ហ្វេសប៊ុកបន្ថែមមុខងារអុីនគ្រីប (E2EE) សម្រាប់ call តាមរយៈសម្លេងឬវីដេអូជាមួយកម្មវិធី Messenger

0
8

ភ្នំពេញ÷ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីម្សិលមិញនេះក្រុមហ៊ុនហ្វេសប៊ុក បានប្រកាសថានឹងចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ end-to-end encrypted សម្រាប់ call តាមរយៈសម្លេងឬវីដេអូជាមួយកម្មវិធី Messenger ប្រសិនបើអ្នកប្រើប្រាស់មានបំណងចង់ប្រើមុខងារនេះ។ ជាងនេះទៅទៀត ក្រុមហ៊ុនក៏បានបញ្ជាក់ដែរថា ពួកគេកំពុងតែធ្វើការសាកល្បងប្រើមុខងារ end-to-end encrypted ជាមួយនឹងការ call ជាក្រុមផងដែរ។

ទន្ទឹមនឹងការបញ្ចូលមុខងារថ្មីនេះ ក្រុមហ៊ុនក៏បានបន្ថែមមុខងារ ដែលអាចលុបសារចោលដោយស្វ័យប្រវត្តិ។ អ្នកប្រើប្រាស់អាចកំណត់រយៈពេលពី ៥វិនាទីទៅ ២៤ម៉ោង ឬបន្ទាប់ពីសារនោះត្រូវបានអាន ដើម្បីលុបសារទាំងនោះចោល៕

LEAVE A REPLY

Please enter your comment!
Please enter your name here