អាណិតណាស់! ឪពុកម្តាយបានស្លាប់ ចំណែកកូនស្រីរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ នៅស្រុកឧដុង្គ

0
13

ភ្នំពេញ៖ ឪពុកម្តាយបានស្លាប់ ចំណែកកូនស្រីរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២២និង៣០នាទី នៅលើផ្លូវក្រាលកៅស៊ូ1KS1 ត្រង់ចំណុចលើខ្នងទំនប់ចាន់ថ្នាល ភូមិត្រពាំងកក់ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត១គ្រឿងម៉ាក FORD RANGER (2018) ពណ៌ស គ្មានផ្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួនបាត់) បើកបរក្នុងទិសដៅពីលិចទៅកើតលុះបើកបរមកដល់ចំណុចខាងលើបានបើកទៅបុកជាមួយម៉ូតូ០១ គ្រឿងម៉ាក HONDA DREAM C125 (2016) ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ1G-8692 បើកបរដោយឈ្មោះ រ៉ាត់ ណត់ ភេទប្រុស អាយុ៣៥ឆ្នាំ (ស្លាប់) ត្រូវជាប្តីឌុបគ្នាចំនួន២នាក់ៈ ទី១-ឈ្មោះ ឃុយ នីម ភេទស្រី អាយុ៣២ឆ្នាំ (ស្លាប់) ត្រូវជាប្រពន្ធ, ទី២-ឈ្មោះ រ៉ាត់ កញ្ញា ភេទស្រី អាយុ១៤ឆ្នាំ (របួសធ្ងន់) ត្រូវជាកូន អ្នកទាំង៣នាក់ រស់នៅភូមិក្រាំងស្លែង ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នាពីកើតទៅលិច។

សមត្ថកិច្ចដដែលបន្តថា ចំពោះវត្ថុតាងរថយន្ត និងម៉ូតូខាងលើកំពុងរៀបចំចាត់ចែងដឹកយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងចេក ដើម្បីស្រាវជ្រាវបន្តតាមនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here