ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ បាន ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៩៨១នាក់ថ្មី នាក់ទៀត ខណៈមានករណីជាសះស្បើយ ៩៣៤នាក់ និងស្លាប់១៩នាក់។
ក្នុងនោះជាករណីឆ្លងសហគមន៍ ៧១៦នាក់ និងអ្នកដំណើរពីបរទេស ២៦៥នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមាន អ្នកឆ្លងសរុប= 57,103 នាក់ អ្នកជាសះស្បើយ= 48,974 នាក់ អ្នកស្លាប់= 798 នាក់៕