រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី២៤ករណីបន្ថែមទៀតនៅព្រឹកនេះ

0
8

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី៨មីនាឆ្នាំ២០២១ថាបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៤នាក់បន្ថែមទៀតនៅរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ។

យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាលបានឲ្យដឹងថាអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៤នាក់សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់និងបានជាសះស្បើយ៧នាក់ពីព្រឹត្តិការណ៍សហគមន៍។
ក្រសួងថាក្នុងចំណោមអ្នកឆ្លងទាំ២៤នាក់ភាគច្រើនជាជនជាតិចិនជនជាតិខ្មែរនិងជនជាតិវៀតណាម។អ្នកឆ្លងនៅខេត្តព្រះសីហនុ នៅរាជធានីភ្នំពេញខេត្តកំពង់ចាមខេត្តកណ្តាលនិងនៅខេត្តកំពង់ធំ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី៨មីនានេះអ្នកឆ្លងជំងឺកូវីដ១៩សរុបនៅទូទាំងប្រទេសចំនួន១០១១នាក់និងអ្នកសម្រាកព្យាបាល ៤៩៣នាក់និងបានព្យាបាលជាសះស្បើយចំនួន៥១៧នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here