថានភាពសត្វផ្សោត នៅតាមបណ្តាយដងទន្លេមេគង្គ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២០ ក្រុមអ្នកវិទ្យាសាស្រ្តបានកត់ត្រាទុកនូវស្ថិតិ កូនសត្វផ្សោតសរុបចំនួន ៩ ក្បាល ខណៈដែលកូនសត្វផ្សោតសរុបចំនួន ១៣ ក្បាលត្រូវបានកត់ត្រាទុកក្នុងទិន្នន័យឆ្នាំ ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here