យប់មិញ! ចាប់ខ្លួនអ្នកល្មើសបម្រាមគោចរ ជាង១៥០០នាក់ និងពិន័យជាប្រាក់មួយចំនួន

0
8

ភ្នំពេញ៖ យប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ឃាត់ខ្លួន អ្នកល្មើសបម្រាមគោចរ ជាង១៥០០នាក់ និងពិន័យជាប្រាក់មួយចំនួន។

យោងសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ (គ.អ.ក) បានឲ្យដឹងថា សម្រាប់ថ្ងៃទី ៩​ ខែសីហា ឆ្នាំ២០២១
កាអនុវត្តវិធានការច្បាប់មានចំនួន ៧៤៧​ ករណីរួមមាន៖
១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ១,៥៨២នាក់
២.ឃាត់យានយន្ត ចំនួន ៥៥៦គ្រឿង
៣.ពិន័យជាប្រាក់ ចំនួន ២២,២០០,០០០រៀល។

សូមរំលឹកថា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចអនុវត្ត បម្រាមគោចរ ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៣ភ្លឺ នៅក្នុងរាជធានីភ្នំពេញ រហូតដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១ ដែលក្នុងនោះអ្នកដែលល្មើស បម្រាមគោចរ នឹងត្រូវផាកពិន័យ ម៉ូតូ ២០ ម៉ឺនរៀល ចំណែករថយន្ត ១លានរៀល ដោយគ្មានការលើកលែងឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here