ភ្នំពេញ៖ បន្ទាប់ពីចំណាត់ការរុះរើបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក និងសំណង់មិនរៀបរយតាមដងទន្លេរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីមហាជននោះ លោក សយ សុភាព អ្នកកាសែតជើងចាស់ដែលធ្លាប់ចេញមុខរិះគន់វៀតណាមបានចោទសួរទៅកាន់នាយឧត្តមសេនីយ៍ គៀតច័ន្ទថារិទ្ធអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ថាតើហ៊ានអនុវត្តច្បាប់អន្តោប្រវេសន៍ចំពោះនិគមជនវៀតណាមដែលមករស់នៅលើទឹកដីកម្ពុជាដោយខុសច្បាប់ដែរឬទេ?
តាមរយៈគេហទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១៤ មិថុនា លោក សយ សុភាពបានចោទសួរថា«ដល់វេនអគ្គនាកដ្ឋានអន្តោប្រវេសន៍ម្តង(ហ៊ានឬមិនហ៊ាន)
រាស្ត្រទូទាំងនគរអបអរវិធានរដ្ឋបាលសាលារាជធានី។ឥឡូវដល់វេនអគ្គនាយកដ្ឋានអន្តោប្រវេសន៏ម្តង តើថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានហ៊ានឬមិនហ៊ានអនុវត្តន៍ច្បាប់អន្តោប្រវេសន៏ចំពោះនិគមន៍ជនយួនដែលរស់នៅបង្កអនាធិបតេយ្យ បំពុលបរិស្ថានទន្លេ។តើពួកគេមកស្រុកខ្មែរពេលណា មានលិខិតឆ្លងដែនឬទេ។ដូច្នេះរាស្ត្រនឹងទទួលបានព័ត៌មានច្បាស់នៅពេលដែលអគ្គនាកដ្ឋាននឹងបំពេញភារកិច្ចបញ្ចប់«។
ជាមួយគ្នានោះលោក សយ សុភាពបានស្នើឲ្យអគ្គនាយកដ្ឋានអន្តប្រវេសន៍ត្រូវបង្ហាញពីភាពមុឹងមាត់អនុវត្តច្បាប់ដោយមិនខ្លាចក្រែងអ្វីឡើយ។
លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដែលបានតាមដានយ៉ាងដិតដល់នូវចំណាត់ការក្ដៅរបស់អភិបាលរាជធានីភ្នំពេញចុះរុះរើផ្ទះបណ្ដែតទឹកនិងបែចិញ្ចឹមត្រីដែលភាគច្រើនជារបស់ជនជាតិវៀតណាមនោះ បានលេីកឡេីងថាប្រទេសថៃមិនបានផ្តល់សញ្ជាតិឱ្យនិគមជនវៀតណាម-ចិនទេ ទោះបី រស់នៅរហូតដល់ជិតស្លាប់ទៅវិញក៏ដោយ៕