ការប្រើប្រាស់កើនឡើងខ្លាំង! ក្រសួងប្រៃសណីយ៍ណែនាំឲ្យប្រតិបត្តិករផ្តល់សេវាអ៊ីនធើណិត សម្រួលដល់ការប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ចៀសវាងភាពរអាក់រអួលខណៈ

0
8

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានណែនាំឲ្យប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត និងអ៊ីនធឺណិត (ISP) ទាំងអស់ ពង្រឹងគុណភាពសេវារបស់ខ្លួន ខណៈចាប់តាំងពីកើតមានព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ទំហំប្រើប្រាស់សេវាអ៊ីនធឺណិតកាន់កើនឡើងគួរឲ្យគត់សម្គាល់។

សេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីថ្ងៃទី២២មីនា បានបញ្ជាក់ថា “ចាប់តាំងពីមានព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» មក ទំហំនៃការប្រើប្រាស់សេវាអ៊ីនធឺណិត កាន់តែកើនឡើងគួរឱ្យកត់សម្គាល់។

ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមធ្វើការណែនាំដល់ប្រតិបត្តិករ ផ្តល់សេវាទូរសព្ទចល័ត និងប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត (ISP) ទាំងអស់ ត្រូវពង្រឹងគុណភាពសេវាទូរគមនាគមន៍របស់ខ្លួន ដើម្បីសម្រួលដល់ការប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ ជៀសវាងភាពរអាក់រអួល ក្នុងទំនាក់ទំនងសង្គម ការសិក្សា និងការបំពេញការងារពីចម្ងាយតាមប្រព័ន្ធអនឡាញ (Online) ជាដើម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here