សម្ដេចពិជ័យសេនា អំពាវនាវឲ្យកងទ័ព សិស្ស និស្សិតកំពុងបំពេញបេសកកម្មនិងសិក្សានៅក្រៅប្រទេស ប្រុងប្រយ័ត្នចំពោះកូវីដ១៩

0
12

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារ សម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើការអំពាវនាវ ឲ្យកងទ័ព សិស្ស និស្សិតដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាព និងសិក្សានៅតាមបណ្ដាប្រទេសនានា ត្រូវប្រុងប្រយ័ត្នចំពោះកូវីដ១៩។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានឲ្យដឹថា “អត្រាចម្លងនៃមេរោគ កូវីត-១៩ នៅតែបន្តកើនឡើងជារៀងរាល់ថ្ងៃ នៅតាមបណ្តាប្រទេសនានា នៅលើពិភពលោក ដូចនេះសូមក្មួយៗ កងទ័ព សិស្ស និស្សិតដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាព និងសិក្សានៅតាមបណ្ដាប្រទេសនានា ត្រូវប្រុងប្រយ័ត្ន និងថែទាំសុខភាព អនាម័យឱ្យបានល្អ ព្រមទាំងអនុវត្តនូវវិធានការការពារ “៣ការពារ ៣កុំ” ឱ្យបានខ្ជាប់ខ្ជួន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here