ភ្នំពេញ៖ ក្រោយពីអ្នកជំងឺកូវីដ១៩ម្នាក់ ស្លាប់ដោយសារ រេីមេថ្នាំញៀនធ្ងន់ធ្ងរ បណ្តាលឲ្យគាំងបេះដូងនាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យយកអ្នកកេីតជំងកូវីដ-១៩ ពីមណ្ឌលព្យាបាលព្រែកព្នៅ មកព្យាបាលក្នុងសណ្ឋាគារ Great dukeវិញ ។
សូមរំលឹកថា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា បុរសជនជាតិចិនម្នាក់ ឈ្មោះឡាយ ប៊ីនស៊ាង មានវិជ្ជមានកូវីដ-១៩ និងសម្រាកព្យាបាល នៅមណ្ឌលព្យាបាល កូវីដ-១៩ ព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ មីនា និងបានទទួលមរណភាព ក្នុងអំឡុងពេលព្យាបាល កាលពីថ្ងៃទី៤ មីនា ដោយរកឃើញថា បុរសជនជាតិចិនរូបនេះ ជាអ្នកប្រើប្រាស់បារីច្រើន និងមានសារធាតុអំហ្វេតាមីនខ្ពស់ និងមានវិជ្ជមាន កូវីដ១៩ផង នោះ ទើបរើមេថ្នាំញៀនធ្ងន់ធ្ងរ បណ្តាលឲ្យគាំងបេះដូងស្លាប់ភ្លាមៗ។
តាមរយៈសារសំឡេង នៅយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ ថា «ខ្ញុំមានការស្លត់ចិត្តនៅពេលដែលដឹងថាកន្លែងចត្តាឡីស័កព្រែកព្នៅគឺជាកន្លែងដែលមិនមែនជាតំបន់ព្យាបាលទេ តាមដឹងកន្លែងនោះគឺថា អ្នកមិនឈឺយកទៅកន្លែងហ្នឹងឈឺបណ្ដោយ អីចឹងមិនអាចព្យាបាលបានទេ»។
សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចេញបទបញ្ជា រួមគ្នារៀបចំសណ្ឋាគារ អាំងត័រកង់ទីណង់តាល់ ថ្ងៃហ្នឹង យប់ហ្នឹង ថ្ងៃស្អែក យប់ស្អែក ថ្ងៃខានស្អែក ដឹកអ្នកជំងឺពីព្រែកព្នៅ ចូលសណ្ឋាគារ អាំងត័រកង់ទីណង់តាល់ ឲ្យខាងតែបាន។ គឺខ្ញុំចេញបទបញ្ជា បើសិនធ្វើរបៀបនឹង នេះបានបង្ហាញភាពជាអ្នកដឹកនាំយ៉ាងម៉េច»។
សម្ដេចតេជោ ក៏បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកនិងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក រៀបចំសណ្ឋាគារGreat Duke ដើម្បីដាក់អ្នកជំងឺកូវីដ-១៩ មកព្យាបាលវិញ៕