ភ្នំពេញ៖ បន្ទាប់ពីបានឃើញវីដេអូឡាយ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីការមិនព្រមទទួលអ្នកជំងឺកូវីដ១៩ ដែលមកព្យាបាល នៅមណ្ឌលព្យាបាល ជំងឺកូវីដកម្រិតស្រាល លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានជូនជាយោបល់ គឺរដ្ឋអំណាចត្រូវរកទីតាំង នៅក្នុងតំបន់ ដែលមានពលរដ្ឋឆ្លងដើម្បីព្យាបាលអ្នកឆ្លង COVID-19 តែម្តង។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៤ ឧសភា លោក ពេជ្រ ស្រស់ បានបញ្ជាក់ យ៉ាងដូច្នេះថា “ក្រោយឃើញការមិនទទួល អ្នកផ្ទុកមេរោគ COVID-19 ដើម្បីព្យាបាលនៅមណ្ឌលកម្រិតស្រាលនោះ ខ្ញុំសូមជូនជាយោបល់មួយ គឺរដ្ឋអំណាចត្រូវរកទីតាំង នៅក្នុងតំបន់ ដែលមានពលរដ្ឋឆ្លង ដើម្បីព្យាបាលអ្នកឆ្លង COVID-19 តែម្តងទៅ ឆ្លងនៅខណ្ឌណា គឺខណ្ឌនោះទទួលខុសត្រូវ ហើយចល័តពេទ្យ មកព្យាបាល ពួកគាត់នៅនឹងកន្លែង”៕