មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ចុះត្រួតពិនិត្យទីតាំងយកសំណាក និងតំបន់ក្រហមបិទខ្ទប់ក្នុងក្រុងប៉ោយប៉ែត

0
7

ភ្នំពេញ​៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ រួមជាមួយលោក ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្ត និងអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យទីតាំងយកសំណាក និងតំបន់ក្រហមបិទខ្ទប់ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ដោយរកឃើញបុគ្គលិកក្រុមហ៊ុន Star Complex, PARAMAX ក្រោមការគ្រប់គ្រងរួមរបស់ក្រុមហ៊ុនកាស៊ីណូ Galaxy មានវិជ្ជមានជំងឺកូវីដ-១៩ និងបន្តស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធ និងអ្នកសង្ស័យផ្ទុកមេរោគកូវីត-១៩ អនុវត្តវិធានការសុខាភិបាលគឺក្នុងការទប់ស្កាត់ និងកាត់ផ្តាច់ប្រភពនៃការចម្លងមេរោគកូវីដ-១៩ ពីតំបន់មួយទៅតំបន់មួយទៀតក្នុងសហគមន៍ឲ្យបានឆាប់រហ័ស។

ក្នុងឱកាសនោះដែរ លោកមេបញ្ជាការកងពល បានដាក់បទបញ្ជាដល់កងកម្លាំងដែលកំពុងបំពេញប្រតិបត្តិការបិទខ្ទប់អោយបានម៉ឺងម៉ាត់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល រួមគ្នាអនុវត្ត «៣ការពារ និង៣កុំ» ដើម្បីការពារខ្លួន គ្រួសារ សង្គមជាតិ និងប្រជាជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here