យប់ថ្ងៃទី១២! ឃាត់ខ្លួនអ្នកល្មើសបម្រាមជិត ៣ពាន់នាក់ និងពិន័យជាប្រាក់ជាង ៤៣លានរៀល

0
8

ភ្នំពេញ៖ នាយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល ដោយបានឃាត់ខ្លួនមនុស្សចំនួន ២.៩១៧នាក់ និងយានយន្តចំនួន ១.១៧០គ្រឿង បិទអាជីវកម្ម ១ទីតាំង និងពិន័យជាប្រាក់ចំនួន ៤៣.១០០.០០០រៀល សរុប ១.៣៤២ករណី ។

សេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បញ្ជាក់ថា កាអនុវត្តវិធានការច្បាប់មានចំនួន ១.៣៤២ករណី៖

១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ២.៩១៧នាក់
២.ឃាត់យានយន្ត ចំនួន ១.១៧០គ្រឿង និងបិទអាជីវកម្ម ១ទីតាំង
៣.ពិន័យជាប្រាក់ ចំនួន ៤៣.១០០.០០០រៀល៕

LEAVE A REPLY

Please enter your comment!
Please enter your name here