បុរសម្នាក់បង្កការ​​អុកឡុក​ក្នុងមណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​ ត្រូវសមត្ថកិច្ចចាប់ខ្លួន

0
8

បន្ទាយ​មាន​ជ័យ​៖​ បុរស​ម្នាក់​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​តំបន់​ស​ ព្រំដែន​កម្ពុជា​-​ថៃ​ ក្នុងភូមិ​សាស្ត្រ​ឃុំ​គោករ​មៀង​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ បាន​បង្ក​ការ​អុកឡុក​រំខាន​ប្រជាពលរដ្ឋ​មក​ពី​ប្រទេស​ថៃ​ដូច​គ្នា​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដូច​គ្នា​ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ប្រគល់​ឲ្យ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​ ដើម្បី​ធ្វើការ​សួរនាំ​ ។​

​ប្រភព​ពី​នគរបាល​ស្រុក​ថ្មពួក​បាន​ឲ្យ​ដឹង​ថា​ បុរស​ខាងលើ​មានឈ្មោះ​ ស្រឿ​យ​ ប្រី​យ៍​ អាយុ​២៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ប្រាសាទ​ ឃុំ​ស្ល​ក្រាម​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ ជា​ពលរដ្ឋ​ទើប​ត្រឡប់​មក​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ​បាន​រយៈពេល​មួយ​ថ្ងៃ​ គឺ​នៅ​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០២១​នេះ​ ខណៈ​ធ្វើ​សកម្មភាព​បង្ក​ការ​រំខាន​ដល់​អ្នក​ដទៃ​ កម្លាំង​ចម្រុះ​ប្រចាំការ​នៅ​ច្រក​តំបន់​បឹង​ត្រកួន​ បាន​នាំ​ខ្លួន​ប្រគល់​មក​អោយ​កម្លាំង​ជំនាញ​នៃ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ថ្មពួក​ ធ្វើការ​សាកសួរ​។​

​នគរបាល​ជំនាញ​បាន​បញ្ជាក់​ថា​ ឈ្មោះ​ ស្រឿ​យ​ ប្រី​យ៍​ តាម​ការ​បញ្ជាក់​របស់​គ្រូពេទ្យ​យក​សំណាក​ពិនិត្យ​លទ្ធផល​អវិជ្ជមាន​ និង​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ លទ្ធផល​ក៏​អវិជ្ជមាន​ដែរ​។​

​បើ​តាម​ការ​អះអាង​ពី​ស្ត្រី​ឈ្មោះ​ ស្រឿ​យ​ សា​រួម​ អាយុ​៥៤​ឆ្នាំ​ ត្រូវជា​ម្តាយមីង​ បាន​ប្រាប់​សមត្ថកិច្ច​ថា​ ក្មួយ​ប្រុស​គាត់​ឈ្មោះ​ ស្រឿ​យ​ ប្រី​យ៍​នេះ​ ពី​ដើម​មាន​សតិ​ល្អ​ធម្មតា​ ហើយ​ពុំ​មាន​ជំងឺ​អ្វី​ដែរ​ ទើប​រយៈពេល​១​ខែ​កន្លង​មកនេះ​ ក៏​ចាប់ផ្តើម​មាន​សភាព​ចម្លែក​ មាន​សតិ​មិនល្អ​ខុស​ពី​ធម្មតា​។​ ដោយ​ឃើញ​សភាព​មិន​ប្រក្រតី​ ក៏​បាន​ឲ្យ​គ្រូទាយ​ឃើញ​ថា​ ក្មួយ​របស់​គាត់​ មាន​គ្រោះ​ ហើយ​មាន​អ្នកតា​ចូល​ ព្រាយ​ចូល​រូប​ និង​មាន​គេ​ដាក់​អំពើ​។​

​ផ្អែក​តាម​សំណូមពរ​របស់​អាណាព្យាបាល​ បាន​ស្នើ​សុំ​យក​បុរស​ឈ្មោះ​ ប្រី​យ៍​ នេះ​ទៅ​ព្យាបាល​ជំងឺ​តាម​ជំនឿ​ ហើយ​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here