ប្រមុខរាជរដ្ឋាភិបាលណែនាំឲ្យផ្អាកការរៀបអាពាហ៍ពិពាហ៍ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩

0
10

ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានណែនាំឲ្យផ្អាកការរៀបចំអាពាហ៍ពិពាហ៍នៅកម្ពុជានាពេល បច្ចុប្បន្ននេះ ប៉ុន្ដែអនុញ្ញាតឲ្យរៀបចំពិធីសែនព្រេនជាលក្ខណៈក្រុមគ្រួសារ ហើយចាំរៀបចំអាពាហ៍ពិពាហ៍ តាមក្រោយវិញ ។

តាមរយៈសារសំឡេង នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ការរៀបចំអាពាហ៍ពិពាហ៍គួរត្រូវបានផ្អាក បើសិនជាធ្វើ ត្រូវរង្វង់សែនព្រេនជាប ណ្ដោះអាសន្នសិន ក៏អាចធ្វើទៅរួចដែល ព្រោះមានទម្លាប់ការធ្វើបែបនេះ សែនព្រេងក្នុងពិធីតូចតាច នៅក្នុងគ្រួសារ ហើយចាំរៀបការនៅពេលក្រោយ ក៏មិនទាន់យឺតពេលដែរ។ ខ្ញុំគិតថា ប្រពៃណីទំនៀមទម្លាប់របស់យើង ក៏មិនប្រកាន់ ជាមួយរឿងហ្នឹងទេ»។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យ រដ្ឋបាលរាជធានី-ខេត្ត ត្រូវធ្វើការពិចារណាទាក់ទិនការចេញបទបញ្ជាផ្អាកជាបណ្តោះអាសន្ននូវពិធីមង្គលការ ឬពិធីផ្សេងៗ នៅក្នុងខេត្តរបស់ខ្លួន។
សូមរំលឹកថា គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១៣២៥នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៧៣០នាក់ ,អ្នកកំពុងសម្រាកព្យាបាល ចំនួន៥៩២នាក់ និងអ្នកស្លាប់ដោយសារកូវីដ-១៩ម្នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here