ម្តាយរបស់តារាកំប្លែងស្រីពីន ទទួលមរណភាពដោយសារជំងឺកូវីដ១៩វាយលុកលឿនខ្លាំង

0
7

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសថា នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះបានប្រកាសឲ្យដឹងថា កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ម្នាក់ទៀតនៅមន្ទីរពេទ្យរុស្ស៊ីដែលជាមនុស្សទី៥ ។

ស្រ្តីដែលស្លាប់នេះ មានអាយុជាង៦០ឆ្នាំ មានទីលំនៅក្នុងខណ្ឌមានជ័យ ត្រូវបានគេដឹងថា ជាម្តាយរបស់តារាកំប្លែងស្រី ឈ្មោះថា ស្រី ពីន ជាក្រុមកំប្លែងរបស់នាយក្រឹម ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ២៣ មីនា កម្ពុជាមានអ្នកឆ្លងសរុបចំនួន១៧៨៨ នាក់ អ្នកជាសះស្បើយចំនួន៩៩៩នាក់ អ្នកកំពុងព្យាបាលចំនួន៧៨៣នាក់ និងអ្នកស្លាប់ចំនួន៤នាក់ រាប់ទាំងស្រ្តីវ័យចំណាស់នេះគឺ៥នាក់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here