ភ្នំពេញ៖ នៅយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ច បានអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល ដោយបានរកឃើញមនុស្សចំនួន ៣,២១៨នាក់ និងយានយន្តចំនួន ១,៣២៦គ្រឿង និងពិន័យជាប្រាក់ចំនួន ៥៣,៨០០,០០០រៀល សរុប ១,៤០៩ករណី។
យោងតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលដែលល្មើសនឹង វិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា កាអនុវត្តវិធានការច្បាប់មានចំនួន ១,៤០៩ករណី៖
១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ៣,២១៨នាក់ (បញ្ជូនទៅតុលាការ) ១នាក់
២.ឃាត់យានយន្ត ចំនួន ១,៣២៦គ្រឿង
៣.ពិន័យជាប្រាក់ ចំនួន ៥៣,៨០០,០០០រៀល៕
