ភ្នំពេញ÷ ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដ Sinopharm ចំនួន ៤០ ម៉ឺនដូសបន្ថែមទៀតដល់ភាគីកម្ពុជា។
យោងតាមហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជានាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះបានឲ្យដឹងថា វ៉ាក់សាំងទាំងនេះនឹងដឹកជញ្ជូនមកដល់ប្រទេសកម្ពុជានាចុងខែមេសាខាងមុខនេះតាមរយៈជើងហោះហើរពាណិជ្ជកម្ម៕

