មេបក្សយុវជនកម្ពុជា ប្រតិកម្មនិងការនិពន្ធបទចំរៀង ក្រោមចំណងជើងថា «បើប្រពន្ធមានប្រុសវិញប្តីមានអារម្មណ៍បែបណា»

0
14

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានធ្វើការប្រតិកម្មការចេញនូវបទចំរៀង មួយបទ ក្រោមចំណងជើងថា «បើប្រពន្ធមានប្រុសវិញប្តីមានអារម្មណ៍បែបណា» ដោយលោកថា អ្នកនិពន្ធ បទនេះមកគឺចង់ឲ្យស្រ្តីខ្មែរ ដូចពួកអាគាំងហើយ បាត់អស់តម្លៃរបស់ស្រ្តីខ្មែរ បើអ្នកនិពន្ធចេះហួស ក្រិតស្រ្តី ខ្មែរបែបនេះនោះ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក ពេជ្រ ស្រស់ បាន សរសេរយ៉ាងដូច្នេះថា «អាចមេបាកាច់កបំបាក់ខាងស្រី🤣 ឱអ្នកនិពន្ធអើយ អើយអ្នកនិពន្ធ ខ្ញុំទទួលស្គាល់ថាសិទ្ធិស្មើគ្នា ប៉ុន្តែអ្នកត្រូវដឹងថាតម្លៃរបស់ស្រ្តី ស្ថិតលើមាយាទ មិនមែនទាមទារឲ្យ ស្មើបុរស គ្រប់រឿងនោះទេ ហើយក៏គ្មានពាក្យថាស្រីព្រានបុរសដែរ មានតែពាក្យប្រុសព្រាននារី បើស្រ្តីខ្មែរចង់ទាមទារសិទ្ធិស្មើបុរសរឿង ប្រុសឈ្មោល ស្រីញីនេះ ដូច្នេះក៏ល្មមដល់ពេល អនុវត្តច្បាប់នារី រំលោភលើផ្លូវ ភេទបុរសដែរហើយ ពីព្រោះមានច្រើនគួរសមដែរ ការ រំលោភសេពសន្ថវៈ ផ្តើមចេញពីនារីផងដែរ ដោយស្លៀក ខ្លីឬបង្កលក្ខណៈឲ្យបុរស មានអារម្មណ៍ រួមភេទជាដើម។ បើខ្ញុំចាំមិនភ្លេចទេនោះ គឺមានច្បាប់ហើយ ប៉ុន្តែមិនទាន់ អនុវត្តទេ លើករណីរំលោភផ្លូវភេទបុរសនេះ។ អ្នកនិពន្ធ បទនេះមកគឺចង់ឲ្យស្រ្តីខ្មែរ ដូចពួកអាគាំងហើយ 🤦‍♂️🤦‍♂️ បាត់អស់តម្លៃរបស់ស្រ្តីខ្មែរ បើអ្នកនិពន្ធចេះហួស ក្រិតស្រ្តី ខ្មែរបែបនេះនោះ។ សុំអស់យោបល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here