សមត្ថកិច្ចជំនាញចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចអតីតឡូតិ៍នេសាទ ក្នុងស្រុកឯកភ្នំ ដកហូតវត្ថុតាងមួយចំនួន

0
8

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃចាស់ នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ សហការជាមួយកម្លាំងជលផល នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ បានចុះបង្ក្រាបបទល្មើសនេសាទ ១លើក ស្ថិតនៅចំណុចអតីតឡូតិ៍នេសាទលេខ៨ ៩ ១០ និង១២ ស្ថិតនៅឃុំព្រៃចាស់ ស្រុកឯកភ្នំ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការបង្ក្រាបជាលទ្ធផលរួមមាន៖ សាច់មងប្រវែង ១,៧០០ម៉ែត្រ, ឡុកចាប់ត្រីចំនួន១,៧០០ឡុក, ប្រលែងត្រីចំរុះចំនួន៣៧គីឡូក្រាម, បង្គោលចំនួន១៩៥ដើម (កាប់បំផ្លាញចោលនៅហ្នឹងកន្លែង), អ៊ុយចំនួន២៩៥វង់ (រក្សាទុកនៅសង្កាត់នេសាទបាក់ព្រា)៕

LEAVE A REPLY

Please enter your comment!
Please enter your name here