លួចគេបានគ្រាន់ តែពេលគេតាមទាន់ចូលគុកបានសម្រេច

0
10

ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ចាប់ឃាត់ខ្លួន កាលវេលាម៉ោង ២និង២០នាទីយប់ ថ្ងៃទី៩សីហា កន្លងទៅនោះ ដោយឡែក នៅព្រឹកថ្ងៃទី១១សីហានេះ បានបញ្ជូនទៅកាន់តុលាការហើយ។

គួររំលឹកថា ជនសង្ស័យមានឈ្មោះ លី រ៉ាវី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឬស្សី សង្កាត់ស្ទឹងមាន ជ័យ២ ខណ្ឌមានជ័យ(ជនសង្ស័យមានសារធាតុញៀន) បានធ្វើសកម្មភាពប៉ុនប៉ងលួចនៅត្រង់ចំណុចដីឡូតិ៍គ្មានលេខ ផ្លូវ៥០ ម៉ែត្រ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះ មាន សាមន ភេទប្រុស អាយុ៣៩ ឆ្នាំមុខរបរ បើករថយន្តស្ទូច ស្នាក់នៅ ដីឡូតិ៍គ្មានលេខ ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here