នគរបាលខេត្តតាកែវ ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់៨ទីតាំង ម្ចាស់ចម្ការរត់បាត់ស្រមោល

0
11

ភ្នំពេញ៖ កម្លាំងនគរបាលខេត្តតាកែវ បានដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ចំនួន ៨ទីតាំង។

ការចុះបង្ក្រាបនិងធ្វើការដុតបំផ្លាញចោលនេះធ្វើឡើង ដោយអនុវត្តន៍តាមការណែនាំចង្អុលបង្ហាញ និងបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្នុងការបង្ការទប់ស្កាត់បង្រ្កាបបទល្មើសដំណាំកញ្ឆាខុសច្បាប់ឲ្យដូចភ្លៀងរលឹមរួចមក។

ជាក់ស្ដែងនៅ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៧ និង៣០នាទី លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ប៉ុស្តិ៍ ឡើងលើភ្នំរុករក និងកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួន៨ទីតាំង អាងស្តុបទឹកចំនួន៥អាង នៅចំណុចដុបថ្មចង្រ្កានស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលមានផ្ទៃដីប្រមាណ ២៧៣២ម៉ែត្រការ៉េ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់ទីតាំងជាអ្នកដាំដំណាំកញ្ឆា ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here