សាលារៀនក្នុងខេត្ដសៀមរាបមួយចំនួន ត្រូវបានផ្អាកដំណើរការ២សប្ដាហ៍ ដោយសារបញ្ហាកូវីដ១៩

0
12

សៀមរាប៖ សាលារៀនចំនួន ១៩កន្លែងស្ថិតក្នុង៤ឃុំ នៃស្រុកពួក ខេត្ដសៀមរាប ត្រូវបានផ្អាកបណ្ដោះអាសន្នរយះពេល ២សប្ដាហ៍ នេះបើយោងតាមលិខិតជូនដំណឹងរបស់ការិយាល័យអប់រំ យុវជន និងកីឡា ស្រុកពួក កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ នេះ ។

យោងតាមលិខិតដដែល បានឱ្យដឹងទៀតថា សាលារៀនដែលផ្អាកដំណើរការទាំងនោះ រួមមាន៖ ឃុំខ្នាត ចំនួន ៦សាលារៀន, ឃុំពួក ចំនួន ៥សាលារៀន, ឃុំសំរោយា ចំនួន ៣សាលារៀន, និងឃុំកែវពណ៌ ចំនួន៥សាលារៀន។

ការសម្រេចផ្អាកនេះ ធ្វើឡើងក្រោយពីមានការពិភាក្សាជាមួយលោកអភិបាលស្រុក ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នាពេលបច្ចុប្បន្ន។

គួបញ្ជាក់ផងដែរថា ការផ្អាកដំណើរការសាលារៀន នៅក្នុងឃុំចំនួន០៤ ក្នុងស្រុកពួក ខាងលើ ស្របពេលរដ្ឋបាលខេត្តសៀមរាប បានណែនាំដល់ អាជ្ញាធរនៅតាមបណ្ដាស្រុកមួយចំនួននៅតាមចំណុចព្រំប្រទល់ខេត្ត រៀបចំប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន ដែលអាចមានហានិភ័យនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here