ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងបញ្ជាក់ថា ចាប់ពីថ្ងៃទី០៧-១៣ ខែមេសា ឆ្នាំ២០២១តំបន់មួយចំនួន នឹងមានភ្លៀងធ្លាក់ពីខ្សោយទៅច្រើន និងសូមឲ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន នឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់៕