ភ្នំពេញ÷ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តតាកែវ ខេត្តស្ទឹងត្រែង ខេត្តប៉ៃលិន ខេត្តព្រៃវែង និងខេត្តក្រចេះ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ អាល់កុល ជែលលាងដៃ និងតាមដានទំនិញក្លែងក្លាយ នៅតាមបណ្តាផ្សារ ឱសថស្ថាន និងម៉ាត ក្នុងខេត្តតាកែវ ខេត្តស្ទឹងត្រែង ខេត្តប៉ៃលិន ខេត្តព្រៃវែង និងខេត្តក្រចេះ។
នៅក្នុងសកម្មភាពចុះត្រួតពិនិត្យនេះ មន្រ្តីជំនាញបានដកយកគំរូមួយចំនួនមកធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ជាលទ្ធផល៖ ខេត្តតាកែវ : មន្ត្រីជំនាញ ពុំបានរកឃើញភាពមិនប្រក្រតីណាមួយឡើយ។
ខេត្តស្ទឹងត្រែង : មន្ត្រីជំនាញបានរកឃើញ អាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ប្រមាណ ១១៨លីត្រ។
ខេត្តប៉ៃលិន : មន្ត្រីជំនាញ ពុំបានរកឃើញភាពមិនប្រក្រតីណាមួយឡើយ។
ខេត្តព្រៃវែង : មន្ត្រីជំនាញបានរកឃើញ អាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ចំនួន ២៤លីត្រ និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ៦គីឡូក្រាម។
ខេត្តក្រចេះ : មន្ត្រីជំនាញបានរកឃើញ អាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ប្រមាណ ១២.៥លីត្រ។
បន្ទាប់មកមន្ត្រីជំនាញសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធី៕